Tuesday , March 19 2024

មណ្ឌលគីរី

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ ៖ ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។ ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹក, ជិះ​ខ្សែ​រ៉ក​, ខ្យូសញុំអី, Picnic និងចំណុចផ្សេងៗទៀត។ ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ ស្រុក​ពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។ ទឹក​ជ្រោះ​នេះ​ជា​តំបន់​ទេសចរណ៍​ល្អ​ជាង​គេ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ទឹក​ជ្រោះ​ដ៏​ទាក់​ទាញ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ដំណាក់​។ ដំណាក់​ទី១ ហូរ​ធ្លាក់​ក្នុង​កម្ពស់​៨​ទៅ​​ ១២​ម៉ែត្រ ដែល​មាន​មុខ​កាត់​ទទឹង​១៥​ម៉ែត្រ នៅ​រដូវ​វស្សា និង​កម្ពស់​ពី១០​ទៅ​១៥​ម៉ែត្រ នៅ​រដូវ​ប្រាំង​។ ដំណាក់​ទី២ ហូរ​ធ្លាក់​ពី​កម្ពស់​១៥ ទៅ​២០​ម៉ែត្រ និង​មាន​មុខ​កាត់​ទទឹង​២០​ម៉ែត្រ​នៅ​រដូវ​វស្សា និង​កម្ពស់​ពី​១៨ ទៅ​២៥​ម៉ែត្រ ដែល​មាន​មុខ​កាត់​ ១៣​ម៉ែត្រ នៅ​រដូវ​ប្រាំង​ ទឹក​ធ្លាក់​ទី២​នេះ មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ទឹក​ធ្លាក់​ទី១​។ ដំណាក់​ទី៣ ហូរ​ធ្លាក់​ដោយ​ល្បឿន​លឿន​ខ្លាំង​ជាង​ល្បាក់​ទី២​។ ល្បាក់​នេះ …

អានបន្ត »

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ ៖ សមុទ្រ​ឈើជា​កន្លែង​កម្សាន្ត​មួយ​ ដែលមាន​ភ្នំ ព្រៃ​ឈើចម្រុះ ដុះ​លូតលាស់​ខៀវស្រងាត់​គយគន់​ពីលើ​ខ្នងភ្នំ​ទៅ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក និង ​មាន​ចលនា​ប្រៀប​បាន​នឹង រលក​ទឹក​សមុទ្រ​ ដូច្នេះ​ហើយ ​ទើប​គេ​ហៅ​ថា​សមុទ្រ​ឈើ។ អ្នក​ទេសចរ​ចូល​ចិត្ត​មកលំហែកាយ​នៅ​ទី​នោះ ដើម្បី​ស្រូបយកខ្យល់​អាកាស​ពេល​ព្រឹក ​និង ​ពេល​ល្ងាច ​ដែល​បរិយាកាសនៅ​ទី​នោះ​បាន​ញុំាង​ឱ្យ​អ្នក​ទេសចរ​ជាតិ ក៏​ដូចជា​អន្តរជាតិ​ មានភាព​សប្បាយ​ក្រៃលែង ។ នៅ​តំបន់​រមណីយដ្ឋាន​សមុទ្រ​ឈើ​មាន​ទេសភាព​ស្រស់​បំព្រងគ្រប់​រដូវ​កាល ហើយ​នៅ​ពេល ​ដែល​យើង​បាន​ធ្វើ​ដំណើរ ដោយ​រថយន្ត​ឡើង​ទៅ​ដល់​តំបន់​សមុទ្រ​ឈើ​ហើយ​គឺ​នៅ​ជុំ​វិញ​ទី​នោះ ​មើល​ទៅ​មាន​ទេសភាព​ព្រៃ​ឈើដូច​ទឹក​រលក​មាន​លាយឡំ​ជា​មួយ​ផ្សែងអព្ទ។ សមុទ្រ​ឈើ​គឺជា​កន្លែង​កម្សាន្ត​បែប​ធម្ម​ជាតិ​​មួយ ​សម្រាប់​ជួយ​លួងលោម​បំ​បាត់​នូវ​ភាព​នឿយហត់​របស់​អ្នក​ទេសចរ ហើយ​អ្វី​ដែល​រឹតតែ​ធ្វើ​ឱ្យ​យើង​មិន​អាចបំ​ភ្លេច​បាន​ទៀត​នោះ​គឺការ​ទស្សនា​ចលនា​រេរាំ យ៉ាង​រស់​រវើក​នៃ​ចុង​​ព្រៃព្រឹក្សា។ រមណីយដ្ឋាន​សមុទ្រ​ឈើ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម នៅ​ខាងលិ​ចក្រុង​សែន​មនោរម្យ​ប្រមាណ​ជា៤​គីឡូ​ម៉ែត្រ​តែ​ប៉ុណ្ណោះ។ នៅ​ទី​នេះ​មាន​អ្នក​ទេសចរ​មក​លេង​ច្រើន​ជារៀង​រាល់​ថ្ងៃ​មិន​ថា តែ​ភ្ញៀវ​ក្នុង​ស្រុកនោះ​ទេ ​សូម្បីតែជន​បរទេស ​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នឹង​រមណីយដ្ឋាន សមុទ្រ​ឈើ​នេះ​ដែរ។ សមុទ្រ​ឈើគឺ​គ្រាន់​តែជា​កន្លែង លំហែកាយ ​និង ​ជាទី​ឆ្លង​កាត់​មួយ​ សម្រាប់​លោក​អ្នក​ ដែល​មាន​បំណង​ចង់​ជម្រុះ​ចោល​នូវ​ភាពស្មុគស្មាញ ពី​ព្រោះ​កម្រាលព្រំ​បៃតង​នៅ​សមុទ្រ​ឈើបាន​ចោល​សម្រស់​គ្រប់​រដូវ​កាល​ លាតសន្ធឹង​នៅ​លើខ្ពង់រាបជ្រលងភ្នំ​ទាំងឡាយ ជំនោរខ្យល់​បក់មកលើ​វាលស្មៅ ព្រៃ ឈើ​ទាំង​នោះ ​មើល​ទៅ​មាន​ចលនា​ …

