Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ ពោះគោ

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ គឺជាមុខម្ហូបដែលមានរសជាតិលាយផ្សំគ្នាជាមួយផ្លែត្រប់ មើមឈូកនិងខ្ទិះដូង វាគឺជាមុខម្ហូបដែលងាយស្រួលចម្អិននិងឆ្ងាញ់ពិសារដែលជាទីពេញនិយមរបស់ប្រជាជាននៅតាមជនបទ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីពោះគោ ពោះគោត្រាំក្នុងទឹកខ្មេះរួចហើយកោសលាងសម្អាតជាមួយម្សៅសូដាចំនួន0.3 kg ទឹកចំនួន៦កែវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់គោហាន់ជាបន្ទះៗចំនួន 0.3 kg ម្សៅការីចំនួន ២ស្លាបព្រា ម្សៅម្ទេសប៉ាប្រីការ (paprika) ចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១សា្លបព្រាកាហ្វេ ផ្លែត្រប់កាត់ជាដុំចំនួន១ផ្លែ មើមឈូកស្ងោហាន់ជាបន្ទះចំនួន១កូនចាន ស្លឹកក្រូចសើចចំនួន២សន្លឹក ខ្ទិះដូងចំនួន១កែវ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់ពោះគោនិងទឹកចំនួន៦កែវទៅក្នុងឆ្នាំងធំមួយហើយស្ងោចំនួនប្រហែល៣០នាទី បន្ទាប់មកចាក់ទឹកចេញហើយយកពោះគោត្រាំក្នុងទឹកត្រជាក់បន្ទាប់ហាន់វាជាបន្ទះៗ កំដៅឆ្នាំងសម្ល នៅពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ បន្ទះសាច់គោនិងពោះគោច្របល់ឱ្យស៊ប់ ថែមគ្រឿងដោយដាក់ម្សៅការី ម្សៅម្ទេសប៉ាប្រីកា (paprika) ស្ករ ទឹកត្រី អំបិលនិងម្រេច ដាក់ផ្លែត្រប់ មើមឈូកនិងស្លឹកក្រូចសើច ដាក់ខ្ទិះដូងនិងទឹកចំនួន៤កែវហើយស្ងោរហូតដល់សាច់ឆ្អិនល្ម ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ …

អានបន្ត »