Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ ដំឡូង

សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

សម្លដំឡូងជ្វាពណ៏ស្វាយ គឺធ្វើដំឡូងជ្វាពណ៍ស្វាយមានរសជាតិឆ្ងាញ់និងសំបូរដោយជាតិម្សៅហើយបើផ្សំជាមួយបង្គាវាកាន់តែពិសេសថែមទៀត ហេតុដូចនេះបានជាម្ហូបមួយមុខនេះជាទីពេញនិយមរបស់ប្រជាជនមិនថានៅតាមជនបទឬតាមទីប្រជំុជនឡើយ។ ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព​។ ដោយ​ដំឡូងជ្វា​ក្នុង​បរិមាណ​១០០​ក្រាម​ផ្តល់​ម្សៅ​ចំនួន​២៥​ក្រាម និង​ផ្តល់​ថាមពល​ដល់​ទៅ​៩០​កាឡូរី ។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង មាន​ន័យ​ថា​ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ល្អ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទទួលទាន ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាពណ៏ស្វាយ បង្គាបកសំបករួចនិងវះសំអាតហើយរួចកិនឲ្យម៉ត់ចំនួន២ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹកចំនួន៤កែវ ដំឡូងជ្វាពណ៌ស្វាយចំនួន២ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន១ស្លាបព្រា ជីអង្កាមចំនួន១កូនចានតូចឬមិនដាក់ក៏បានទៅតាមចំណង់ចំណូលចិត្ត របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គា អំបិល ម្រេចនិងស្លឹកខ្ទឹមកូរចូលគ្នាឲ្យស៊ប់ ដាក់ទឹកក្នុងឆ្នាំងរួចដាំរហូតដល់ទឹកពុះ ដាក់ដំឡូងជ្វាចូលទៅក្នុងទឹកដែលកំពុងពុះ កូរឲ្យស៊ប់ហើយចំអិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយច្របល់ឲ្យល្អរួចចំងិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ដាក់គ្រឿងដោយដាក់ទឹកត្រីនិងស្ករ ដាក់ខ្លឹកខ្ទឹមនិងជីអង្កាមចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេនិយមបរិភោគសម្លដំឡូងជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលសំបូរទៅវិតាមីនគ្រប់ប្រភេទដល់សុខភាព។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

អានបន្ត »

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រូលចម្អិន ជាទូទៅប្រជាជនធ្វើម្ហូបមួយមុខសម្រាប់បរិភោគជាអាហារប្រចាំថ្ងៃ។ ដំឡូងជ្វា​មាន​ជីវជាតិ​ពោរពេញ​ទៅ​ដោយ​អត្ថប្រយោជន៍​ច្រើនណាស់​ បន្លែប្រភេទនេះត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ ។ ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព វាមានច្រើនពណ៌ដូចជា ស្វាយ លឿងនិងរាងក្រហម។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាលឿងឆ្អឹងជំនី ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ទឹកចំនួន៥កែវ ដំឡូវជ្វាពណ៌លឿងចិតសំបកចេញហើយកាត់ជាដុំចំនួន៧ខាំ បន្លែសែឡឺរី (celery) កាត់ជាកង់ៗចំនួន៣ខាំ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ឆៃប៉ូវចំនួន៦មើម ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ឆ្អឹងជំនីជ្រូកនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិន ដាក់ដំឡូងជ្វា បន្លែសែឡឺរី (celery) ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ …

អានបន្ត »

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ មានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងដែលសំបូរដោយជាតិម្សៅហើយមានភាពងាយស្រួលក្នុងការចម្អិន ប្រសិនស្លជាមួយត្រីប្រាឬត្រីផ្ទក់កាន់តែពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ទឹកចំនួន៦កែវ ដំឡូងឈើចិតសំបករួចកោសយកតែសាច់ចំនួន 0.75 kg ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ជីរណាហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រីមួយសា្លបព្រា ម្រេចនិងស្លឹកខ្ទឹមហើយច្របល់ចូលគ្នាឱ្យល្អរួចទុកនៅម្ខាង ដាក់ទឹកចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់សាច់ជ្រូកចិញ្ចាំនិងដំឡូងចូលក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល កត់សម្គាល់ ជាទូទៅគេបរិភោគសម្លដំឡូងសាច់ជ្រូកចិញ្ចានេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក និងដំឡូងមីគឺជាមុខ ម្ហូបខ្មែរ ម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងដំឡូងសាច់ជ្រូក ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន ដំឡូងមីកាត់ជាដុំចំនួន 0.45 kg ខ្ទឹមបារាំងហាន់ស្តើងចំនួន១ ទឹកចំនួន៥កែវ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីរណាហាន់រួចចំនួន១កូនចាន របៀបធ្វើ ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ ជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់ ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១ ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ

សម្លដំឡូងសាច់គោ គឺជាមុខ ម្ហូបខ្មែរ ដែលមានភាពងាយស្រួលក្នុងការចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរគ្រប់ទិសទី។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកត្រីចំនួន១ស្លាបព្រា ទឹកចំនួន៦កែវ ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន២ផ្លែ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកជីហាន់ចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោនិងទឹកស៊ីអីវរួចកូរឱ្យល្អ ដាក់ទឹកហើយបន្តចម្អិនរហូតសាច់គោឆ្អិនល្អ ដាក់ដំឡូងហើយចម្អិនរហូតដល់ដំឡូងផុយល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

អានបន្ត »

ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ

ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ

ខសាច់មាន់ជាមួយដំឡូង ត្រូវបានគឺជាមុខ ម្ហូបខ្មែរ ដែលគេនិយមចម្អិនសម្រាប់តែកម្មវិធីពិសេសៗតែប៉ុណ្ណោះ ដូចជាក្នុង ពិធីមង្គលការ ការជួបជុំបងប្អូនជាដើម វាគឺជា អាហារខ្មែរ ដ៏ពេញនិយមបំផុតរបស់ប្រជាជនខ្មែរព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់មាន់ជាមួយដំឡូង ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងចិតជាបន្ទះៗចំនួន១ សាច់មាន់ចំនួន 1 kg ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ ទឹកស៊ីអីវចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ដំឡូងជ្វាកាត់ជាពីរចំនួន៥ កូនការ៉ុតចំនួន១កូនចាន ត្រសក់ជ្រក់ត្រាំចំនួនកន្លះចានតូច ផ្សិតចំបើងចំនួន១កូនចាន សណ្តែកបារាំងចំនួន១កូនចានមិនបាច់ការក៏បាន ទឹកប៉េងប៉ោះចំនួន១កូនចានតូច ទឹកចំនួន២កែវ ស្លឹកបេលី (bay leaf) ចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្ល នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់មាន់រួចច្របល់ឱ្យស៊ប់ល្អ ថែមគ្រឿងដោយដាក់អំបិល ទឹកស៊ីអីវ ស្ករនិងម្រេច ដាក់ដំឡូងជ្វា ការ៉ុត ជ្រក់ត្រសក់ត្រាំ ផ្សិត គួរសណ្តែក ទឹកប៉េងប៉ោះ ទឹកនិងស្លឹកបេលី …

អានបន្ត »