Sunday , March 17 2024

ប័ណ្ណសារស្លាកៈ សាច់ជ្រូក

សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

សម្លតាំងហ៊ុនសាច់ជ្រូក និងស្បែកជ្រូកបំពងមានរសជាតិឆ្ងាញ់ពិសេសរបស់ជនជាតិខ្មែរ ជាទូទៅម្ហូបមួយមុខនេះភាគច្រើនគេចំអិនសម្រាប់ទទួលទេវតាឆ្នាំថ្មីក្នុងរដូវចូលឆ្នាំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតាំងហ៊ុនសាច់ជ្រូក តាំងហ៊ុនចំនួន១កញ្ចប់ ស្បែកជ្រូកបំពងចំនួន១ខាំ សាច់មាន់ចំនួន៥ខាំ ទឹកចំនួន៥កែវ សាច់ជ្រូកហាន់ស្តើងៗចំនួន២ខាំកន្លះ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ការ៉ុងចិតសំបកចេញហើយកាត់ជាដុំចំនួន១ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ត្រាំតាំងហ៊ុននិងស្បែកជ្រូកបំពងជាមួយទឹកក្តៅល្មមក្នុងចានផ្សេងគ្នារហូតដល់វាទន់ ស្រង់តាំងហ៊ុនរួចកាត់ជាពីរហើយលើកទុកម្ខាង ស្រង់ស្បែកជ្រូកហើយកាត់ជាដុំតូចៗរួចទុកនៅម្ខាង ដាក់សាច់មាន់ចូលក្នុងឆ្នាំងស៊ុបហើយស្ងោររហូតដល់សាច់មាន់ឆ្អិនរួចស្រង់សាច់មាន់ចេញពីឆ្នាំង ដាក់សាច់ជ្រូក ខ្ទឹមបារាំង ការ៉ុតនិងស្បែកជ្រូកចូលហើយចំអិនរហូតដល់សាច់ឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់តាំងហ៊ុនចូលទៅឆ្នាំងសម្លដែលកំពុងពុះរួចកូរឲ្យស៊ប៊ ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ សម្លតាំងហ៊ុនសាច់ជ្រូកគេនិយមបរិភោគជាមួយបាយ វាជាម្ហូបសាមញដែល ជាទូទៅគេនិយមធ្វើសម្លនេះក្នុងការបរិភោគប្រចាំថ្ងៃ ប្រសិនបើសម្លរាងខាប់អ្នកអាចថែមទឹកបាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

អានបន្ត »

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក ធ្វើពីត្រាវនិងផ្លែស៊ូជាមួយសាច់ជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិនដែលប្រជាជនមិនថាតែនៅជនបទឬនៅទីក្រុងទេចូលចិត្តសឹងគ្រប់ៗគ្នា។ ផ្លែស៊ូគឺជាប្រភេទបន្លែមួយប្រភេទយើងអាចយកទៅធ្វើជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិក្នុងមុខម្ហូបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ញោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលអាចជួយក្នុងការបញ្ចេញ កាកសំណល់អាក្រក់ចេញពីក្នុងរាងកាយមនុស្សផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់ជ្រូក ទឹកចំនួន៤កែវ សាច់ជ្រូកហាន់ស្តើងៗចំនួន 0.25​ kg មើមត្រាវបកសំបកនិងកាត់ជាដុំចំនួន 0.45 kg ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន១ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១កូនស្លាបព្រាកាហ្វេ អំបិលចំនួន១កូនស្លាបព្រាកាហ្វេ ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ជីម្អមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្លរហូតដល់ទឹកពុះ ដាក់សាច់ជ្រូកនិងត្រាវចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូរួចស្ងោរហូតដល់ផ្លែស៊ូឆ្អិន ឧស្សាហ៏ដួសពពុះចេញពីឆ្នាំងសម្ល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមនិងម្អមចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លត្រាវផ្លែស៊ូនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រលាចសាច់ជ្រូក ចិញ្ចាំនិងបង្គាមានរសជាតិពិសេសនិងងាយស្រួលចម្អិន​ វាជាមុខម្ហូបដ៏សាមញដែលប្រជាជនចូលចិត្តចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg បង្គាចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ទឹកចំនួន៤កែវ ត្រលាច១ផ្លែទំងន់ប្រហែល១គីឡូ ស្ករសចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំ បង្គាចិញ្ចាំ ទឹកត្រី ម្រេចនិងខ្ទឹមបារាំងចូលគ្នារួចទុកម្ខាង ដាក់ទឹកចូលឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ ពូតសាច់ចិញ្ចាំជាមួយស្លាបព្រាដើម្បីធ្វើជាប្រហិតហើយដាក់ចូលក្នុងទឹកដែលកំពុងពុះ បន្តធ្វើរហូតដល់អស់សាច់ចិញ្ចាំបន្ទាប់មកចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ត្រលាចចូលហើយស្ងោរហូតដល់ត្រលាចឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

