Tuesday , March 19 2024

កោះកុង

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋាន​ទឹក​ជ្រោះតាតៃ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។ រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មិន​អាច​នឹង​មើល​រំលងនៅ​ពេល​មក​កំសាន្ត​ក្នុង​ខេត្ត​កោះកុង។ ទេសភាព​ព្រៃ​ប្រឹក្សា​ដ៏ខៀវ​ស្រងាត់ បាន​ឆក់​នូវ​ភាពស្មុគស្មាញ និង​រំសាយ​អារម្មណ៍​ជាមួយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​លាយ​ឡំ​នឹង​ទិដ្ឋភាព​នៃ​ទឹកហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ​។ ឋានសួគ៌ធម្មជាតិតាតៃស័ក្តសមសម្រាប់ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ព្រមទាំងស្រលាញ់ធម្មជាតិ ជាពិសេស​អ្នក​ដែល​​មានអារម្មណ៍​ស្មុគ​ស្មាញ ពេលទៅ ឃើញទិដ្ឋភាពនៅទីនោះ ប្រាកដជាធ្វើឱ្យរសាយបាត់អស់ទុក្ខ​កង្វល់​ជា​មួយខ្យល់អាកាស​ដ៏បរិសុទ្ធ នៃ រមណីយដ្ឋានធម្មជាតិតាតៃជាក់ជាមិនខាន។ តាតៃមាន​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រពី​ទី​រួម​កោះកុង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ​ក្នុង​ភូមិ​តាតៃ ​ឃុំ​តាតៃ​ ស្រុក​ស្មាច់​មាន​​​ជ័យ ហើយភ្ញៀវទេសចរ​ត្រូវ​ធ្វើដំណើរ បន្ត ដោយទូកប្រមាណជា២០នាទីទៀតទើបទៅដល់។ ស្ទឹ​ងតា​​តៃ​ ​ដែ​លមានទឹក​ថ្លា​ដូ​ច​ជា​ក​ញ្ច​ក់​ ​​និ​ង​មា​ន​ព្រៃ​ឈើ​ដុះ​អ​ម​ស​ង​ខា​ង​ព​ណ៌​ខៀ​វ​ខ្ចី​ ​នៅ​គ្រ​ប់​រ​ដូ​វ​កា​ល​ ​ហើ​យ​មា​ន​ភា​ព​ស្ងា​ត់​ជ្រងំ​កា​​លពី​ពេ​ល​មុ​​ននោះ​ ​​ឥ​ឡូ​វនេះ ​​កំ​ពុ​ង​ក្លា​យ​ទៅ​ជា​ឋា​ន​សួ​​គ៌​ស​ម្រា​ប់​អ្ន​ក ​ដែ​ល​ស្រ​ឡា​ញ់​ធ​ម្ម​ជា​តិ​​ក្នុ​ង​កា​រ​ទៅ​គ​យ​គ​ន់​​ពេ​ចពិ​ល​រ​​មិ​ល​​មើ​ល​ ​និ​ងស្រូ​​ប​យ​កខ្យ​ល់​អា​កា​ស​នៅ​ទី​នោះ​។​ចាប់តាំងពីមានការសាងសង់ផ្ទះបណ្តែតទឹកសម្រាប់ឱ្យអ្នកទៅលេងកម្សាន្តស្នាក់នៅលើដងស្ទឹង​នេះកាល​ពីឆ្នាំ ២០០៩មក ស្ទឹងតាតៃបានក្លាយទៅជាកន្លែង ដែលមានភាពអ៊ូអរ និងជាតំបន់ទេសចរណ៍យ៉ាង​ប្រណីតមួយ …

អានបន្ត »

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើ​ដំណើរ​ទៅ​ ខេត្ត​កោះ​កុង ​ លោក​អ្នក​គួរ​ទៅ​លេង​ទឺក​ជ្រោះ​តា​ចាក​​ឲ្យ​បាន​ម្ដង ​ដោយសារ​ជា​រមណីយដ្ឋាន​ថ្មី​មួយ ដែល​មាន​ទឹក​ធ្លាក់​ថ្លា​ឈ្វេង ​ត្រជាក់​ដូច​អម្រឹត។ ​​ទឹក​ធ្លាក់​ពី​ទី​ខ្ពស់ ​ប៉ះ​​ប្រប​លើ​ផ្ទាំង​ថ្ម ​មាន​ទឹក​ហូរ​ល្មម​អាច​លេង​និង​ងូត​បាន​យ៉ាង​សប្បាយ។ ​ទេសភាព​ស្រស់​ត្រកាល​ពណ៌​បៃ​តង​ខ្ចី​នា​រដូវ​វស្សា ​កាន់​តែ​ធ្វើ​ឲ្យ​​តំ​បន់​នេះ ប្រៀប​ដូច​ស្ថាន​សួគិ៍ ​អាច​បំបាត់​ទុក្ខ​បាន​ទាំង​អស់។ ​លោក​អ្នក​អាច​ខ្ចប់​អាហារ​មក​ញ៉ាំ​ក្រោម​ដើម​ឈើ​ម្លប់​ត្រឈឹង​ត្រឈៃ​ក៏​បាន ​ឬ​អាច​កុម្មង់​អាហារ​នៅ​ទី​នោះ​ផ្ទាល់​ក៏​បាន ​ដែល​មាន​តម្លៃ​សម​រម្យ ប៉ុន្តែ​កុំ​ភ្លេច​សម្អាត​និង​ចោល​សំ​រាម​ក្នុង​ធុង​ផង។ ទឹក​ជ្រោះ​តា​ចាក ​មាន​ទី​តាំង​នៅ​ឃុំ​ទួល​គ​គី ​ស្រុក​មណ្ឌល​សី​មា ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ក្រុង​ខេមរ​ភូមិន្ទ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

អានបន្ត »

រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។ តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។ កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។ អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះមានជីវភាពយ៉ាងសកម្មបំផុតនឹងអាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ …

អានបន្ត »