Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ តៅហ៊ូ

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១ ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច ម្សៅគ្រឿងការីចំនួន១ឆុត ខ្ទិះដូង១កូនចានតូច ទឹកចំនួន២កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករ១ស្លាបព្រា អំបិលកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ របៀបធ្វើ កំដៅខ្ទះ នៅពេលឆ្នាំងសម្លក្តៅ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឺកគ្រៃរួចកូរឲ្យស៊ប់ ដាក់គ្រឿងការី ខ្ទិះដូងនិងទឹករួចប្របល់ឲ្យស៊ប់ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់បង្គា តៅហ៊ូហើយស្ងោរហូតដល់បង្គាឆ្អិនល្អ កត់សម្គាល់ សម្លការីជាទូទៅគេនិយមបរិភោគជាមួយគុយទាវ នំបញ្ចុក នំប៉័ងឬជាមួយបាយក៏បាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លតៅហ៊ូសាច់មាន់ និងស្ពៃបូកគោគឺជាអាហារសុខភាពហើយមានរសជាតិឆ្ងាញ់ ព្រមទាំងងាយស្រួលក្នុងការចម្អិន។ តៅហ៊ូត្រូវបានគេធ្វើឡើងពីសណ្តែកសៀងហើយវាមានប្រភពដើមពីប្រទេសចិន នៅក្នុងតៅហ៊ូសំបូរដោយជាតិប្រូតាអិន​ ជាតិដែក កាល់ស្យូមនិងវិតាមីនបេដែលមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្ស។  ការ​សិក្សា​រាប់​មិន​អស់​បាន​បង្ហាញ​ថា ការ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ដូច​ជា​តៅហ៊ូ អាច​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់ និង​ការ​ស្លាប់​ជា​រួម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ វា​ក៏​ជំរុញ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ពង្រឹង​សុខភាព​សក់ បង្កើន​ថាមពល និង​បញ្ចុះទម្ងន់ ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតៅហ៊ូសាច់មាន់ ទឹកចំនួន៥កែវ សាច់មាន់កាត់ជាដុំចំនួន១ចំហៀង តៅហ៊ូកាត់ជាដុំតូចៗចំនួន២ដុំ ស្ពៃបូកគោកាត់ជាដុំៗចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់ទឹកចូក្នុងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់រួចស្លោរហូតដល់សាច់មាន់ឆ្អិនល្អ ដាក់តៅហ៊ូនិងស្ពៅក្តោបចូល ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច ដាក់ស្លឺកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសមលមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

អានបន្ត »

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ គឺជា ម្ហូបខ្មែរ ទាជាមួយតៅហ៊ូលាយផ្សំជាមួយត្រាវគឺជាម្ហូប ឆ្នាំងភ្លើង មួយបែបដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ ទាមួយចំហៀងឬភ្លៅទាចំនួន៤កាត់ជាដុំៗ ខ្ទឹមស២ក្លែបហាន់ឲ្យតូចៗ ទឹកស៊ីអ៊ីវ១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាមួយស្លាបព្រា ខ្ទឹមបារាំងហាន់រួចមួយផ្លែ ត្រាវចំនួនមួយខាំ បកសំបករួចហាន់ជាដុំតូចៗ ម្សៅប៉ាប្រីកា (paprika) ចំនួនកន្លះស្លាបព្រា ទឹកដូងខ្ចីចំនួនពីរកែវឬទឹកដូងកំប៉ុងមួយកំប៉ុង ទឹកចំនួនបួនកែវ តៅហ៊ូហិលចំនួនមួយកែវតូចឬតៅហ៊ូក្រហមចំនួនមួយកែវតូច ទឹកត្រីមួយស្លាបព្រា អំបិលកន្លះស្លាបព្រា ត្រកួនចំនួនពីរខាំ បេះស្លឹកចេញឲ្យអស់រួចកាត់ជាកង់ៗប្រវែងមួយចំអាម លាងទឹកឲ្យស្អាតរួចទុកឲ្យស្ងួតទឹកអស់ របៀបធ្វើ ប្រឡាក់ជាមួយខ្ទឹមស ទឹកស៊ីអ៊ីវ ម្សៅប៉ាប្រីកា​ (ម្សៅមានពណ៍ទឹកក្រូចធ្វើពីម្ទេសកិន) និងម្រេចរួចទុកមួយសន្ទុះ កំដៅឆ្នាំងឲ្យក្តៅ ពេលឆ្នាំងក្តៅហើយ ដាក់ខ្លាញ់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ និង​សាច់ទា រួចឆារហូតដល់សាច់ទាប្រែពណ៍ទៅជាពណ៍ត្នោតបន្ទាប់មកចាក់ខ្ទិះដូងចូលរួចថែមទឹកកូរឲ្យស៊ប់ ដាក់ម្សៅស៊ុបនិងតៅហ៊ូ ទឹកត្រី អំបិលនិងម្រេច រំងាស់ដោយប្រើភ្លើងតិចៗរហូតដល់ត្រាវនិងសាច់ទាផុយ របៀបរៀបចំពិសារ រៀបចំឆ្នាំងភ្លើងដាក់ចំកណ្តាលតុុរួចយកសាច់ទានិងទឹកស៊ុបតៅហ៊ូដាក់ពីលើឆ្នាំង។  គេចូលចិត្តយកត្រកួនទៅជ្រលក់នៅក្នុងភ្លើងក្តៅៗរហូតដល់ត្រកួនទន់ល្មមរួចយកមកបរិភោគ។ ជាទូទៅម្ហូបនេះគេពិសារជាមួយបាយ …