សម្លសាច់ជ្រូកបន្លែ គ្រប់មុខងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងសំបូរទៅដោយសារជាតិចិញ្ចឹមរាងកាយ។​ ប្រជាជនខ្មែរចូលម្ហូបសម្លណាស់ ជាទូទៅប្រជាជនខ្មែរតែងបរិភោគសម្លជាមួយបាយជាប្រចាំថ្ងៃ ហេតុនេះហើយបានជាម្ហូបអាហាររបស់ខ្មែរសំបូរម្ហូបសម្លណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់ជ្រូកបន្លែ សាច់ជ្រូកកាត់ជាដុំចំនួន 0.25 kg ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ ការ៉ុតចិតសំបករួចកាត់ជាដុំចំនួន១មើម ទឹកចំនួន៤កែវ ផ្លែស៊ូចិតសំបករួចកាត់ជាដុំចំនួន១ផ្លែ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីចំរុះចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ ខ្ទឹមបារាំង ការ៉ុតនិងទឹកចូលក្នុងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូរួចចម្អិនរហូតដល់ផ្លែស៊ូទន់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ជីចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អានបន្ត »

សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកងុបសាច់ជ្រូក គឺមុខ ម្ហូបខ្មែរ ងាយស្រួលចម្អិននិងរសជាតិឆ្ងាញ់ពិសេស ជាទូទៅប្រជាជននៅតាមជនបទតែងតែស្លសម្លនេះជាមួយសាច់ដែលពួកគេចាប់បានតាមវាលស្រែ ដូចជាត្រី អន្ទង់ ក្តាមជាដើម​ ហើយគេតែងតែប្រើទំពាំងស្រស់ក្នុងការចម្អិន សម្រាប់អ្នកចូលចិត្តប្រហិកក៏អាចដាក់បានដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកងុបសាច់ជ្រូក សាច់ជ្រូកសុទ្ធកាត់ជាដុំតូចៗចំនួន 0.6 kg ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួន១គុម្ព ទឹកចំនួន៦កែវ ទំពាំងស្រស់កាត់ជាដុំចំនួន១ ស្លឹកង៉ុបលាងសម្អាតរួចចំនួន 0.45 kg អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនបន្ទាប់មកយកស្លឹកគ្រៃចេញពីសម្ល ដាក់ទំពាំងចូលក្នុងសម្លដែលកំពុងពុះបន្តស្ងោរហូតដល់ទំពាំងទន់ល្អ ដាក់ស្លឹកងុបនិងអង្ករលីងកិនម៉ត់ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក និងដំឡូងមីគឺជាមុខ ម្ហូបខ្មែរ ម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងដំឡូងសាច់ជ្រូក ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន ដំឡូងមីកាត់ជាដុំចំនួន 0.45 kg ខ្ទឹមបារាំងហាន់ស្តើងចំនួន១ ទឹកចំនួន៥កែវ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីរណាហាន់រួចចំនួន១កូនចាន របៀបធ្វើ ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក ចិញ្ចាំត្រូវបានពេញនិយមសម្រាប់ប្រជាជនមិននៅតាមជនបទឬទីក្រុងទេ វាសំបូរដោយជីវជាតិនិងវិតាមីនជាច្រើនមុខសម្រាប់ទ្រទ្រង់រាងកាយ ជាពិសេសទៅទៀតវាមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១សា្លបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួនហាន់រួចចំនួន១កូនចានតូច ទឹកចំនួន៤កែវ ដំឡូងចិតសំបកចេញរួចកាត់ជាដុំចំនួន២ ស្លឹកម៉ាឡាបា (malabar spinach) ចំនួន 0.9 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ របៀបធ្វើ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំនិងទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលើកទុកម្ខាង ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់ទឹកពុះ យកស្លាបព្រាមកពូតសាច់ជ្រូកចិញ្ចាំដើម្បីធើ្វប្រហិត បន្ទាប់មកដាក់ចូលឆ្នាំងដែលទឹកកំពុងពុះ បន្តធ្វើរហូតដល់ទាល់តែអស់សាច់ចិញ្ចាំ ដាក់ដំឡូងចូលហើយស្ងោរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្លឹក ម៉ាឡាបា (malabar spinach) ចូលរួចកូរឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះម្តងទៀត ថែមគ្រឿងដោយដាក់ទឹកត្រីនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »