Tuesday , March 19 2024

សុខភាពនិងសម្រស់

សុខភាពនិងសម្រស់ ប្រមូលផ្សំដោយអត្ថបទ ណែនាំអំពី សុខភាព និង​ សម្រស់ ដែលមានប្រយោជន៍ដល់សុខភាពនិងសម្រប់ សម្រាប់ប្រជាជនខ្មែរស្វែងយល់ ។

សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់

សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់

សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់ ៖ ផ្លែ​មៀន​ ជា​ផ្លែឈើ​ម្យ៉ាង​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ទទួលទាន​ ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​មួយ​ចំនួន ពេល​លោក​អ្នក​ទទួលទាន​ផ្លែ​មៀន​គឺ ៖ -​ផ្លែ​មៀន​មាន​បរិមាណ​គ្លុយកូស​ខ្ពស់ ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្ដៅ និង​ស្រស់ស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ។ -​សារធាតុ​អាហារ​ផ្សេង​ៗ​នៅ​ក្នុង​ផ្លែ​មៀន ដូច​ជា​កាល់ស្យូម ដែក វីតាមីន B និង​វីតាមីន C ជា​ប្រភេទ​សារធាតុ​អាហារ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ឈាម និង​ភាព​មាំមួន​នៃ​ឆ្អឹង និង​ធ្មេញ ។ -​សាច់​មៀន​មានគុណ​ប្រយោជន៍​ជួយ​ទំនុកបំរុង​ឈាម​ធ្វើ​ឱ្យ​ពណ៌​សំបុរ​មាន​សភាព​ស្រស់ថ្លា ជា​ប្រភេទ​អាហារ​សមប្រកប​ចំពោះ​ស្ដ្រី​ក្រោយ​ពី​សំរាលកូន ។ ក្រៅពី​នេះ​ក៏​ជួយ​ទ្រទ្រង់​ដល់​បេះដូង​តម្រងនោម និង​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ដល់​រាង​កាយ ។ – បើ​អ្នក​គេង​មិន​លក់ ជា​រៀងរាល់​យប់ ឬ​ម្ញូ​ប​ភ្នែក​ខ្លាំង អ្នក​អាច​បរិភោគ​ផ្លែ​មៀន ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល និង​មាន​ភ្នែក​រាង​ភ្លឺ​ជាងមុន​។ – ប្រសិនបើ​អ្នក​តែងតែ​ប្រើ​ខួរក្បាល​ច្រើន ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ ឬ​ធ្វើការ​ច្រើន បណ្តាលឱ្យ​នឿយហត់ អ្នក​អាច​បរិភោគ​ផ្លែ​មៀនបាន ព្រោះ​វា​ជួយ​ខួរក្បាល​អ្នក ឱ្យ​ភ្លឺស្វាង​បាន​។​ – នៅពេលដែល​អ្នក​ឈឺក្បាល ឬ​វិលមុខ …

អានបន្ត »

សារៈប្រយោជន៏របស់ស្ពៃក្តោប – សុខភាពនិងសម្រស់

សារៈប្រយោជន៏របស់ស្ពៃក្តោប – សុខភាពនិងសម្រស់

សារៈប្រយោជន៏របស់ស្ពៃក្តោប – សុខភាពនិងសម្រស់ ៖ ស្ពៃក្តោបមានផលប្រយោជន៍ជាច្រើនដល់សុខភាព វាជាបន្លែដ៏ពេញនិយមរបស់ប្រជាជានខ្មែរ។ ស្ពៃក្តោប គឺជា​បន្លែ​ដ៏​មាន​ប្រជាប្រិយ​មួយ​ប្រភេទ សម្រាប់​ប្រជាជន​ខ្មែរ​យើង ក្នុងការ​ធ្វើជា​ម្ហូប​ទទួលទាន​។ ក្រៅពី​ផ្តល់​រសជាតិ​ឆ្ងាញ់​ហើយ វា​ក៏​ត្រូវបាន​គេ​ទៀតថា មាន​ផល​ល្អ​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ មិនមាន​មនុស្ស​ច្រើន​ឡើយ ដែល​ដឹងថា វា​ជា​ចំណី​របស់​ខួរក្បាល​ដ៏​អស្ចារ្យ​។​ វត្តមាន​របស់​វីតាមីន K និង​សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប អាច​ផ្តល់នូវ​ថាមពល​កាន់តែខ្លាំង ដល់​មុខងារ​ផ្លូវចិត្ត និង​ផ្ចង់អារម្មណ៍​របស់​មនុស្ស​។ សារធាតុ​ទាំងនេះ ត្រូវបាន​រកឃើញ​ដំបូង​គេ នៅក្នុង​ស្ពៃក្តោប​ពណ៌​ស្វាយ​។ វីតាមីន K មាន​សារៈសំខាន់ ក្នុង​ការផលិត​សារធាតុ Sphingolipid ដែលជា​ស្រោម​សរសៃប្រសាទ​តែម្តង​។ ដូច្នេះហើយ ការ​ញ៉ាំ​វីតាមីន K ច្រើន​អាចជួយ​ពង្រឹង ដល់​ការការពារ​សរសៃប្រសាទ​ពី​ការខូចខាត ជាពិសេស ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​។​ ​ក្រៅពីនេះ សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប គឺជា​របស់​ដែល​ទើបតែ​រកឃើញ​ថ្មី ប៉ុន្តែ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​នៃ​អង់​ទី​អុកស៊ីដ​ង់​ខ្លាំងក្លា …

អានបន្ត »

សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់

សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់

សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវសារៈប្រយោជន៍របស់ខ្ទឹមសមានយ៉ាងដូចខាងក្រោម៖ ខ្ទឹមស​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន​ប្រភេទ ខ្ទឹមស​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា គឺជា​ថ្នាំ​ជម្រុញ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ ។ ការ​សិក្សា​ដ៏​ធំ​មួយ​រយៈពេល​១២​ស​ប្តា​ហ៍​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ថ្នាំ​ដែល​មាន​សារជាតិ​ខ្ទឹមស​ជា​រៀងរាល់ថ្ងៃ​អាច​កាត់​បន្ថយ​ប្រភេទ​នៃ​ជំងឺ​ផ្តាសាយ​បាន​ជាង ៦៣% បើ​ធៀប​នឹង​ថ្នាំ​ផ្លា​ស៊ី​បូ​។ រយៈពេល​ជា​មធ្យម​នៃ​រោគ​សញ្ញា​ផ្តាសាយ​ក៏​មានការ​កាត់​បន្ថយ​ផង​ដែរ​ពី ៧០% ក្នុង​រយៈពេល ៥ ថ្ងៃ​នៃ​ការ​ប្រើ​ថ្នាំ​ផ្លា​ស៊ី​បូ ទៅ ១,៥​ថ្ងៃ​សម្រាប់​ថ្នាំ​ដែល​មាន​ជាតិ​ខ្ទឹមស​នេះ​។ ការ​សិក្សា​មួយទៀត​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ខ្ទឹមស​ក្នុង​កម្រិត​ខ្ពស់ (២,៥៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​) អាច​កាត់​បន្ថយ​ចំនួន​ថ្ងៃ​នៃ​អ្នក​កើត​ជំងឺ​ផ្តាសាយ​ប្រហែល ៦១% ។ ប្រសិនបើជា​ញឹកញាប់​អ្នកមាន​ជំងឺ​ផ្តាសាយ អ្នក​គួរតែ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ឲ្យ​បាន​ច្រើន ព្រោះ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ ។ ខ្ទឹមស​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង ការ​បំផ្លាញ​ដោយ​អុកស៊ីតកម្ម​ពី​រ៉ា​ឌី​កាល់​សេ​៊​រី​បាន​ចូលរួម​ចំណែក​ដល់​ដំណើរកា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ។ ប៉ុន្តែ​ខ្ទឹមស​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទ្រទ្រង់​ដល់​យន្តការ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​អុកស៊ីតកម្ម​។ ការ​ទទួលទាន​ខ្ទឹមស​ក្នុង​កម្រិត​ខ្ពស់ ត្រូវ​បាន​គេ​បង្ហាញ​ថា វា​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សម្រាប់​​មនុស្ស​ព្រមទាំង​កាត់​បន្ថយ​ភាព​តានតឹង​អុកស៊ីតកម្ម​សម្រាប់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ។ ឥទ្ធិពល​រួម​បញ្ចូល​គ្នា​ក្នុង​ការ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​សម្ពាធ​ឈាម ក៏​ដូច​ជា​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ធ្វើ​ឲ្យ​ខ្ទឹម​សមាន​សមត្ថភាព​ក្នុង​ការ​ជួយ​ការពារ​ជំងឺសរសៃប្រសាទ​ដូច​ជា​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេង ។ ការ​បរិភោគ​ខ្ទឹមស​អាច​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ សមាសធាតុ​ស្ពាន់ធ័រ​ក្នុង​កម្រិត​ខ្ពស់​ដែល​មាន​ក្នុង​ខ្ទឹមស​ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​ការពារ​ប្រឆាំង​នឹង​ការ​ខូចខាត​សរីរាង្គ​ពី​ការ​ពុល​ជាតិ​លោហៈ​ធ្ងន់ ។ ការ​សិក្សា​រយៈពេល​បួន​ស​ប្តា​ហ៍​ទៅ​លើ​បុគ្គលិក​រោងចក្រ​ផលិត​អា​គុយ​រថយន្ត (​ការ​ប៉ះពាល់​ច្រើន​នឹង​កាបូន​) បាន​រក​ឃើញ​ថា ខ្ទឹមស​កាត់​បន្ថយ​កម្រិត​ជាតិពុល​នៅ​ក្នុង​ឈាម​បាន​ដល់​ទៅ …

អានបន្ត »

ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបានបង្ហាញថាផលប្រយោជន៏របស់ផ្លែត្របែកមានច្រើនយ៉ាងដូចជា៖ បង្កើនប្រព័ន្ធការពារ តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជា​ការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។ កាត់បន្ថយហានិភ័យនៃជំងឺមហារីក សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ ធ្វើឲ្យបេះដូងមានសុខភាពល្អ ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធ​ឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់​ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។ ព្យាបាលការទល់លាមក វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។ ជួយសុខភាពភ្នែក …

អានបន្ត »

គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់

គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់

គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់ ៖ គ្រាន់តែឃើញស្ករសភ្លាម មានមនុស្សមួយចំនួនអាចគិតថាវាមានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិរបស់ស្ករស។ ឯអ្នកខ្លះក៏គិតដល់ថា វាអាចបង្កឱ្យមានជំងឺធាត់ ជំងឺទឹកនោមផ្អែម និងដង្កូវស៊ីធ្មេញជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ស្ករស នៅតែជាគ្រឿងផ្សំម្យ៉ាង ដែលជួយបង្កើននូវរសជាតិអាហារ ប្រចាំថ្ងៃរបស់យើង មិនអាចខ្វះបាន។ ក្នុងនោះប្រភេទស្ករ ដែលនៅក្នុងប្រទេសយើង និយមយកមកបរិភោគជាប្រចាំមាន ៣យ៉ាងនេះគឺ៖ ១. ស្ករក្រហម៖ ត្រូវបានបង្កើតឡើងពីស្ករអំពៅ ឬទឹកត្នោត ដោយបានកែច្នៃទៅ ជាផែន ឬជាដុំតូចៗ ដោយប្រើវិធីធម្មជាតិ។ វាអាចមានពណ៌ក្រហមក្រម៉ៅ លឿង ឬទឹកក្រូច និងមានសាច់ស្អិត។ ដូច្នេះស្ករត្នោត ឬស្ករអំពៅមានតម្លៃអាហាររូបត្ថម្ភ វីតាមីន ជាតិកាល់ស្យូម និងផូស្វ័រ យ៉ាងពេញលេញសម្រាប់សុខភាពរបស់មនុស្ស។ ២. ស្ករស៖ មានប្រភពមកពីស្ករក្រហម ដែលបានផលិតកែច្នៃតាមបច្ចេកទេសថ្មី ដោយត្រូវបានគេយកធ្វើឱ្យមានគ្រាប់តូចល្អិតៗ និងធ្វើឱ្យមានពណ៌ស ស្អាតគួរឱ្យចង់ទទួលទាន ហើយស្ករក្រហម និងស្ករស ផ្តល់ថាមពលស្មើគ្នា ដោយក្នុង១ស្លាបព្រា កាហ្វេ …

អានបន្ត »

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់ ៖ ផលប្រយោជន៍របស់អំបិល​ពុំមែន​គ្រាន់តែ​ជា​គ្រឿងទេស​មួយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​នៅ​មាន​ប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត ដែល​អ្នក​អាច​មិនដឹង ។​ ១.​វា​ធ្វើ​ឲ្យ​ឆាប់​ត្រជាក់​ ពេល​ក្លាស្សេ​របស់​អ្វីមួយ អ្នក​គ្រាន់តែ​បន្ថែម​អំបិល​បន្តិច​ទៅក្នុង​ធុង​ទឹកកក នោះ​វា​ធ្វើឲ្យ​របស់​ក្លាស្សេ​ត្រជាក់ លឿន​ជាង​ធម្មតា​ទ្វេដង ។​ ២.​សំអាត​ឆ្នាំងអ៊ុត​ ដើម្បី​កម្ចាត់​ចោល​ស្នាម​ប្រឡាក់​ជាប់​នៅ​បាតឆ្នាំង​អ៊ុន នោះ​ដំបូង​អ្នក​យក​ក្រដាស​មក​ក្រាល​លើ​ផ្ទៃ​រាបស្មើ បើ​កុងតាក់​ឲ្យ​ឆ្នាំងអ៊ុត​ក្តៅ​ខ្លាំង​បំផុត រួច​យក​ទៅ​អ៊ុត​ពីលើ​ក្រដាស​ស្តើង​ដែល​មាន​រោយ​អំបិល​ម៉ត់ វា​នឹង​ស្អាត​ដូចដើម​វិញ ។​ ៣.​កម្ចាត់​ក្លិនឆ្អាប ​ក្លិន​ឆួល​របស់​ខ្ទឹម​ដែល​ជាប់​ដៃ ក្រោយ​ពេល​អ្នក​ហាន់​ឬ​បក​ខ្ទឹម ឬ​ក្រោយ​ពេល​ធ្វើ​ត្រី​វា​នឹង​បន្សល់​ក្លិនឆ្អាប​ពិបាក​នឹង​លុបបំបាត់ ។ ដើម្បី​ដោះស្រាយ​ឲ្យបាន​លឿន ដំបូង​អ្នក​គ្រាន់តែ​ធ្វើឲ្យ​ដៃ​សើម​រួចយក​អំបិល​មក​ត្រដុស​ចុះឡើងៗ​មួយសន្ទុះ រួច​សឹម​លាង​ទឹក​នោះ​នឹង​បាត់​ក្លិនឆ្អាប​។​ ៤.​បណ្តេញ​ស្រមោច​ ដើម្បី​បណ្តេញ​ស្រមោច អ្នក​យក​ទឹក​៤​ចំណែក អំបិល​មួយចំណែក លាយ​ចូលគ្នា រួច​បាញ់​ចូល​ចំ​កន្លែង​ដែល​មាន​ស្រមោច ។ តាម​ផ្លូវ​ដើរ​របស់​ស្រមោច អ្នក​អាច​យក​អំបិល​គ្រាប់​ទៅ​រាយ​បន្តិចៗ​នោះ​វា​នឹង​ចាកចេញ​ចោល​បាត់ ។​ ៥.​បំបាត់​ការស្ទះ​បង្គន់ ​យក​ទឹកអំបិល​១/៤ លាយ​ជាមួយ Baking soda ១/៤ រួច​ចាក់​ចូលទៅ​ក្នុង​បង្គន់ ឬ​ចាក់​ចូល​កន្លែង​លាងចាន ។ ជំហាន​បន្ទាប់​អ្នក​ចាក់​បន្ថែម​ទឹកខ្មេះ ១/២ …

អានបន្ត »

អាហារការពារស្បែក – សុខភាពនិងសម្រស់

អាហារការពារស្បែក – សុខភាពនិងសម្រស់

អាហារការពារស្បែក – សុខភាពនិងសម្រស់ ៖ មិន​ចូលចិត្ត​ភាព​រអិលៗ​លើ​ស្បែក​ក្រោយពេល​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​មែន​ទេ​? កុំ​បារម្ភ​! អ្នក​មិន​ចាំ​ បាច់​ប្រើប្រាស់​ផលិត​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​នេះ​ច្រើន​ទៀត​ទេ​។ ក្រៅពី​ការ​ស្ថិតនៅក្នុង​ម្លប់​, ស្លៀកពាក់​ខោអាវ​ជិត​ស្បែក និង​ប្រើប្រាស់​សម្ភារៈ​ការពារ​ក​ម្ដៅ​ថ្ងៃ​ហើយ​នោះ ការរួមបញ្ចូល​របប​អាហារ​មួយចំនួន​ក៏​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក និង​បញ្ហា​ស្បែក​ចាស់​ជាង​វ័យ​ដោយសារ​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ការពារ​ស្បែក​ពី ពន្លឺព្រះអាទិត្យ ៖ ១. ការ៉ុត​​ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene​ដែល​ជួយ​ការពារ​ស្បែក​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ពន្លឺ ព្រះអាទិត្យ​ច្រើន​ហួស ឬ​ក្ដៅ​ខ្លាំង​។​ ២. ស្ត្រ​បឺ​រី​ ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល ជាប់ទាក់ទង​នឹង​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​មិនអោយ​បង្ក​ការបំផ្លាញ​ដល់​ស្បែក​។​ ៣. តែ​បៃតង​ ​សារធាតុ Catechins និង tannins​ក្នុង​តែ​បៃតង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ ទប់ស្កាត់​ការបំផ្លាញ​លើ​ស្បែក​ពី​សំណាក់​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួល ទាន​តែ​បៃតង​អោយបាន​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។​ ៤. គ្រាប់​អាល់​ម៉ុ​ន​ ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក​។​ ៥. …

អានបន្ត »

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបង្ហាញថាផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ។ ផ្លែម្នាស់ ជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ដ៏សំខាន់ដល់ សុខភាពផងដែរ ដូចជាបង្កើនប្រព័ន្ធភាពស៊ាំ សុខភាពផ្លូវដង្ហើម ជួយរំលាយអាហារ ពង្រឹងឆ្អឹង កាត់បន្ថយការរលាកសន្លាក់ ព្យាបាលការក្អក និងផ្តាសាយ និងការសម្រកទម្ងន់។ គុណតម្លៃនៃអារហារូបត្ថម្ភនៅក្នុងផ្លែម្នាស់ ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6។ ព្យាបាលជំងឺរលាកសន្លាក់ ការប្រើប្រាស់ម្នាស់ដែលត្រូវបានគេស្គាល់ច្រើនបំផុតទាក់ទងនឹងសុខភាពគឺ វាមានសមត្ថភាបក្នុងការកាត់បន្ថយការរលាកនៃសន្លាក់និងសាច់ដុំ។ ជំងឺរលាកសន្លាក់ដែលជាជំងឺ ធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ បង្កើនភាពស៊ាំនឹងជំងឺ ការទទួលទានផ្លែម្នាស់តែមួយផ្លែ នោះវាមានវីតាមីនសេ (C)ច្រើនជាង 130% នៃតម្រូវការប្រចាំថ្ងៃម្រាប់មនុស្ស។ វីតាមីន C ជួយក្នុងការកាត់បន្ថយជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ តាមរយៈការជំរុញសកម្មភាពកោសិកាឈាមស និងដើរតួរជាអង់ទីអុកស៊ីដង់ ដើម្បីការពារប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរី (សារធាតុដែលធ្វើឲ្យខ្លួនយើងមានជំងឺ ផ្សេងៗជាច្រើន)។ ពន្លឿនការព្យាបាលមុខរបួស …

អានបន្ត »

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់ ៖ បើសិនជា​អ្នក​ពិបាក​ចងចាំ​រឿង​ជាច្រើន ខាងក្រោម​នេះ គឺជាវិធីជួយសម្រួលដល់ការភ្លេចភ្លាំង​ងាយៗ​ដែល​អាចជួយ​សម្រួច​កា​រ​ចងចាំ​របស់​អ្នក​មកវិញ​បាន​៖ ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​សកម្ម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ ចូរ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ឲ្យ​បាន​ច្រើន និង​ញឹកញាប់​ ចូរ​រក្សា​ការរៀបចំ​របស់របរ​ឲ្យ​មាន​របៀបរៀបរយ​ជានិច្ច​ ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ ចូរ​គ្រប់គ្រង​ជំងឺ​រ៉ាំរ៉ៃ​ឲ្យ​បានល្អ​។​ ​បើសិន​ជាការ​ភ្លេចភ្លាំង​របស់​អ្នក​ប៉ះពាល់​ដល់​សមត្ថភាព​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ទាំងស្រុង ឬ​សម្គាល់​ឃើញថា វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​៕ អត្ថបទពេញនិយមបន្ទាប់ ៖ វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់

អានបន្ត »

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់ ៖ ការដែល​ទទួលដំណឹង​ថា អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ការបាក់​ឆ្អឹង​យ៉ាង​ងាយ​នោះ ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ និង​មិន​ហ៊ាន​ចាប់ផ្តើម​ហាត់ប្រាណ​ទៀត​ទេ ព្រោះតែ​ខ្លាច​ដួល​ទៅ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​បាន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការហាត់​ប្រាណ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​ហើយ​ក្នុងដំណាក់កាល​មួយ​នេះ​។ បើសិនជា​អ្នក​ធ្លាប់​បាក់ឆ្អឹង​រួចហើយ វា​ពិតជា​អាច​កើតឡើង​ម្តងទៀត​នៅពេល​ហាត់ប្រាណ​។ ហេតុដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​វិធី​ហាត់ប្រាណ​ណា​ដែល​ស្រួល និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​វា​។ ​ការហាត់​ប្រាណ​ពិតជា​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ច្រើនណាស់​។ វា​អាចជួយ​អ្នក​ពង្រឹង​ដល់​អារម្មណ៍​នៃ​ភាព​មាន​លំនឹង ដូច្នេះ​អ្នកនឹង​មិន​ងាយ​ដួល​ដោយ​ងាយ​ឡើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​ការហាត់​ប្រាណ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន ហើយក៏​គួរតែ​សាកល្បង​ដែរ​៖ •​ ​ចូរ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ដែល​អាច​ធ្វើបាន​ក្នុង​ក្លិប ឬ​ទិញ​មក​ប្រើ​ក្នុងផ្ទះ​ក៏បាន ព្រោះ​វា​មិន​តម្រូវ​ឲ្យ​អ្នកធ្វើ​ការលើកដាក់​ធ្ងន់ៗ​ឡើយ​។​ •​ ​ការហាត់​ប្រាណ​ដែល​តម្រូវ​ឲ្យ​មានការ​បត់បែន​សន្លាក់​រាងកាយ​ច្រើន​ដូចជា ការហាត់​ក្បាច់​យូ​ហ្គា នឹង​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ធូរស្រាល​ល្អ​ផង និង​ឆ្អឹង​រឹងមាំ​ផង​។​ •​ ​ការហាត់​ប្រាណ​ដែល​ទ្រ​ទម្ងន់​ខ្លួនឯង​ដូចជា ការរត់ រាំ ដើរ និង​ហែល​ទឹក ពិតជា​ល្អ​បំផុត​សម្រាប់​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង និង​សាច់ដុំ​។​ ​ជំងឺ​ពុក​ឆ្អឹង​អាចធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​បាន​នៅពេល​អាយុ​កាន់តែច្រើន និង​ងាយ​បណ្តាល​ឲ្យ​មាន​របួស​ណាស់​។ តាមរយៈ​ការហាត់​ប្រាណ​ច្រើន​ប្រភេទ អ្នកនឹង​អាច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដោយ​ខ្លួនឯង ហើយ​ចៀស​ផុតពី​ការបាក់​ឆ្អឹង​បាន​ច្រើន​បំផុត​ផងដែរ​។​ពិតណាស់ អ្នក​ត្រូវតែ​ជ្រើសរើស​ការហាត់​ប្រាណ​ណា​ដែល​ស័ក្តិសម​នឹង​អ្នកផង​។ ចូរ​ប្រាកដថា មិនត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើ​អ្វីមួយ​ខ្លាំងក្លា​ពេក​នៅពេល​ទើបតែ​ចាប់ផ្តើម​នោះទេ​៕ អត្ថបទពេញនិយមបន្ទាប់ ៖ វិធីស្រកទំងន់ក្រោយមានរដូវ …

អានបន្ត »