Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ បង្គា

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១ ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច ម្សៅគ្រឿងការីចំនួន១ឆុត ខ្ទិះដូង១កូនចានតូច ទឹកចំនួន២កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករ១ស្លាបព្រា អំបិលកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ របៀបធ្វើ កំដៅខ្ទះ នៅពេលឆ្នាំងសម្លក្តៅ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឺកគ្រៃរួចកូរឲ្យស៊ប់ ដាក់គ្រឿងការី ខ្ទិះដូងនិងទឹករួចប្របល់ឲ្យស៊ប់ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់បង្គា តៅហ៊ូហើយស្ងោរហូតដល់បង្គាឆ្អិនល្អ កត់សម្គាល់ សម្លការីជាទូទៅគេនិយមបរិភោគជាមួយគុយទាវ នំបញ្ចុក នំប៉័ងឬជាមួយបាយក៏បាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា មានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់​ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ជាមួយបង្គា ប្រេងឆាចំនួន១ស្លាបព្រា ខ្ទឹមសហាន់រួចចំនួន២ក្លែប ទឹកចំនួន៤កែវ ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត ស្ករចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ មើមស្ពៃ (Asian rhubarb) បកសំបករួចហាន់ជាដុំចំនួន២បាច់ ប៉េងប៉ោះចំនួន១​ ហាន់ជាបន្ទះៗ សណ្តែកបណ្តុះចំនួន១កូនចាន ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចាន ម្អម ជី ដែលហាន់រួចចំនួន១កូនចានតូច ម្ទេសចំនួន២ផ្លែ របៀបធ្វើ កំដៅកូនឆ្នាំងខ្ទះនៅលើចង្ក្រាននៅពេលខ្ទះក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលរួចបំពងរហូតដល់វាឡើងពណ៍ត្នោតហើយដួសឡើងដាក់ម្ខាង។ ដាក់ទឹកនិងម្នាស់ចូលក្នុងកូនឆ្នាំងរួចស្ងោរហូតដល់ទឹកពុះ ថែមគ្រឿងដោយដាក់ម្សៅអំពិលជូរឬដាក់អំពិលទុំ ស្ករនិងទឹកត្រី ដាក់បង្គានិងមើមបន្លែ (Asian rhubarb) ចូលទៅក្នុងទឹកសម្លហើយកូរឲ្យស៊ុបរួចស្ងោរហូតដល់ទឹកពុះ ដាក់ប៉េងប៉ោះនិងសណ្តែកបណ្តុះរួចច្របល់ឲ្យស៊ប់ ដាក់ស្លឹកខ្ទឹម ម្អម ជីអង្កាមនិងម្ទេស ចាក់ខ្ទឹមបំពងចូលក្នុងឆ្នាំងសម្លជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ហើយប្រជាជនខ្មែរភាគច្រើនចិត្តរសជាតិជូរបន្តិច ចំពោះអ្នកចូលចិត្តហិរអាចដាក់ម្ទេសថែម។ …

អានបន្ត »

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា គឺជា អាហារខ្មែរ មួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។ ចំណាំ៖ នៅក្នុង​មើមត្រាវ ​មាន​សារធាតុ​សរសៃ ​ដែលវាជួយដល់ការរំលាយ​អាហារ ក៏ដូចជា​រក្សា​ លំនឹង​មាន​ច្រើន​ជាង​ដំឡូង បារាំង​ជិត​៣​ដង​។​បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ ក៏​អាច​ធ្វើឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បានយូរ តែ​មាន​កាឡូរី​តិចតួច​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លមើមត្រាវជាមួយបង្គា ទឹក៥កែវ មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ Put taro root and water in a soup pot, cook till taro root tender. ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ …

អានបន្ត »

