Tuesday , March 19 2024

ប្រាសាទខ្មែរ

ប្រាសាទបុរាណខ្មែរដែលបាត់បង់ក្រោមរបបខ្មែរក្រហម – ប្រាសាទខ្មែរ

គំនូរ​ដើម​របស់​ប្រាសាទ​ព្រះធាតុ

ប្រាសាទបុរាណខ្មែរដែលបាត់បង់ក្រោមរបបខ្មែរក្រហម – ប្រាសាទខ្មែរ ៖ ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​ប្រាសាទ​បុរាណ​ខ្មែរ​បាន​ក្លាយជា​សម្បត្ដិ​វប្បធម៌​ពុំ​អាច​កាត់ថ្លៃ​ ​សម្រាប់​មជ្ឈដ្ឋាន​ ​អ្នក​សិក្សា​ស្រាវជ្រាវ​វិស័យ​ទេសចរណ៍​ ​ពិសេស​បង្ហាញ​អំពី​អត្ដសញ្ញាណ​ជាតិ​ខ្មែរ ។​ ​ ប៉ុន្ដែ​ប្រមាណ​ជា​ ​៣០ ឆ្នាំ​មុន​នេះ​ ​ប្រទេស​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​សង្គ្រាម​រវាង​ជាតិ​សាសន៍​ឯង​ ​ដែល​មិន​គ្រាន់តែ​ ​សម្លាប់​ជីវិត​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​គំរាមកំហែង​ទៅ​លើ​សំណង់​ប្រវត្ដិសាស្ដ្រ​នានា​ ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​គ្រប់​តំបន់​ ​ក្នុង​នោះ​រួម​មាន​សំណង់​ប្រាសាទ​បុរាណ​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ទៀត​ ផង​ ។​ ​ដោយ​មិន​លើក​ពី​ការ​ខូចខាត​ដោយ​កត្ដា​ធម្មជាតិ​ទៅ​ តាម​ពេលវេលា​ ​សំណង់​ប្រាសាទ​ទាំងនោះ​ ​បាន​ឆ្លងកាត់​គ្រប់​ ​សម័យកាល​ដែល​អាច​រក្សា​បាន​នូវ​ក្បូរក្បាច់​ដ៏​ប្រណីត​ ​ព្រមទាំង​ទម្រង់​សិល្បៈ​របស់​ខ្លួន​ ​ប៉ុន្ដែ​ក្រោម​ការ​ដឹកនាំ​របប​ ​ខ្មែរក្រហម​ ​ប្រាសាទ​​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ ។​ ​ មិន​ខុស​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​ទេ​ ​បើ​យើង​ពិនិត្យ​មើល​ ​សំបក​ក្រៅ​នៃ​ទិដ្ឋភាព​ជុំវិញ​ប្រទេស​កម្ពុជា​ក្រោម​ឈ្មោះ​កម្ពុជា​ ប្រជាធិបតេយ្យ​គឺថា​ ​មាន​ហេតុផល​ពីរ​ដែល​បញ្ជាក់​ ​ថា​ ​ខ្មែរក្រហម​បាន​យក​ប្រាសាទបុរាណ​ដើម្បី​បង្ហាញ​ពី​អត្ដសញ្ញាណ​របស់​ខ្មែរលើ ​ឆាក​អន្ដរជាតិ ។​ ​ទី​១​ ​តាម​រយៈ​ ​ទង់ជាតិ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បាន​ប្រើប្រាស់​ ទង់ជាតិ​មាន​ច្រើន​សណ្ឋាន​ច្រើន​រូបភាព​ ​មាន​ជា​ ​ទង់​បដិវត្ដន៍​នៅ​លើ​គម្រប​ទស្សនាវដ្ដី​លេខ​៤​ ​ខែមេសា​ ​ឆ្នាំ​១៩៧៨​ …

អានបន្ត »