អានបន្ត »

រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះរមនា - តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ ៖ ខេត្ត មណ្ឌលគិរី  ស្ថិតនៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែលជា​តំបន់​ដីក្រហម ហើយក៏​ជា​ខេត្ត​មួយ ដែលមាន​ធនធានធម្មជាតិ កំណត់​រ៉ែ​មាស ត្បូង​៘ មណ្ឌលគិរី សំបូរ​ជាពិសេស​ព្រៃឈើ ដែលមានតម្លៃ សត្វព្រៃ​ដ៏​ច្រើន​ប្រភេទ និង​បន្សល់​នូវ​ពូជ​សត្វ​ដំរី​ជាច្រើន​ក្បាល​ផងដែរ​។​ នៅមុន​នៅ​ឆ្នាំ​១៩៦០ ខេត្តមណ្ឌលគិរី​ជា​ផ្នែក​មួយ​របស់​ខេត្តក្រចេះ តែ​ក្រោយមក​សម្តេចព្រះ នរោត្តម សីហនុ បានសម្រេច​ព្រះទ័យ កាត់​ចេញពី​ខេត្តក្រចេះ និង​ដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី​។​ ខេត្តមណ្ឌលគិរី មាន​ចម្ងាយ ៣៨០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ខាងជើង ជាប់​នឹង​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ ខាងកើត និង​ខាងត្បូង ជាប់​នឹង​ប្រទេស​វៀតណាម និង​ប៉ែក​ខាងលិច​ខេត្តមណ្ឌលគិរី ជាប់​នឹង​ខេត្តក្រចេះ​។​ មណ្ឌលគិរី​ជា​ខេត្ត​ដែលមាន​ភ្នំ​ច្រើន តែមាន​ប្រជាពលរដ្ឋ​រស់នៅ​តិច​។ ខេត្ត​នេះ មាន​ផ្ទៃដី​សរុប ១៤.២៨៨ គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាពលរដ្ឋ​ចំនួន ៦០.៨១១ នាក់ ដែល​រួមមាន ១៤​ជាតិ​សាសន៍ …

អានបន្ត »