Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ ពោះត្រី

ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

ស៊ុបពោះត្រីជាមួយសាច់ក្តាម គឺជាសម្លឬស៊ុបដែលមានតំលៃបំផុតដែលអ្នកតែងតែឃើញក្នុងតែពិធីការប៉ុណ្ណោះ ដោយសារព្រុយត្រីឆ្លាមកាន់តែកម្រហើយមានតំលៃថ្លៃ ជាទូទៅប្រជាជនប្រើពោះត្រីជំនួសវិញដែលមានតំលៃថោកជាង។ មនុស្សចំនួនមិនចូលចិត្តបរិភោគពោះត្រីទេ ដោយគិតថាវាមិនស្អាតនិងមានក្លិនឆ្អាប ប៉ុន្តែបើសិនជាអ្នកសំអាតវាដោយយកចិត្តទុកដាក់នោះវានឹងក្លាយជាអាហារដែលមានរស់ជាតិឆ្ងាញ់បំផុត ក្នុងអាហារនេះយើងប្រើពោះត្រីគ្រាមជំនួសវិញ។ គ្រឿងផ្សំអាហារខ្មែរ ៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម ត្រាំពោះត្រីក្នុងទឹកក្តៅល្មមហើយសម្អាតនិងកាត់ជាដុំតូចៗល្មមចំនួន៨ពោះ ដំុសាច់ក្តាមកំប៉ុងចំនួន៦ដុំ ប្រហិតសាច់ក្តាមចំនួន៣ដុំ មិនបាច់ដាក់បាន ទឹកស៊ុបមាន់កំប៉ុងចំនួន២កំប៉ុង ទឹកចំនួន១កែវ ខ្ញីចំនួនកន្លះកូនស្លាបព្រាតូច ខ្ទឹមបារាំងចិញ្ចាំរួចចំនួនកន្លះផ្លែ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ផ្សិតចំបើងចំនួន១០ផ្សិត បន្លែចំរុះចំនួនកូនចាន ទឹកប្រេងខ្យងកន្លះស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ប្រេងស៊ីសេម​ (sesame oil) ចំនួនកន្លះស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១កូនស្លាបព្រា ម្សៅពោតចំនួន១ស្លាបព្រា ទឹកចំនួន២ស្លាបព្រា ស៊ុតចំនួន២ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ប្រេងឆាចំនួន១ស្លាបព្រា របៀបធ្វើ លាយម្សៅពោតជាមួយទឹក២ស្លាបព្រារួចទុកនៅម្ខាង កំដៅឆ្នាំងស៊ុប នៅពេលឆ្នាំងក្តៅហើយដាក់ប្រេងឆាចូល ដាក់ខ្ទឹមស ខ្ទឹមបារាំង ខ្ញីនិងពោះត្រីគ្រាមចូលរួចកូររហូតដល់ប្រែពណ៌ត្នោត តែប្រយ័ត្នខ្លោច ចាក់ទឹកស៊ុបមាន់កំប៉ុងចូល ហើយស្ងោនឹងភ្លើងតិចៗរហូតដល់ពោះត្រីផុយឆ្អិនល្អ ដាក់បន្លែនិងផ្សិតចំបើងចូល ចំអិនរហូតដល់បន្លែឆ្អិនល្អ បំបែកស៊ុតចូលរួចកូរឲ្យស៊ប់ល្អ ដាក់ទឹកម្សៅពោតនិងប្រហិតសាច់ក្តាមចូលហើយច្របល់ឲ្យល្អ ថែមគ្រឿងជាមួយស្ករ …

អានបន្ត »