Wednesday , April 24 2024

ប្រាសាទក្រោលគោ – ប្រាសាទខ្មែរ

ប្រាសាទក្រោលគោ – ប្រាសាទខ្មែរ ៖ ប្រាសាទ​ក្រោល​គោ​កសាង​ឡើង​តាម​រចនាបថ​បាយ័ន្ត​​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ នៅ​ចុង​សតវត្ស​ទី១២ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ម្ខាង​ផ្លូវ​ទល់​មុខ​នឹង​ផ្លូវ​ចូល​ទៅ​កាន់​​ប្រាសាទ​នាគព័ន្ធ (វង់​ធំ) ។ ប្រាសាទ​ក្រោល​គោ​មាន​ប្រាង្គ​តែ​មួយ​ស្ថិត​នៅ​ចំកណ្ដាល ព័ទ្ធ​ជុំ​វិញ​ដោយ​កំពែង​​ថ្ម​បាយ​ក្រៀម​ពីរ​ជាន់ ។ ក្បាច់​ចម្លាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ភាគ​ច្រើន​បាក់​ធ្លាក់ និង​ត្រូវ​បាន​គេ​គរ​ទុក​នៅ​លើ​ដី ។ ពុំ​សូវ​មាន​អ្នក​​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ប្រាសាទ​ក្រោល​គោ​ទេ ។

ប្រាសាទក្រោលគោ - ប្រាសាទខ្មែរ

ថ្វីត្បិតតែជាប្រាសាទបុរាណ ដែលកសាងដោយថ្មភក់ក្តី ក៏ប្រាសាទក្រោលគោហាក់មិនសូវទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរចូលទៅទស្សនាប៉ុន្មានឡើយ ពោលគឺឃើញតែគេនាំគ្នាសម្រុកទៅទស្សនាតាមបណ្តាប្រាសាទផ្សេងៗទៅវិញ ។

ប្រាសាទក្រោលគោ - ប្រាសាទខ្មែរ

មិនដឹងថា បណ្តាលមកពីបរិវេណប្រាសាទនោះតូចជាងប្រាសាទនានា ឬក៏ដោយសារឈ្មោះរបស់ ប្រាសាទនោះ ទើបធ្វើឱ្យភ្ញៀវទេសចរហាក់ពុំមានការចាប់អារម្មណ៍ជាមួយប្រាសាទនេះ ? ។ ជាក់ស្តែងនៅពេលចូលទៅដល់ទីតាំងប្រាសាទគេពិតជាសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់មើលទៅគួរឱ្យស្រងេះស្រងោចពេកក្រៃ ។ បើពិនិត្យជារួមប្រាសាទក្រោលគោសាងសង់ឡើង ដោយថ្មភក់ និង មានចម្លាក់បុរាណល្អប្រណិតដូច ប្រាសាទបុរាណនានាផងដែរ ។

ប្រាសាទក្រោលគោ - ប្រាសាទខ្មែរ

ប្រាសាទក្រោលគោ​គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ​ដែលត្រូវបានកសាងឡើងនៅ​ចុង សតវត្សទី ១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ។ ប្រាសាទនេះ​មានទីតាំងស្ថិតនៅចម្ងាយ២គីឡូម៉ែត្រ ពីប្រាសាទតាសោម នៅខាងស្តាំដៃ ចុះពីផ្លូវប្រហែល ៩០០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិត​នៅលើលាន​រាងកាកបាទ​ និង មានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែរមុខទៅទិសខាង ត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀម ដែលមាន​គោបុរៈនៅទិសខាងកើត និង មានគូទឹកព័ទ្ធជុំវិញ។

បើស្រឡាញ់ប្រាសាទបុរាណខ្មែរគួរតែស្គាល់ប្រាសាទក្រោលគោនេះផង ៕

អត្ថបទពេញនិយមបន្ទាប់ ៖ ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *