Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ អន្ទង់

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ គឺជាម្ហូមធ្វើអំពី អន្ទង់ ជាមួយតៅហ៊ូគឺជា ម្ហូបខ្មែរ ដ៏ពេញនិយមរបស់ជនជាតិខ្មែរ បុរសចូលចិត្តពិសារអន្ទង់ឆ្នាំងភ្លើងជាគ្រឿងក្លែម ចំណែកឯខាងស្រ្តីចូលចិត្តពិសារជាមួយបាយឬគុយទាវ។ នៅស្រុកខ្មែរចូលចិត្តពិសារអន្ទង់ទឹកសាបពីព្រោះវាសំបូរ ថោកហើយមានរសជាតិឆ្ងាញ់ អន្ទង់ទឹកសាបឬអន្ទង់ស្រែចូលចិត្តផ្លាស់ទី ពីកន្លែងមួយទៅមួយកន្លែងទៀតពេលណាទឹកចាប់ផ្តើមស្រក អន្ទង់ទាំងនេះវាអាចវាបានដូចជាសត្វពស់ដើម្បីទៅរកជំរកថ្មី។ ជាទូទៅអន្ទង់ចូលចិត្តវាជាហ្វូងនៅពេលយប់ឬព្រឹកព្រលឹមនឹងអាចធ្វើដំណើរដោយគ្មានអាហារឬទឹកជាច្រើនខែ។ ដូចទៅនឹងសត្វគ្រំុដែរ អន្ទង់អាចផ្លាស់ប្តូរភេទដោយខ្លួនឯងនៅពេលវាចាស់។ អន្ទង់ចាប់កំណើតដំបូងមានភេទញីហើយខ្លួនវាចាប់ផ្តើមធំបន្តិចម្តងៗពេលវាប្រែភេទទៅជាឈ្មោល។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើង​អន្ទង់ជាមួយតៅហ៊ូ  អន្ទង់២ក្បាលឬអន្ទង់កំប៉ុង១កំប៉ុង ប្រេងឆា៣ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៣ខ្លែប ខ្ទឹមបារាំង១ រួចហាន់ឲ្យស្តើងៗ ត្រាវកាត់ជាដុំជ្រុងតូចៗចំនួន២ចានតូច គ្រឿងម្សៅស៊ុបមាន់ចំនួន២កំប៉ុង ទឹកមួយកែវ តៅហ៊ូចំនួន៥ដុំ ស្ករចំនួនកន្លះស្លាបព្រា ទឹកត្រី១ស្លាបព្រា ដាក់ម្រេចម៉ត់បន្តិច ស្លឺកខ្ទឹមចំនួន២គល់រួចហាន់តូចៗ ត្រកួន១គីឡូ លាងឲ្យស្អាត របៀបធ្វើ សម្អាតអន្ទង់ឱ្យស្អាតអស់ជាតិរំអិលនិងកាត់ជាកំណាត់ៗប្រវែងមួយថ្នាំងដៃ កំដៅខ្ទះឱ្យក្តៅ ពេលខ្ទះក្តៅល្មមដាក់ប្រេងឆាពីរស្លាបព្រារួចដាក់អន្ទង់ចូល ត្រលប់អន្ទង់ចុះឡើងរហូតដល់អន្ទង់ឆ្អិតល្អ បន្ទាប់មកលើកខ្ទះចេញដាក់ឱ្យត្រជាក់ ដាក់កំដៅខ្ទះម្តងទៀតឱ្យក្តៅដើម្បីចំអិនត្រាវ ពេលខ្ទះក្តៅល្មមដាក់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ​ កូរឱ្យស៊ប់ល្អនិងឆ្អិតល្មម រួចលើកចេញដាក់ម្ខាង ចាក់ទឹកនិងគ្រឿងស៊ុបមាន់(ម្សៅស៊ុបដែលមានរស់ជាតិសាច់មាន់) ចូលទៅក្នុងឆ្នាំង …

អានបន្ត »