Friday , March 5 2021

ស្តី និង ស្តាប់ – កំណាព្យខ្មែរ

ស្តី និង ស្តាប់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ស្តី និង ស្តាប់ - កំណាព្យខ្មែរ

ស្តី និង ស្តាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ឆ្ងាយពន្លឺភ្លឺមិនដល់ខ្វល់ងងឹត
ប្រដូចពិតគិតម្នាក់ឯងស្ដែងស្តីខុស
ឆ្ងាយពីប្រាជ្ញអាចមិនដឹងប្រឹងមិនដុះ
ស្តីចម្រុះឆ្លុះមិនយល់ពុលធុញថប់ ។
ស្តាប់បានច្រើនកើនបញ្ញាថ្លាគំនិត
មើលស្តាប់គិតរឹតសញ្ជឹងរឹងដល់ចប់
រៀនបានច្រើនកើនចំណេះចេះប្រសប់
តាំងចិត្តស្ងប់ចប់ឱនអាប់ចាប់មង្គល ។

កំណាព្យពេញនិយមបន្ទាប់ ៖ ទ្វេគាប់គុណ ទុនស្នេហា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *