Tuesday , March 19 2024

សម្ល

សម្ល គឺជារបៀបធ្វើ ម្ហូបខ្មែរ យ៉ាងដែលស្លោដោយប្រើទឹកច្រើនជាទូទៅគេប្រើឆ្នាំងដើម្បី ស្ងោសម្ល ។ គ្រឿងផ្សំ ដែលគេនិយមយកមកធ្វើ ម្ហូបសម្ល ដូចជា បន្លែ សាច់ ត្រី ។ល។

ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ

ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ

ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ គឺជាម្ហូបដែលផ្សំដោយត្រី ស្លឹកគ្រៃ អង្ករ និងជីបង្កើតបានជារសជាតិម្យ៉ាងប្លែកហើយពេញនិយមសម្រាប់ជនជាតិខ្មែរជាពិសេសនៅតាមជនបទ ជាពិសេសទៅទៀតវាងាយស្រួលចំអិន។ គ្រឿងផ្សំអាហារខ្មែរ ៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ ត្រីអណ្តែងលាងសម្អាតហើយកាត់ជាកង់ៗចំនួន១គីឡូ អង្ករផ្កាម្លិះលាងសម្អាតរួចចំនួន២ស្លាបព្រា ស្លឹកគ្រៃកាត់ជាកង់ៗរួចចងជាដុំចំនួនប្រហែល១គុម្ព ទឹក៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា(ដាក់តាមចំណង់ចំណូលចិត្ត) ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ជីចំរុះមួយកូនចានតូច (ជីក្រហម ជីវ៉ាន់ស៊ុយ) ក្រូចឆ្មារចំនួនចំហៀង ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ ដាក់ត្រី អង្ករ ស្លឹកគ្រៃ និងទឹកក្នុងឆ្នាំងរួចស្ងោររហូតដល់អង្កររីកល្អ ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី និងម្រេច ដាក់ស្លឹកខ្ទឹម ម្ទេសនិងជីគ្រប់មុខ ដាក់ក្រូចឆ្មារតាមការចូលចិត្ត កត់សម្គាល់ ស្ងោជ្រក់ត្រីត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមក្រូចឆ្មារបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ

អានបន្ត »

សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ

សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ

សម្លប្រហិតត្រីជាមួយម្នាស់ គឺជា ម្ហូបខ្មែរ មួយដ៏ពេញនិយមហើយឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរ អាហារមួយប្រភេទនេះវាមានឱជារសឆ្ងាញ់ហើយងាយស្រួលចំអិន។ ម្នាស់គឺជាផ្លែមួយប្រភេទដែលមានអាយុការដាំដុះនៅអាស៊ីតាំងពីបុរាណមកម្ល៉េះឬគេនិយមហៅផ្លែនេះថាផ្លែភ្នែកមួយរយ។ ម្នាស់មានរសជាតិឆ្ងាញ់ពិសារទោះជាបរិភោគជាបង្អែមឬយកទៅដាំស្លរ។ ក្នុងប្រទេសកម្ពុជាផ្លែម្នាស់គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរតែងតែយកមកចំអិនជាអាហារ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លប្រហិតត្រីជាមួយម្នាស់ ប្រហិតត្រីចំនួន២ខាំកន្លះ ស្លឹកខ្ទឹមចំនួនពីរគុម្ព ទឹកត្រីចំនួន១ស្លាបព្រា ស្ករសចំនួន១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាចំនួនកន្លះស្លាព្រា ខ្ទឹមចិញ្ចាំមចំនួន២ក្លែប ម្នាស់ហាន់ជាកង់ចំនួន១ជំំហៀងឬម្នាស់កំប៉ុងមួយកំប៉ុង ទឹកចំនួន៤កែវ អំបិលចំនួនកន្លះស្លាបព្រាកាហ្វេ ជីវ៉ាន់ស៊ុយ និង ជីម៉ាអមហាន់រួចចំនួន១កូនចានតូច ម្ទេសស្រស់ហាន់រួច ដាក់តាមចំណងចំណូលចិត្ត របៀបធ្វើ ច្របាច់លាយប្រហិតត្រីជាមួយស្លឹកខ្ទឹម ទឹកត្រី ស្ករស ម្រេច និងប្រេងឆា ឲ្យស៊ប់ប្រហែល៥នាទីរួចធ្វើប្រហិតត្រីឲ្យមានរាងមូលៗប៉ុនមេដៃហើយទុកម្ខាង កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ម្នាស់ចូលរួចស្ងោររហូតដក់ទឹកពុះ ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនប្រហែល១០នាទី ដួសពពុះចេញពីឆ្នាំងសម្ល ថែមរសជាតិដោយដាក់ ទឹកត្រី ស្ករស និងអំបិលរួចកូរឲ្យស៊ប់ រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច កត់សម្គាល់ សម្លមួយប្រភេទនេះត្រូវបានគេនិយមបរិភោគជាមួយបាយ។ …