អានបន្ត »

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ គឺជាម្ហូមធ្វើអំពី អន្ទង់ ជាមួយតៅហ៊ូគឺជា ម្ហូបខ្មែរ ដ៏ពេញនិយមរបស់ជនជាតិខ្មែរ បុរសចូលចិត្តពិសារអន្ទង់ឆ្នាំងភ្លើងជាគ្រឿងក្លែម ចំណែកឯខាងស្រ្តីចូលចិត្តពិសារជាមួយបាយឬគុយទាវ។ នៅស្រុកខ្មែរចូលចិត្តពិសារអន្ទង់ទឹកសាបពីព្រោះវាសំបូរ ថោកហើយមានរសជាតិឆ្ងាញ់ អន្ទង់ទឹកសាបឬអន្ទង់ស្រែចូលចិត្តផ្លាស់ទី ពីកន្លែងមួយទៅមួយកន្លែងទៀតពេលណាទឹកចាប់ផ្តើមស្រក អន្ទង់ទាំងនេះវាអាចវាបានដូចជាសត្វពស់ដើម្បីទៅរកជំរកថ្មី។ ជាទូទៅអន្ទង់ចូលចិត្តវាជាហ្វូងនៅពេលយប់ឬព្រឹកព្រលឹមនឹងអាចធ្វើដំណើរដោយគ្មានអាហារឬទឹកជាច្រើនខែ។ ដូចទៅនឹងសត្វគ្រំុដែរ អន្ទង់អាចផ្លាស់ប្តូរភេទដោយខ្លួនឯងនៅពេលវាចាស់។ អន្ទង់ចាប់កំណើតដំបូងមានភេទញីហើយខ្លួនវាចាប់ផ្តើមធំបន្តិចម្តងៗពេលវាប្រែភេទទៅជាឈ្មោល។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើង​អន្ទង់ជាមួយតៅហ៊ូ  អន្ទង់២ក្បាលឬអន្ទង់កំប៉ុង១កំប៉ុង ប្រេងឆា៣ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៣ខ្លែប ខ្ទឹមបារាំង១ រួចហាន់ឲ្យស្តើងៗ ត្រាវកាត់ជាដុំជ្រុងតូចៗចំនួន២ចានតូច គ្រឿងម្សៅស៊ុបមាន់ចំនួន២កំប៉ុង ទឹកមួយកែវ តៅហ៊ូចំនួន៥ដុំ ស្ករចំនួនកន្លះស្លាបព្រា ទឹកត្រី១ស្លាបព្រា ដាក់ម្រេចម៉ត់បន្តិច ស្លឺកខ្ទឹមចំនួន២គល់រួចហាន់តូចៗ ត្រកួន១គីឡូ លាងឲ្យស្អាត របៀបធ្វើ សម្អាតអន្ទង់ឱ្យស្អាតអស់ជាតិរំអិលនិងកាត់ជាកំណាត់ៗប្រវែងមួយថ្នាំងដៃ កំដៅខ្ទះឱ្យក្តៅ ពេលខ្ទះក្តៅល្មមដាក់ប្រេងឆាពីរស្លាបព្រារួចដាក់អន្ទង់ចូល ត្រលប់អន្ទង់ចុះឡើងរហូតដល់អន្ទង់ឆ្អិតល្អ បន្ទាប់មកលើកខ្ទះចេញដាក់ឱ្យត្រជាក់ ដាក់កំដៅខ្ទះម្តងទៀតឱ្យក្តៅដើម្បីចំអិនត្រាវ ពេលខ្ទះក្តៅល្មមដាក់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ​ កូរឱ្យស៊ប់ល្អនិងឆ្អិតល្មម រួចលើកចេញដាក់ម្ខាង ចាក់ទឹកនិងគ្រឿងស៊ុបមាន់(ម្សៅស៊ុបដែលមានរស់ជាតិសាច់មាន់) ចូលទៅក្នុងឆ្នាំង …

អានបន្ត »