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ គឺយកផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។​ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ ម្សៅពោតចំនួនកន្លះស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ ម្រះធំល្មមចំនួន២ផ្លែ ទឹកចំនួន៦កែរ មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម ទឹកត្រីចំនួន១ស្លាបព្រា អំបិល១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា របៀបធ្វើ នៅក្នុងកូនចានលាយបង្គាជាមួយម្សៅពោត ទឹកត្រី ម្រេច  មីសួរនិងខ្ទឹមបារាំងរួចច្របល់ចូលគ្នាឲ្យស៊ប់ហើយលើកទុកម្ខាង កាត់ផ្លែម្រះជាពីររួចហើយខ្វេះយកគ្រាប់និងស្នូរចេញរួចលាងទឹកឲ្យស្អាត ចាប់ផ្តើមញ៉ត់គ្រឿងសាច់បង្គាចូលទៅក្នុងម្រះរួចហើយទុកនៅម្ខាង នៅក្នុងឆ្នាំងធំល្មម ដាក់ម្រះដែលញ៉ត់គ្រឿងរួចជាមួយមើមក្តាតនិងទឹករួចហើយក្របគំរបឆ្នាំងស្ងោររហូតដល់ម្រះផុយនិងឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្ករ ដាក់ស្លឹកខ្ទឹមដែលហាន់រួចនិងម្រេចជាការស្រេច កត់សម្គាល់ ផ្លែម្រះញ៉ត់សាច់បង្គាជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា គឺធ្វើពីបង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយបង្គា បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ស្ករសចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បើសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ ម្រេចចំនួន១កូនស្លាបព្រាតូច ទឹកចំនួន៤កែវ ស្លឹកគ្រៃចំនួន១កូនចានតូច ស្ពៃយូឆយកាត់ប្រវែងប្រហែលមួយចំអាមចំនួន៤ខាំកន្លះ ប្រហុកឬផ្អក់ចំនួន១ស្លាបព្រា (មិនបាច់ដាក់ក៏បានប្រសិនអ្នកមិនចូលចិត្ត) អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា របៀបធ្វើ នៅក្នុងកូនចាន លាយច្របល់បង្គាជាមួយស្លឹកខ្ទឹម ស្ករ ទឹកត្រីនិងម្រេចរួចទុកនៅម្ខាង ដាក់ទឹកនិងស្លឹកគ្រៃក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់ទឹកពុះ ដាក់ស្ពៃយូឆយចូលក្នុងដែលកំពុងពុះហើយចំអិនរហូតដល់ស្ពៃយូឆយឆ្អិនល្អ ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក ដាក់ប្រហុកឬផ្អក់និងអង្ករលីងកិនម៉ត់(មិនបាច់ក៏បានប្រសិនអ្នកមិនចូលចិត្តប្រហុកឬផ្អក់ កត់សម្គាល់ ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

អានបន្ត »

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា គឺធ្វើពីននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវា​ងាយស្រួល​ដាំ​ ហើយ​ឆាប់​ទទួលបាន​ផល​ផងដែរ​។​ក្នុងនោះ​ផ្លែ​ននោង​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយវាមាន​អត្ថប្រយោជន៏ដូចជា​៖ វាជួយ​ព្យាបាល​ជំងឺ​ក្អក បើ​អ្នក​ឈឺ​សរសៃ អ្នក​អាច​យក​វា​ទៅ​ច្របាច់​យក​ទឹក បន្ទាប់មក យក​ទៅ​កម្តៅ ដើម្បី​យក​ទឹក​វា​មក​ផឹក​កុំឲ្យ​លើសពី ១០០ មី​លី​លីត្រ ក្នុង​មួយ​ថ្ងៃ​។​ ក្រោយ​ពេល​អ្នក​សម្រាលកូន​រួច អ្នក​គ្មាន​ទឹកដោះ​ឱ្យ​កូនបៅ អ្នក​អាច​យក​ជើង​ជ្រូក ទៅ​ដាំ​ជាមួយ​ននោង​បាន នោះ​អ្នក​នឹង​មាន​ទឹកដោះ​ឱ្យ​កូន​បៅ​។​ បើសិន​ជា​អ្នក​ឈឺ​បំពង់ក អ្នក​អាច​យក​វា​ច្របាច់​យក​ទឹក បន្ទាប់មក លាយ​ជាមួយ​ស្ករ អ្នក​អាច​ផឹក​មួយថ្ងៃ មួយ​ស្លាបព្រា​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លននោងជាមួយបង្គា បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹក៤កែវ ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស៊ុតក្រឡុកចំនួន១ របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់ កត់សម្គាល់ ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – …

អានបន្ត »

ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា​ – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា គឺជា ទឹកជ្រលក់ ​របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។ ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិល​បុក​លាយ​គ្នា​ផ្អាប់​ទុក​សម្រាប់​ផ្សំ​អាហារដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃ​ជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។ គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកជ្រលក់កាពិបង្គា  ទឹកចំនួនកន្លះកែវតូច ស្ករសចំនួន១ស្លាបព្រា ទឹកមួយកែវចំនួន ១២០មល ក្រូចឆ្មារ ២ផ្លែ ស្កស ៥ ស្លាបព្រាកាហ្វ រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់ ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានតូច សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត ម្ទេសហាន់ដាក់តាមការចូលចិត្ត អន្លក់កាពិ ស្ពៅក្តោប ត្រសក់ សណ្តែកកួរ ការ៉ុត ចេកខ្ចី ស្វាយ ខ្វិត បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត របៀបធ្វើ លាយទឹកជាមួយស្ករក្នុងចាន រួចកូរឱ្យស៊ប់រហូតដល់រលាយអស់ ដាក់កាពិ ខ្ទឹមស ក្រូចឆ្មានិងម្ទេសរួចកូរឱ្យស៊ប់ល្អ រោយម្ទេសស្រស់ហាន់រួច និង​សណ្តែកដីកិនជាការស្រេច ចំណាំ៖ …

អានបន្ត »

ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជា ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ​។ អាហារខ្មែរ​ ភាគច្រើនប្រើ​ប្រហុក​ដើម្បីបន្លែមរសជាតិឲ្យកាន់តែឆ្ងាញ់។ ​ ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជាម្ហូបដែលធ្វើពីប្រហុក​​ បង្គានិងត្រប់។ ផ្លែត្រប់ខៀវគឺជាត្រប់ម្យ៉ាងមានរាងតូចៗមានទំហំប៉ុនត្បូងខ្ចងនិងផ្លែជាកញ្ចុម មានរាងជាវ័ល្សដូចដើមទំពាំងបាយជូរ វាមានគ្រាប់ជាច្រើនហើយវាមានរសជាតិចត់តិចៗ ដែលប្រជាជនខ្មែរចូលចិត្តដាក់ក្នុងសម្ល សម្លការី​ និងម្ហូបផ្សេងៗ ជាពិសេដូចជា ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវខ្ចីនេះឯង។ ប្រហុកខ្ទិះបង្គាពេញនិយមបំផុតសំរាប់ប្រជាជននៅតាមជនបទ គេតែងតែពិសារជាមួយបន្លែស្រស់ជាច្រើនមុខ។ គ្រឿងផ្សំអាហារខ្មែរ ៖ ប្រហុកខ្ទិះបង្គា ត្រប់ខៀវចំនួនកន្លះខាំ បេះត្រប់ចេញពីចង្កោមរួចលាងទឹកឲ្យស្អាត ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន៤ក្លែបហាន់ឲ្យម៉ត់ ស្លឹកគ្រៃស្រស់ហាន់រួចចំនួនពាក់កណ្តាលកែវតូចឬប្រើស្លឹកគ្រៃកញ្ចប់គ្រាមក៏បាន ម្ទេសចិញ្ចាំមចំនួន៦ផ្លែយោងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក បង្គាកន្លះខាំ បកសំបកលាងឲ្យស្អាតរួចកិនឲ្យម៉ត់ ទឹកត្រី១ស្លាបព្រា ស្ករស១ស្លាបព្រា ទឹក១កែវ ប្រហុក១ស្លាបព្រា ខ្ទិះដូងចំនួន១ចានគោមតូច ក្រូចឆ្មា១ផ្លែ ហាន់ជាបន្ទះស្តើងៗ របៀបធ្វើ អាំងត្រប់ខៀវនឹងធ្យូងរហូតដល់សំបកប្រែទៅជាត្នោត រួចប្រើត្បាល់និងអង្រែបុកត្រប់អាំងនេះឲ្យបែកហើយទុកនៅម្ខាង កំដៅកូនឆ្នាំងខ្ទះ ពេលដែលកូនឆ្នាំងខ្ទះក្តៅ ដាក់ខ្លាញ់ ខ្ទឹមស ស្លឹកគ្រៃ ម្ទេសនិងបង្គារួចកូរឲ្យស៊ប់ល្អ ដាក់ទឹកត្រីនិងស្កររួចកូរឲ្យស៊ប់ …

អានបន្ត »