អានបន្ត »

សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺជាមួយត្រី គឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។ ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែ​ឈើ​ដែល​មាន​ប្រភព​មក​ពី​ឧបទ្វីប​ម៉ាឡេ ហើយ​ត្រូវ​បាន​ប្រទេស​ផ្សេង​ទៀត​​យក​មក​ដាំ​ដូច​ជា សហរដ្ឋ​អាមេរិច​ខាង​ត្រូង, តំបន់​អាស៊ីអាគ្នេយ៍, ការ៉ាអីព និង​អាមេរិច​ឡាទីន។​ ផ្លែឈើប្រភេទនេះ មាន​ពណ៍​ក្រហម​នៅ​ពេល​ដែល​វា​ទុំ ហើយ​វាមាន​រសជាតិ​ជួរ និង​ផ្អែម​លា​យ​ឡំគ្នា​ ដោយ​រស​ជាតិ​របស់​វា​ប្រហាក់​ប្រហែល ​និង​ទំពាំង​បាយ​ជូរ​, ផ្លែព័រ និង​ក្រូច​ដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺជាមួយត្រី ប្រេងឆា១ស្លាព្រាបាយ ខ្ទឹមសហាន់រូចចំនួន១ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានចំនួន១ស្លាបព្រា ទឹក៤កែវ ត្រីអណ្តែងឬត្រីប៉ាសា (filet basa) ចំនួន៥ខាំ (កន្លះគីឡូ) លាងជម្រះទឹកឲ្យស្អាតហើយកាត់ជាកង់ៗ ផ្លែស្ពឺហាន់ជាបន្ទះៗចំនួន២ផ្លែ ស្ពៃសែឡឺរី (Stalks celery) ចំនួន២គុម្ព ម្សៅស៊ុបអំពិលឬអំពិលទុំចំនួន១ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន២ស្លាបព្រា ប៉េងប៉ោះហាន់ជាដំុៗចំនួន២ផ្លែ ស្លឹកខ្ទឹមចំនួន២គុម្ព ជីម៉ាអមចំនួន២​ឬ៣ដើម ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរួចដួសដាក់ចានហើយទុកនៅម្ខាង។ …

អានបន្ត »

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ គឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។​ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ ប្រេងឆា១ស្លាព្រា ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ ទឹកចំនួន៦កែវ ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ ម្នាស់មួយចំហៀង ពោតបារាំងស្រស់ចំនួន២ខាំកន្លះ ស្ពៃស្តក់សែឡឺរី (Stalk celery) ហាន់រួចចំនួន១បាច់តូច ក្តាត​ (taro stalk) ចំនួន២ដើម អំពិលទំុឬម្សៅអំពិលចំនួន១ស្លាបព្រាកន្លះ ស្ករចំនួន៣ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ប៉េងប៉ោះចំនួន២ផ្លែ សណ្តែកបន្តុះចំនួន១ខាំកន្លះ ជី​វ៉ានស៊ុយ ម្អម ជី​ ជីរណា ហាន់រួចចំនួន១កូនចាន ស្លឹកខ្ទឹមហាន់រួចចំនួន១គុម្ព ម្ទេសចំនួន២ផ្លែឬដាក់តាមការចូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅល្មមដាក់ប្រេងឆាដើម្បីបំពងខ្លឹមសរហូតដល់ខ្លឹមប្រែពណ៍ទៅជាពណ៍ត្តោត រួចដួសដាក់ចានទុកម្ខាង។​ ដាក់ទឹកនិងស្លឹកគ្រៃកូរឲ្យស៊ប់ រួចស្ងោដល់ទឹកពុះ ដាក់ត្រី ម្នាស់ (ដាក់ទឹកម្នាស់ចូលផងប្រសិនជាប្រើម្នាស់កំប៉ុង) ចូលទឹកកំពុងពុះហើរស្ងោរហូតដល់ត្រីឆ្អិន។ ដាក់ពោតបារាំង …

អានបន្ត »

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា មានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់​ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ជាមួយបង្គា ប្រេងឆាចំនួន១ស្លាបព្រា ខ្ទឹមសហាន់រួចចំនួន២ក្លែប ទឹកចំនួន៤កែវ ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត ស្ករចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ មើមស្ពៃ (Asian rhubarb) បកសំបករួចហាន់ជាដុំចំនួន២បាច់ ប៉េងប៉ោះចំនួន១​ ហាន់ជាបន្ទះៗ សណ្តែកបណ្តុះចំនួន១កូនចាន ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចាន ម្អម ជី ដែលហាន់រួចចំនួន១កូនចានតូច ម្ទេសចំនួន២ផ្លែ របៀបធ្វើ កំដៅកូនឆ្នាំងខ្ទះនៅលើចង្ក្រាននៅពេលខ្ទះក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលរួចបំពងរហូតដល់វាឡើងពណ៍ត្នោតហើយដួសឡើងដាក់ម្ខាង។ ដាក់ទឹកនិងម្នាស់ចូលក្នុងកូនឆ្នាំងរួចស្ងោរហូតដល់ទឹកពុះ ថែមគ្រឿងដោយដាក់ម្សៅអំពិលជូរឬដាក់អំពិលទុំ ស្ករនិងទឹកត្រី ដាក់បង្គានិងមើមបន្លែ (Asian rhubarb) ចូលទៅក្នុងទឹកសម្លហើយកូរឲ្យស៊ុបរួចស្ងោរហូតដល់ទឹកពុះ ដាក់ប៉េងប៉ោះនិងសណ្តែកបណ្តុះរួចច្របល់ឲ្យស៊ប់ ដាក់ស្លឹកខ្ទឹម ម្អម ជីអង្កាមនិងម្ទេស ចាក់ខ្ទឹមបំពងចូលក្នុងឆ្នាំងសម្លជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ហើយប្រជាជនខ្មែរភាគច្រើនចិត្តរសជាតិជូរបន្តិច ចំពោះអ្នកចូលចិត្តហិរអាចដាក់ម្ទេសថែម។ …

អានបន្ត »

សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

សម្លត្រួយសណ្តែកនិងត្រីប្រា គឺយកត្រួយសណ្តែកជាទូទៅគេនិយមហៅត្រួយវ័ល្សសណ្តែកផ្សំជាមួយស៊ុបត្រីប្រាគឺជាសម្លខ្មែរមួយមុខពេញនិយមនិងឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរនៅតាមជនបទ។​ ប្រជាជនខ្មែរចូលចិត្តបរិភោគត្រួយសណ្តែកពីព្រោះងាយស្រួលរកនិងមានតំលៃថោកព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែក និងជាបន្លែម៉្យាងមានសារៈសំខាន់សម្រាប់ដល់សុខភាព។ ប្រជាជនតាមតំបន់ខ្ឡះចូលចិត្តចំអិនសម្លនេះដោយដាក់ថែមម៉ាំមឬប្រហុកដើម្បីធ្វើឲ្យសម្លនេះកាន់តែមានរសជាតិទៅតាមការនិយមចូលចិត្ត។ ត្រីប្រាគឺប្រភេទត្រីទឹកសាបដងខ្លួនមានរាងមូលហើយជាមធ្យមមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ និងទំងន់ប្រហែល៤០០ក្រាមដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹមធ្វើអាជីវកម្ម ព្រោះវាមិនមិនរើសចំណីនិងងាយស្រួលចិញ្ចឹម និងឆាប់ផ្តល់ផលចាប់ពីរយៈពេល៦ខែ ទៅ ៨ខែ។ ផ្អក់ធ្វើឡើងពីត្រី​ឬ​សាច់​ផ្សំ​នឹង​គ្រឿង​ផ្សេង​ៗ ដាក់​ញាត់​ផ្អាប់​ទុក​ក្នុង​ពាង, ក្រឡ, ឪទឹន ឲ្យ​ឡើង​បាយ​ស្រា​កើត​ជា​រស​ជូរ​សម្រាប់​ចម្អិន​ប្រើ​ជា​ម្ហូប : ផ្អក​ត្រី​ប្រៃ, ផ្អក​កំពឹស, ផ្អក​ត្រី​ព្រួល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រួយសណ្តែកនិងត្រីប្រា ទឹក៤កែវ ស្លឹកគ្រៃស្រស់ហាន់រួចឬគ្រាមក៏បានចំនួន១ចានតូច បន្ទះសាច់ត្រីប្រាឬត្រីអណ្តែងហាន់ជាកង់ៗចំនួន២ខាំកន្លះ ត្រួយសណ្តែកលាងសម្អាតរួចចំនួន៥ខាំ ម្រេចចំនួនកន្លះស្លាបព្រាតូច ស្ករចំនួន១ស្លាបព្រា អង្ករលីងកិនម៉ត់ចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ប្រសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ ស្លឹកខ្ទឹមហាន់រួចចំនួន១ចានតូច ផ្អក់ឬប្រហុកចំនួន១ស្លាបព្រា មិនដាក់ក៏បានប្រសិនជាអ្នកមិនចូលចិត្ត របៀបធ្វើ ស្ងោទឹកជាមួយស្លឹកគ្រៃក្នុងឆ្នាំងរហូតដល់ទឹកពុះ ដាក់ត្រីចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់ត្រីឆ្អិនល្អរួចហើយដាក់ត្រួយសណ្តែកចូលហើយច្របល់ឲ្យស៊ប់ ថែមរសជាតិដោយដាក់ម្រេច ស្ករ អង្ករលីងកិនម៉ត់ និងទឹកត្រី។ ប្រសិនអ្នកចូលចិត្តរសជាតិផ្អកដាក់ផ្អកត្រីចូល តែបើសិនអ្នកចូលចិត្តរសជាតិប្រហុកដាក់ប្រហុកចូលតាមចំណង់ចំណូលចិត្ត ដាក់ស្លឹកខ្ទឹមពីលើជាការស្រេច។ កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ …

អានបន្ត »

សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

សម្លត្រលាចត្រីសមុទ្រចំហុយ គឺជា ម្ហូបខ្មែរ ពិសេសម៉្យាងដែលប្រជាជនខ្មែរភាគច្រើនមិនដែលស្គាល់និងមិនបានសាកល្បង ម្ហូបមួយនេះមានប្រភពពីប្រជាជនខ្មែរនៅកម្ពុជាក្រោម។ មនុស្សភាគច្រើនគេនិយមប្រើត្រីសមុទ្រឥតឆ្អឹងក្នុងការចំអិនព្រោះវាធ្វើឲ្យម្ហូបនេះកាន់តែឆ្ងាញ់។ ត្រលាច ៖ វាដំណាំម៉្យាងដែលងាយដាំ ហើយឆាប់បានទទួលផល ផ្លែត្រលាចគេនិយមយកមកធ្វើជាម្ហូបអាហារ ជាបង្អែម ជាចង្អាប និងភេសជ្ជៈបានតាមតំរូវការ ព្រោះវាមានឱជារស់ឆ្ងាញ់ពិសារ ។ មិនតែប៉ុណ្នោះត្រលាចគឺជារុក្ខជាតិម៉្យាងដែលមានសារៈសំខាន់ណាស់ដល់សុខភាព ព្រោះវាជួយដល់ការរំលាយអាហារ ទប់ស្កាត់កាទល់លាមក កាត់បន្ថយកំដៅ ផ្តល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចត្រីសមុទ្រចំហុយ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៣ក្លែប ត្រីសមុទ្រចំហុយចំនួន២ក្បាល ទឹកចំនួន៤កែវឬទឹកស៊ុបមាន់ចំនួន២កំប៉ុង ត្រលាចចំនួន១ ចិតសំបករួចហាន់ជាកង់ៗល្មមដែលញ៉ាំបាន ទឹកត្រីចំនួន២ស្លាបព្រា អំបិលកន្លះស្រាបព្រាតូច ស្ករសចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច របៀបធ្វើ សម្អាតត្រីឲ្យស្អាត រួចកាត់ក្បាលត្រីនិងគ្រឿងក្នុងចោល យកកូនកាំបិតស្រួចវះយកឆ្អឹងនៅពីលើខ្នងត្រីចេញថ្នមៗដើម្បីឲរក្សាសភាពដើមរបស់ត្រីទុកឲ្យស្អាត កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស លីងរហូតដល់ខ្ទឹមប្រែពណ៍ត្នោតប្រយ័ត្នមិនត្រូវឲ្យខ្ទឹមខ្លោចទេ រួចដួសខ្ទឹមលីងដាក់កូនចាន បន្ទាប់មកដាក់ត្រីសមុទ្រចំហុយ ចូលចៀនរហូតដល់ត្រីសមុទ្រប្រែពណ៍ត្នោតទាំងសងខាងរួចដួសទុកម្ខាង ដាក់ត្រលាចនិងទឹក​ …

