Tuesday , March 19 2024

ប័ណ្ណសារស្លាកៈ ងាំង៉ូវ

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ គឺមុខ ម្ហូបខ្មែរ ដែលប្រជាជនទូទៅចូលចិត្តចំអិនក្រោយពីមានកម្មវិធីធំៗ ពីព្រោះក្នុងកម្មវិធីធំៗម្តងៗប្រជាជនតែងតែធ្វើមុខម្ហូបជាច្រើនមុខហើយមានបរិមាណច្រើនផងដែរ​ ជាហេតុធ្វើឲ្យមានមុខម្ហូបខ្លះសល់បរិភោគមិនអស់ ដូចជាជ្រូកខ្វៃជាដើម ហេតុដូចនេះហើយបានជាប្រជាជនខ្មែរច្នៃយកជ្រូកខ្វៃស្ងោរទៅជាម្ហូបថ្មីសម្រាប់បរិភោគដោយស្ងោរជាមួយង៉ាំង៉ូវ ទោះបីយ៉ាងណាម្ហូបមួយមុខនេះមានរស់ជាតិឆ្ងាញ់ម៉្យាងហើយងាយស្រួលចំអិនទៀត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ ង៉ាំង៉ូវកាត់ជាពីរចំនួន១ ខ្ទឹមបារាំងចិតជាបន្ទះចំនួន១ ស្លឹកគ្រៃកាត់ប្រវែង១ចំអាមរួចចងជាបាច់ចំនួន១គុម្ព ទឹកចំនួន៤កែវ ជ្រូកខ្វៃកាត់ជាដំុៗចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួនកន្លះស្លាបព្រាតូច ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ង៉ាំង៉ូវជាមួយខ្ទឹមបារាំង ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយដាំប្រហែល១០នាទី ដាក់សាច់ជ្រូកខ្វៃនិងស្ងោរប្រហែល១០នាទីទៀត ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ សម្លង៉ាំង៉ូវជ្រូកខ្វៃគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

សម្លងាំង៉ូវមាន់ គឺជាមុខ ម្ហូបខ្មែរ ដ៏សាមញនិងងាយស្រួលចម្អិនបំផុត ប្រជាជននៅតាមជនបទតែងតែនិយមស្លសម្លនេះដើម្បីបរិភោគប្រចាំថ្ងៃព្រោះវាមានឱជារសឆ្ងាញ់និងងាយស្រួលក្នុងការស្វែងរកគ្រឿងផ្សំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លងាំង៉ូវមាន់ សាច់មាន់កាត់ជាដុំៗចំនួន១ចំហៀង ង៉ាំមង៉ូវកាត់ជាពីរចំនួន១ ខ្ទឹមសចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ចំហៀង ទឹកចំនួន៥កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់មាន់ ងាំង៉ូវ ខ្ទឹមស ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្ល ស្ងោរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹក ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមចូលជាការស្រេ កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »