Friday , March 15 2024

ប័ណ្ណសារស្លាកៈ សាច់គោ

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ មានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមនៅតាមជនបទហើយមិនពិបាកចម្អិននោះទេ សម្រាប់អ្នកខ្លះចូលចិត្តចម្អិនដោយប្រើសាច់ក្របីជំនួសសាច់គោ ទោះប្រើសាច់គោឬសាច់ក្របីក៏ដោយវានៅតែមានរសជាតិឆ្ងាញ់ដូចគ្នា។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីស្វាយសាច់គោ សាច់គោ (សាច់ភ្លៅ) កាត់ជាដុំចំនួន 0.7 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្សៅម្ទេសប៉ាប្រីកា​ (paprika) ចំនួន១ស្លាបព្រា ម្សៅការីចំនួន២ស្លាបព្រា អំបិលចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៣ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច ស្លឹកក្រូចសើចចំនួន២សន្លឹក ខ្ទិះដូងចំនួន១កែវ ទឹកចំនួន៤កែវ ដំឡូងចិតសំបកចេញរួចកាត់ជាដុំចំនួន២ ផ្លែត្រប់ចិតសំបកចេញហើយហាន់ជាដុំចំនួន២ផ្លែ ស្វាយចាស់ហាន់ជាដុំចំនួន២ផ្លែ របៀបធ្វើ ដាក់សាច់គោនៅក្នុងចានជាមួយទឹកស៊ីអីវ ទឹកត្រី ស្ករ ម្សៅម្ទេសប៉ាប្រីកា (paprika) ម្សៅការី អំបិលនិងម្រេចរួចច្របល់ចូលគ្នាឱ្យស៊ប់ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឹកគ្រៃរួចកូរឱ្យស៊ប់ ដាក់សាច់គោដែលប្រហាក់គ្រឿងការីហើយ ស្លឹកក្រូចសើច ខ្ទិះដូងនិងទឹករួចច្របល់ឱ្យស៊ប់បន្ទាប់ចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ដំឡូងនិងផ្លែត្រប់ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្វាយចូលបន្ទាប់មកបន្តស្ងោរហូតដល់ទឹកពុះ កត់សម្គាល់ …

អានបន្ត »

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ គឺជា ម្ហូបខ្មែរ ពិសេសដែលប្រជាជនខ្មែរតាមជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិផ្អែមបន្តិច ជូរបន្តិចនិងហិរបន្តិច សម្រាប់អ្នកចូលចិត្តប្រហុកអាចដាក់តាមការចូលចិត្តបាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន៣ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់គោហាន់ជាបន្ទះចំនួន 0.25 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រា ទឹកចំនួន៤កែវ ស្លឹកក្រូចសើចចំនួន២សន្លឹក ត្រកួនកាត់ប្រវែងប្រហែលមួយថ្នាំងដៃចំនួន១បាច់ ទឹកអំពិលទុំចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ជីនិងម្អមហាន់ចំនួន១កូនចាន ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមសនិងស្លឹកគ្រៃហើយច្របល់ឱ្យល្អ ដាក់សាច់គោ អំបិលនិងស្ករហើយកូរឱ្យល្អ ដាក់ទឹកនិងស្លឹកក្រូចសើចហើយចម្អិនរហូតដល់ទឹកពុះ ដាក់ត្រកួនចូលទៅក្នុងទឹកកំពុងពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកអំពិលទុំនិង​ប្រហុករួចកូរឱ្យស៊ប់ ដាក់ជីនិងម្ទេសចូល ស្រង់យកស្លឹកក្រូចសើចចេញជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ ជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់ ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១ ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺសាច់គោ គឺជា ម្ហូបខ្មែរ ដែលប្លែកមុខដែលប្រជាជននៅតាមជនបទនិយមចម្អិនបរិភោគ វាមានរសជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិន។ ផ្លែស្ពឺមានរសជាតិជូរហើយវាផ្លែឈើដែលអាចបរិភោគជាបង្អែមបាន ជាទូទៅប្រជាជននៅតាមជនបទចូលចិត្តយកផ្លែស្ពឺមកស្លជាមុខសម្លម្ជូរឬធ្វើជាឱសថក៏បានព្រោះសំបូរទៅវីតាមីនជាច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប សាច់គោកាត់ជាដុំចំនួន 0.5 kg ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ផ្លែស្ពឺចិតសំបកចេញហើយជាបន្ទះៗចំនួន២ផ្លែ ស៊ុបខ្នររសជាតិអំពិលចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១ សណ្តែកបារាំងចំនួន 0.12 kg ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីនិងម្អមហាន់ចំនួន១កូនចានតូច ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្លឱ្យក្តៅ ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសរួចបំពងរហូតដល់ខ្ទឹមសប្រែពណ៌ទៅជាពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងចេញពីខ្លាញ់ដាក់ក្នុងកូនចានហើយទុកនៅម្ខាង ដាក់សាច់គោនិងស្លឹកគ្រៃក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងរួចច្របល់ឱ្យស៊ប់ ដាក់អំបិលនិងម្រេចចូល រួចដាក់ទឹកនិងស្លរហូតដល់សាច់ឆ្អិន ដាក់ផ្លែស្ពឺចូលក្នុងសម្ល ថែមគ្រឿងដោយដាក់ដុំស៊ុបខ្នររសជាតិអំពិល ទឹកត្រីនិងស្ករ ដាក់ប៉េងប៉ោះសណ្តែកបារាំងហើយច្របល់ឱ្យល្អ ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

សម្លដំឡូងសាច់គោ គឺជាមុខ ម្ហូបខ្មែរ ដែលមានភាពងាយស្រួលក្នុងការចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរគ្រប់ទិសទី។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកត្រីចំនួន១ស្លាបព្រា ទឹកចំនួន៦កែវ ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន២ផ្លែ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកជីហាន់ចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោនិងទឹកស៊ីអីវរួចកូរឱ្យល្អ ដាក់ទឹកហើយបន្តចម្អិនរហូតសាច់គោឆ្អិនល្អ ដាក់ដំឡូងហើយចម្អិនរហូតដល់ដំឡូងផុយល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

អានបន្ត »