Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ ផ្លែស៊ូ

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក ធ្វើពីត្រាវនិងផ្លែស៊ូជាមួយសាច់ជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិនដែលប្រជាជនមិនថាតែនៅជនបទឬនៅទីក្រុងទេចូលចិត្តសឹងគ្រប់ៗគ្នា។ ផ្លែស៊ូគឺជាប្រភេទបន្លែមួយប្រភេទយើងអាចយកទៅធ្វើជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិក្នុងមុខម្ហូបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ញោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលអាចជួយក្នុងការបញ្ចេញ កាកសំណល់អាក្រក់ចេញពីក្នុងរាងកាយមនុស្សផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់ជ្រូក ទឹកចំនួន៤កែវ សាច់ជ្រូកហាន់ស្តើងៗចំនួន 0.25​ kg មើមត្រាវបកសំបកនិងកាត់ជាដុំចំនួន 0.45 kg ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន១ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១កូនស្លាបព្រាកាហ្វេ អំបិលចំនួន១កូនស្លាបព្រាកាហ្វេ ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ជីម្អមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្លរហូតដល់ទឹកពុះ ដាក់សាច់ជ្រូកនិងត្រាវចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូរួចស្ងោរហូតដល់ផ្លែស៊ូឆ្អិន ឧស្សាហ៏ដួសពពុះចេញពីឆ្នាំងសម្ល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមនិងម្អមចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លត្រាវផ្លែស៊ូនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់មាន់ គឺមុខ ម្ហូបខ្មែរ ដែលងាយស្រួលចម្អិនហើយមានឱជារសឆ្ងាញ់ពិសេសដែលប្រជាជនទូទៅចូលចិត្តចម្អិនសម្រាប់បរិភោគប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់មាន់ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន២ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់និងខ្ទឹមបារាំងចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូចូលរួចបន្តស្លោរហូតដល់ទឹកពុះម្តងទៀត ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

អានបន្ត »