អានបន្ត »

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី ដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចជាមួយត្រី ទឹកចំនួន៤កែវ ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ ដាក់ស្លឹកខ្ទឹមនិងម្រេចជាការស្រច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

សម្លល្ពៅជាមួយត្រី គឺជា ម្ហូបខ្មែរ ដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។ ចំណាំ៖ ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ ជា​បង្អែម និង​ជា​ឱសថ​ព្យាបាល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅជាមួយត្រី ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព ទឹក៤កែវ ល្ពៅចិតសំបករួចព្រមទាំងយកគ្រាប់ចេញនិងកាត់ជាដំុតូចៗចំនួន១ខាំ ជីវ៉ាន់ស៊ុយហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ប្រឡាក់ត្រីជាមួយទឹកត្រី ស្ករ ម្រេច និងស្លឹកខ្ទឹមក្នុងចានរួចទុកម្ខាង ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ បន្ទាប់មកដាក់ល្ពៅនិងត្រីប្រឡាក់គ្រឿងចូលទៅក្នុងទឹកកំពុងពុះរួចកូរឲ្យស៊ប់ ហើយស្ងោររហូតដល់ល្ពៅឆ្អិន ដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

សម្លត្រសក់ជាមួយប្រហិតត្រី គឺជាមួយ ម្ហូបខ្មែរ ដែលងាយស្រួលចំអិន ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមជនបទ ហើយវាមានតំលៃថោកសមរម្យថែមទាំងសំបូរជីវជាតិនិងឆ្ងាញ់ពិសេស។ ចំណាំ៖ ត្រសក់​ជា​បន្លែ​ដែល​គេ​និយម​ដាំ​ច្រើន​ជាងគេ​លំដាប់​ទី​៤​ក្នុង​ពិភពលោក និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​អាហារ​ឈរ​នៅ​លំដាប់​លើ​គេ​ខាង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ ។ ប្រជាជនខ្មែរចូលចិត្តប្រើប្រាស់ក្នុងចំអិនអាហារជាច្រើនមុខនិងជាបន្លែសម្រាប់ធើ្វជាអន្លក់ផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ជាមួយប្រហិតត្រី ប្រហិតត្រីចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ប្រេងឆាចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួនកន្លះស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ត្រសក់ហាន់ជាបន្ទះតូចៗចំនួន៣ផ្លែ ជីវ៉ាន់ស៊ុយចំនួន១កូនចានតូច ម្រេចចំនួន១កូនស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១កូនចានតូច ស្លឹកគ្រៃចំនួន១កូនចានតូច អង្ករលីងកិនឲ្យម៉ត់ចំនួន១ស្លាបព្រា របៀបធ្វើ ច្របាច់ប្រហិតត្រីហើយលាយជាមួយ ទឹកត្រី ស្ករ ម្រេច ប្រេងឆា និងស្លឹកខ្ទឹមជាមួយគ្នា រួចលាយឲ្យស៊ប់ល្អ លុញប្រហិតត្រីឲ្យចេញជារាងមូលតូចៗរួចដាក់ទុកនៅម្ខាង ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ ចាក់ប្រហិតត្រីចូលក្នុងទឹកពុះរួចកូរ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ និងអំបិលរួចកូរឲ្យស៊ប់ល្អ ដាក់ត្រសក់និងស្ងោរចំនួនប្រហែល៥នាទី ដាក់ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ និងម្រេចពីលើជាការស្រេច ដាក់ប្រហុក អង្ករលីងកិនម៉ត់និងស្លឹកគ្រៃចូលពេលអ្នកដាក់គ្រឿង …

អានបន្ត »