Tuesday , March 19 2024

សិប្បកម្ម

ប្រមូលផ្សំដោយអត្ថបទដែលមានប្រយោជន័ស្តីអំពី ផលិតផល សិប្យកម្ម របស់ ប្រជាជនខ្មែរ ដូចជា ការផលិតរបស់របរ ប្រើប្រាស់ផ្សេងៗ សម្រាប់ជាចំណេះដឹងដល់ជនជាតិខ្មែរស្វែងយល់។

របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម

របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ - កសិកម្មនិងសប្បកម្ម

១. សេចក្តី​ផ្តើម​ – របៀបធ្វើទឹកត្រីឆ្ងាញ់និងមានអនាម័យ – កសិកម្មនិងសប្បកម្ម សកម្មភាព​នៃ​ការកែច្នៃ​ផល​ជលផល​បានផ្តល់ ​នូវ​សារៈសំខាន់​ដល់​សេដ្ឋកិច្ចសង្គម និង​សន្តិសុខ​ស្បៀង​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ។ ដើម្បី​ថែរក្សា​នូវ​ផលប្រយោជន៍​ទាំងនេះ តម្រូវ​ឲ្យ​ការកែច្នៃ​ជលផល​មាន​លក្ខណៈ​ទូលំទូលាយ ​ព្រមទាំង​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​អនាម័យ​ដើម្បី​ឲ្យ​ការផលិត​ប្រកបដោយ​ប្រសិទ្ធភាព និង​ផលិតផល​មានគុណ​ភាពល្អ ដើម្បី​ធានា​ការប្រើប្រាស់​ប្រកបដោយ​សុ​វត្តិភាព​សម្រាប់​អ្នកប្រើប្រាស់ ។ នាពេល​បច្ចុប្បន្ននេះ សកម្មភាព​ផ្នែក​កែច្នៃ​ជលផល​បាន​ នឹង​កំពុង​តែមាន​សកម្មភាព​ផុលផុស​ក្នុងការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ ក្នុងស្រុក ព្រមទាំង​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អ​ន្តរជាតិ​ផងដែរ ។ ប្រជាជន​កម្ពុជា​បាន​អនុវត្ត​បច្ចេកទេស​កែច្នៃ ផល​ជលផល​ផ្សេងៗ ដូចជា​ការកែច្នៃ​ជា​ត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ទឹកត្រី ប្រហុក​ផ្អក ម៉ាំ ៘​ ​​ទឹកត្រី​គឺជា​ផល​ផលិតផល​ជលផល​មួយ​ ប្រភេទ ដែល​ប្រជាជន​កម្ពុជា​រួមទាំង​ប្រជាជាតិ​អាស៊ី​មួយចំនួនទៀត​បាន​និយម​ ប្រើប្រាស់​ជា​អាហារ​ប្រចាំថ្ងៃ ជាពិសេស​ក្នុង​ការដាំ​ស្ល ហើយ​ម្យ៉ាងទៀត​បច្ចេកទេស​កែច្នៃ​ទឹកត្រី​មាន​លក្ខណៈសាមញ្ញ​ងាយ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ផលិត​ដោយ​ខ្លួនឯង និង​មាន​អ្នក​សិប្បកម្ម​មួយចំនួន​បានជ្រើសរើស​បច្ចេកទេស​នេះ​ជា​អាជីវកម្ម ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ទៀតផង ។​ ​បច្ចេកទេស​ផលិត​ទឹកត្រី​តូ្រវ​បាន​អនុ​ វត្តមាន​លក្ខណៈខុស​គ្នា​ទៅតាម​តំបន់ និង​ទំហំ​ខ្នា​ត​ផលិត​ដែល​រួមមាន​បច្ចេកទេស​កែច្នៃ​សំខាន់ៗ ២​យ៉ាង ​គឺ​តាមរបៀប​ប្រព័ន្ធ​ចម្រោះ (Hydro-lysis) និង​ប្រព័ន្ធ​ស្ងោ​រំងាស់ (Boilling) …

អានបន្ត »