Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ ទំពាំង

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក និងដំឡូងមីគឺជាមុខ ម្ហូបខ្មែរ ម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងដំឡូងសាច់ជ្រូក ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន ដំឡូងមីកាត់ជាដុំចំនួន 0.45 kg ខ្ទឹមបារាំងហាន់ស្តើងចំនួន១ ទឹកចំនួន៥កែវ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីរណាហាន់រួចចំនួន១កូនចាន របៀបធ្វើ ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក គឺជា សម្លខ្មែរ មួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។ ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​របស់​វា ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងឆ្អឹងជំនីជ្រូក ទឹកចំនួន៤កែរ ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន 0.45 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្ល ពេលទឹកពុះដាក់សាច់ជ្រូកនិងទំពាំងចូលហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »