Tuesday , March 19 2024

បន្ទាយមានជ័យ

ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ

ប្រាសាទបន្ទាយឆ្មារ - ប្រាសាទបុរាណ

ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ ៖ ប្រាសាទ​បន្ទាយឆ្មារ​កសាង​ចុង​សតវត្ស​ទី​១២​ និង​ដើម​សតវត្ស​ទី​១៣​ ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ខេត្ដ​បន្ទាយមានជ័យ​ គេ​បាន​រក​ឃើញ​ថា​ នៅ​លើ​ជញ្ជាំង​ ឬ​របង​ខាងក្នុង​ទី​១​ ឬ​ខាងក្រៅ​បន្ទាប់​ពី​រោងទង​ គឺ​គ្មាន​ផ្ទាំង​ថ្ម​មួយ​ដុំ​ណា​ដែល​គ្មាន​ចម្លាក់​នោះ​ទេ ។​ ក្រុម​អ្នកប្រាជ្ញ​អ្នក​ជំនាញការ​ សាស្ដ្រាចារ្យ​ និង​វាគ្មិន​អន្ដរជាតិ​ និង​ជាតិ​សំខាន់ៗ​ដែល​បាន​ទៅ​ពិនិត្យ​ និង​វាយតម្លៃ​ផ្ទាល់​ដល់​ប្រាសាទ​នេះ​កាលពីដើម​សប្ដាហ៍​ទី​២​នៃ​ខែសីហា​ ឆ្នាំ​២០០៩​កន្លង​មក​ បង្ហាញ​ការ​ចាប់អារម្មណ៍​ថា​ គ្រាន់តែ​លើ​ជញ្ជាំង​ ឬ​ថែវ​ ឬ​របង​ទី​១​ក្នុង​ប្រាសាទ​បន្ទាយឆ្មារ​គឺ​មាន​រូបចម្លាក់​ចម្រុះ​យ៉ាង​ សន្ធឹកសន្ធាប់​ដែល​ពណ៌នា​តាំងពី​ទេវរូប​ព្រហ្មញ្ញ​សាសនា​ មាន​រូប​ព្រះព្រហ្ម​ ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ ​និង​ព្រះ​សិវៈ​ ​ឬ​ព្រះ​ឥសូរ​ និង​តួអង្គ​សំខាន់​ទៀត​នៃ​សាសនា​នេះ ។ ហើយ​ចម្លាក់​សំខាន់​ជាងគេ​គឺ​រូប​អវតា​លោកេស្វរៈ​ព្រះហស្ថ​៣២​ជា​ពោធិសត្វ​ នៃ​ព្រះពុទ្ធ​សាសនា​អម​ដោយ​ចម្លាក់​រូប​អវតា​ព្រះហស្ថ​១៦​ដែល​សល់​តែ​១​រូប​ ត្បិត​រូបចម្លាក់​ដូច​គ្នា​នៅ​ជ្រុង​ត្រូវ​ជន​ទុច្ចរិត​គាស់​យក​បាត់ ។ គឺ​សល់​តែ​រូបថត​អនុស្សាវរីយ៍​ប៉ុណ្ណោះ ។ គេ​ក៏​រក​ឃើញ​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ព្រះ​មហា​វីរក្សត្រ​ដ៏​ខ្លាំងពូកែ​ល្បីល្បាញ​កំពូល​នៃ​ប្រវត្ដិសាស្ដ្រ​ ខ្មែរ ​ទ្រង់​ពស្ដ្រា​ជា​ព្រះរាជវាំង​បំពេញ​រាជកិច្ច​ ​ឬ​ផ្ដល់​សវនាការ​ដល់​មន្ដ្រី​រាស្ដ្រ​ និង​ភ្ញៀវ​បរទេស​ទ្រង់​ប្រដាប់​ព្រះ​កាយ​ដោយ​ពស្ដ្រា​ទ័ព​ និង​អាវុធ ។ រូបចម្លាក់​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ទ្រង់មាន​ព្រះបាទ​ព្រះហស្ថ​មាន​ព្រះ​កាយ​ និង​ព្រះ​កម្លាំង​ពលំ​មាំមួន​ណាស់ ។ …

អានបន្ត »

ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព - ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ​ ពុំមាន​សិលាចារឹក​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​រាជ្យ​ស្ដេច​សាងសង់​ទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស សិក្សា​តាម​រយៈ​សំណង់​ស្ថាបត្យកម្ម រចនាបថ​សិល្បៈ និង​សំណល់​បដិមា​មាន​នៅ​ក្នុង​បរិវេណ​ប្រាសាទ​យល់​ថា ប្រាសាទ​នេះ​ប្រហែលជា​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ នៅ​អំឡុង​ដើម​សតវត្ស​ទី​១៣ ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន ។​ ប្រាសាទ​កសាង​នៅក្នុង​កំពែង​ចំនួន​៤​ជាន់ ៖ ១. កំពែង​ខាងក្រៅ​ជា​ដី (កំពែង​ទី​៤) មាន​រាង​ស្ទើរ​ជា​ចតុកោណ​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង ២២០០​ម៉ែត្រ ២. កំពែង​ទី​៣ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រវែង ៨០០​ម៉ែត្រ ទទឹង​ប្រវែង ៥០០​ម៉ែត្រ ៣. កំពែង​ទី​២ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង ១៥០​ម៉ែត្រ ទទឹង​ប្រវែង ១១០​ម៉ែត្រ កម្ពស់​ប្រវែង​១​ម៉ែត្រ គឺជា​ខឿន​ទី​១​របស់​ប្រាសាទ ព័ទ្ធ​ពី​ក្រៅ​ដោយ​កសិន្ធុ​ធំ​មួយ និង​ទី​៤. កំពែង​ទី​១​មាន​រាង​ចតុកោណ​ស្មើ មាន​ជ្រុង​នីមួយៗ​ប្រវែង ៧០​ម៉ែត្រ កម្ពស់​ប្រវែង ២,៥​ម៉ែត្រ គឺជា​ខឿន​ទី​២​របស់​ប្រាសាទ ។​ …

អានបន្ត »