Friday , March 15 2024

ប័ណ្ណសារស្លាកៈ ផ្អកត្រី

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី គឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តពិសារ ព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបនេះផ្សំឡើងពី បង្គា ត្រី និងសាច់ជ្រូកបីជាន់ ហើយទឹកស៊ុបផ្សំឡើងពីស៊ុបផ្អកកំប៉ុង។ មុខម្ហូបខ្មែរ ដ៏ពេញនិយមនេះ ត្រូវបានប្រជាជនខ្មែរ ពិសារពេលមានការជួបជុំបងប្អូន ក្រុមគ្រួសារ និងក្នុងកម្មវីធីផ្សងៗ ពីព្រោះវាគឺជា មុខម្ហូប មួយដែលងាយស្រួលចំអិន ព្រមទាំងមានឱជារសឆ្ងាញ់ ដែលធើ្វឲ្យប្រជាជនខ្មែរចូលចិត្តស្ទើរគ្រប់គ្នា។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី ផ្អកត្រីអត់ឆ្អឹងចំនួន១ខាំកន្លះ ប្រេងឆាចំនួន២ស្លាបព្រា សាច់ជ្រូកបីជាន់ហាន់ស្តើងៗចំនួន១ខាំកន្លះ ទឹក២កែវ ខ្ទឹមសចំនួន៤ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានដែលហាន់រួចចំនួន១ពែង ម្ទេសចំនួន២ ខ្ទឹមបារាំងចំនួនមួយចំហៀង ស្ករសចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេសចំនួន១ស្លាបព្រា ត្រីអណ្តែងហាន់ជាកង់ៗចំនួនកន្លះខាំ បង្គាបកសំបករួចចំនួនកន្លះខាំ របៀបធ្វើ ក្នុងកូនឆ្នាំងដាក់ទឹកចំនួន២កែវហើយស្លោម៉ាំត្រីរហូតដល់ណែមត្រីផុយ យកប្រដាប់ចម្រោះដាក់លើចានគោមរួចចាក់ទឹកម៉ាំត្រីក្នុងដំរងដើម្បីច្រោះយកឆ្អឹងចេញរួចទុកនៅម្ខាង កំដៅឆ្នាំងស៊ុបរាងធំបន្តិច នៅពេលទឹកស៊ុបក្តៅ ចាក់ប្រេងឆា សាច់ជ្រូកចិញ្ចាំមជាមួយខ្ទឹមស សឹ្លកគ្រៃ ម្ទេស​ និង​ ខ្ទឹមបារាំងចូល ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី​និងម្រេច ចាក់ទឹកចំនួន៦កែវនិងទឹកម៉ាំមត្រីចូលក្នុងឆ្នាំងស៊ុបហើយស្លោរហូតដល់សាច់ផុយ ដាក់ត្រីចូលរួចស្លោរហូតសាច់ត្រីផុយ …

អានបន្ត »