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ - ប្រាសាទខ្មែរ

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ ៖ មហានគរ​ដែល​ត្រូវ​ឆេះ​បាក់​បែក​ខូចខាត​អន្តរាយ​អស់​ជា​ច្រើន​ដោយ​សារ​ចាម​ក្នុង​ឆ្នាំ​១១៧៧ ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គ.ស (១១៨១‑១២០១) រៀបចំ​ចាត់​ចែង​ឲ្យ​កសាង​ឡើង​វិញ​សា​ជា​ថ្មី ។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មហានគរ​ត្រូវ​សាងសង់ ។ នគរ​ធំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្នាដៃ​ឯក​ប្លែក​ខុស​ពី​ធម្មតា​ដែល​មាន​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។ គឺ​ខ្មែរ​ជំនាន់​នោះ​បាន​ប្រឌិត​បង្កើត​សិល្បៈ​ថ្មី​មួយ​ដែល​វិវត្ត​ទៅ​តាម​ចលនា​របស់​សង្គម​ជាតិ ។ នគរ​ធំ​ដែល​ស្ថិត​នៅ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ​ ជា​ស្នាដៃ​យ៉ាង​ធំ​ធេង​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ នគរ​ធំ ឬ​មហានគរ​មាន​ជ្រុង​នីមួយៗ​ប្រវែង​៣​គីឡូម៉ែត្រ ហើយ​មាន​ទំហំ​ប្រហែល​ ៩ ​គីឡូម៉ែត្រ​ក្រឡា ។ នគរ​ធំ​មាន​កសិណ (គូ ឬ ប្រឡាយ​ទឹក) ដែល​មាន​ទទឹង​ប្រវែង​១០០​ម៉ែត្រ និង​ជម្រៅ​៥​ ឬ​៦​ម៉ែត្រ​ព័ទ្ធ​ជុំ​វិញ ។ ដើម្បី​ចូល​ទៅ​ក្នុង​មហានគរ​ គេ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ស្ពាន​ថ្ម​អម​ទៅ​ដោយ​រូប​ចម្លាក់​ទេវតា និង​យក្ស​ ដែល​កំពុង​តែ​នាំ​គ្នា​ទាញ​នាគ ។ ទេវតា និង​យក្ស ម្ខាងៗ​មាន​គ្នា​៥៤​នាក់ ។ បន្ទាប់​មក យើង​ចូល​មក​ដល់​ក្លោង​ទ្វារ​មហានគរ​ដែល​នៅ​ខាង​លើ​មាន​រូប​ព្រះលោកេស្វរៈ ។ ជ្រុង​នគរ​ធំ​នីមួយៗ​មាន​ខ្លោង​ទ្វារ​មួយ​នៅ​ចំ​កណ្ដាល​បែរ​ទៅ​រក​ទិស​ទាំង​បួន ។ លើក​លែង​តែ​ជ្រុង​ខាង​កើត​ដែល​មាន​ទ្វារ​ពីរ​ គឺ​ «ទ្វារ​ខ្មោច» …

អានបន្ត »

ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច – ប្រាសាទខ្មែរ

ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច - ប្រាសាទខ្មែរ

ទស្សនៈ​អំពី ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច ទិស​ខាងកើត​ថ្ងៃ​រះ​ ​និង​ទិស​ខាងលិច​ថ្ងៃ​លិច ។​ ​ចំពោះ​សំណង់​ដែល​ទុក​ជាទី​គោរព​សក្ការៈ​ទាំងឡាយ​មាន​ ប្រាសាទ​ ព្រះវិហារ​ ​កុដិ​ ​សាលា​ រាជវាំង​ ​ផ្ទះ​ ​ឬ​ភូមិ​គ្រឹះ​របស់​មន្ដ្រី​សំខាន់ៗ​តែងតែ​បែរមុខ​ទៅ​ទិស​ខាងកើត​ ។ ប៉ុន្ដែ​គេក៏​ឃើញ​មានសំណង់មួយចំនួនមិនគោរពតាម​ទំនៀមនេះផងដែរ ដូចជា ​ព្រះ​វិហារ​អដ្ឋរស​នៅ​ភ្នំ​ឧត្ដុង្គ​​បែរមុខ​ទៅ​ទិស​ខាងជើង​ និង​ប្រាសាទ​អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច ជាដើម ។​​ ប្រាសាទ​អង្គរវត្ដ​ជា​ស្នា​ព្រះ​ហស្ដ​ព្រះបាទ​ សូរ្យវរ្ម័នទី​២ ​(គ.ស​១១១៣-១១៥២) ។ ប្រាសាទ​នេះ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​១៩០​ហិកតា ​មាន​រាង​ចតុកោណ​កែង​ស្ទើរ​ស្មើ​ជ្រុង​ ​គឺ​មាន​បណ្ដោយ​ប្រវែង​១៥០០​ម៉ែត្រ​ ​និង​ទទឹង​ប្រហែល​ ១៣០០​ម៉ែត្រ និង​មាន​​កម្ពស់​ ៦៥​ម៉ែត្រ ។ ប្រាសាទ​អង្គរវត្ត​មាន​រូប​ចម្លាក់​ទេពអប្សរា​សរុប​ចំនួន​ ១៥០០​រូប ។​ ​បរិវេណ​ប្រាសាទ​អង្គរវត្ដ​ព័ទ្ធ​ជុំវិញ​ដោយ​គូ​ទឹក​យ៉ាង​ធំ​ដែល​មាន​ទទឹង​ ១៩០​ម៉ែត្រ ។​ ​បន្ទាប់​ពី​គូ​ គឺ​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ដែល​មាន​បណ្ដោយ ​១០២៥​ម៉ែត្រ​ ​និង​ទទឹង​៨០០​ម៉ែត្រ ។ គេ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ពី​ទិស​ខាងលិច​នៃ​ប្រាសាទ​តាម​ផ្លូវ​ដែល​ ក្រាល​ដោយ​ថ្មភក់​របៀប​ដូច​ជា​ស្ពាន​ឆ្លងកាត់​គូ ។​ ​លុះ​ដើរ​ទៅ​ជិត​ខ្លោង​ទ្វារ​ធំ​នោះ​ គេ​នឹង​ឃើញ​ប្រាង្គ​ប្រាសាទ​ទាំងមូល​ស្ថិត​នៅ​ពេញ​ប្រឡោះ​ខ្លោងទ្វារ​សំដៅ​ តួ​ប្រាសាទ​ដែល​អម​ដោយ​បង្កាន់ដៃ​មាន​រាង​ជា​នាគ​ក្បាល​ប្រាំពីរ ។​ …

អានបន្ត »

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ ។ ការ​ស្រាវជ្រាវ​របស់​លោក​ក្នុង​សម័យ​ក្រោយ អាច​ឲ្យ​យល់​ភ្លឺ​បាន​អំពី​ប្រាសាទ​នេះ ។ ប្រាសាទ​បាយ័ន តាំង​នៅ​ចំ​កណ្ដាល​ក្រុង លើ​ខ្សែ​បន្ទាត់​ជួប​ដែល​ដឹក​ខ្វែង​ពី​ជ្រុង​មួយ​ទៅ​ជ្រុង​មួយ តាំង​ពីដើម​មក​ទល់​នឹង​ឆ្នាំ​១៩០៨ តាម​ផែនទី​ដែល​គេ​បាន​គូរ​ក្នុង​គ្រា​មុនៗ ឃើញ​ដូចជា​ប្រាសាទ​បាយ័ន​ជ្រុល​ទៅ​ខាង​កើត​បន្តិច ហើយ​ដែល​នៅ​ចំ​កណ្ដាល​នោះ គឺ​ប្រាសាទ​បាពួន​ ឬ​ភិមានអាកាស​វិញ សេចក្ដី​ភាន់​ច្រឡំ​បន្តិច​នេះ មក​អំពី​កាល​ជាន់​ដើម ព្រៃស្បាត​ខ្លាំង​ណាស់ ហើយ​អស់លោក​ដែល​វាស់​គូរ​ផែនទី ច្រើន​តែ​ចម្លង​តៗ​គ្នា​មក ។ ដល់​មក​ក្នុង​ឆ្នាំ​១៩០៧ អាស្រ័យ​ដោយ​ការ​វាស់វែង​ជា​ថ្មី ទើប​ឃើញ​ច្បាស់​ឡើង​ថា ប្រាសាទ​បាយ័ន​ពិត​ជា​តាំង​នៅ​ចំ​កណ្ដាល​ក្រុង​ឥត​ល្អៀង មាន​ភាព​ទំនង​ស័ក្ដិសម​ជា​ប្រាសាទ​កណ្ដាល ហើយ​ប្រកប​គ្នា​នឹង​ក្លោង​ទ្វារ​ធំ​នៅ​កំពែង​ក្រៅ ដែល​រចនា​ជា​មុខ​មនុស្ស​ដូចគ្នា ។ ការ​ដែល​សង្កេត​ឃើញ​នូវ​ហេតុ​ភេទ​ជា​ទីតាំង​នៃ​គំនិត​របស់​អ្នក​សាង​ប្រាសាទ​ជាន់​ដើម​ក្នុង​នគរ​ផ្សេងៗ នា​ចុង​បូព៌ា​ប្រទេស នាំ​ឲ្យ​វិនិច្ឆ័យ​បាន​អំពី​ប្រាសាទ​ដែល​តាំង​នៅ​ជា​កណ្ដាល​ទីក្រុង​នេះ ។ ក្នុង​គំនិត​របស់​អ្នក​ស្រុក​នៅ​ចុង​បូព៌ា​ប្រទេស មាន​ស្រុក​ដែល​កាន់​ស៊ីវិល័យ​តាម​ឥណ្ឌា​ជាដើម ដូច​យ៉ាង​ស្រុក​ខ្មែរ​នេះ ទីក្រុង​របស់​ស្ដេច​ដែល​ហៅថា​ …

អានបន្ត »

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ ក្រម្ការ ជុំ ម៉ៅ ប្រែ​ចេញ​មក​ជា​ភាសា​ខ្មែរ ការ​រចនា​ខ្មែរ​ដែល​ខ្ញុំ​ប្រារព្ធ​និង​អធិប្បាយ​ជូន​អស់​លោក​ជូន​អស់​លោក​ ក្នុង​វេលា​ល្ងាច​នេះ មិន​ចាំ​បាច់​ឲ្យ​មាន​សេចក្ដី​សារ​សព្វ​រៀប​រាប់​ជា​លំនាំ​វែង​ឡើយ ព្រោះ​យើង​បាន​ស្គាល់​ស្រុក​ខ្មែរ​គ្រប់​គ្នា​ ឬ​ស្ទើ​តែ​គ្រប់​គ្នា ព្រឹក្សាលតា​វល្លិ និង​ម្រឹគ​បក្សី​របស់​ស្រុក​នេះ​ក៏​មិន​ចន្លោះ​នឹង​ភ្នែក​យើង ។ ក្នុង​វេលា​នេះ​ខ្ញុំ​ផ្គង​នឹង​រាយ​រៀង​ប្រាសាទ​បុរាណ​ស្រុក​ខ្មែរ​ក្នុង​​របារ​ភូមិសាស្ដ្រ របារ​ពង្សាវតារ ​និង​ក្នុង​របារ​ក្សត្រ ព្រម​ទាំង​ក្នុង​របារ​សាសនា ​និង​គ្រួសារ ។ ខ្ញុំ​មាន​បំណង​នឹង​ល្បង​គាស់​កកាយ​ប្រាសាទ​បុរាណ​ទាំង​នេះ​ឲ្យ​លេច​ច្បាស់​ឡើង​អំពី​សេចក្ដី​កំបាំង ដែល​នាំ​ឲ្យ​កើត​ជា​សៀវភៅ​ដោយ​ច្រើន​អំពី​រឿង​នេះ ហើយ​ដែល​ច្រើន​តែ​ជា​យ៉ាង​មធ្យម​ដើម្បី​នឹង​ឲ្យ​អស់​លោក​បាន​យល់​អំពី​ដែល​ប្រាសាទ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ចំពោះ​លើ​ជាតិ​ដែល​បាន​កសាង​ទាំង​នេះ មាន​ន័យ​ដូច​ម្ដេច​ចំពោះ​លើ​ជាតិ​ដែល​បាន​កសាង​ឡើង ។ របារ​ភូមិសាស្ដ្រ​នឹង​វាស​បាន​យ៉ាង​ឆាប់​ផែនទី​ដែល​មាន​ប្រាសាទ​ខ្មែរ​នោះ ចាប់​តាំង​ពី​ឈូង​សមុទ្រ​សៀម​ទៅ​វៀងចន្ទន៍ និង​ពី​ក្រុង​ព្រៃនគរ​ទៅ​វាល​ច្រក​ភ្នំ​មេណាម គឺ​ត្រូវ​គ្នា​នឹង​ស្រុក​ខ្មែរ​ទាំង​មូល​សព្វ​ថ្ងៃ ថែម​មួយ​ភាគ​យ៉ាង​ធំ​របស់​ស្រុក​កូសាំងស៊ីន ជាយ​ខាង​ជើង​របស់​ស្រុក​លាវ​ និង​ស្រុក​សៀម​ទាំង​មូល​ប៉ែក​ខាង​កើត បើ​រិះ​គិត​ពិចារណា​អំពី​ប្រាសាទ​ផ្សេងៗ ដែល​នៅ​ដាច់​ឆ្ងាយ​ក្នុង​ទី​ដទៃៗ ដែល​ជា​ដំណែល​ការ​កាន់​កាប់​របស់​ខ្មែរ​ក្នុង​សម័យ​ដែល​កំពុង​ផ្សាយ​ឫទ្ធានុភាព​ដ៏​ធំ​ទូលាយ​នោះ ​ឃើញ​ថា​ ខែត្រ​ដែន​របស់​ការ​រចនា​ខ្មែរ​កំណត់​មួយ​ចំណែក​ត្រឹម​តំបន់​វាល​ទំនាប​ទន្លេ​មេគង្គ​ និង​តំបន់​ក្បែរៗ​ទន្លេសាប​ ហើយ​មួយ​ចំណែក​ទៀត​នៅ​តំបន់​ភ្នំ​កូរ៉ាត់ …

អានបន្ត »

វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ

វិវត្តន៍ចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ថា ចម្លាក់​បូរាណ​ខ្មែរ​ចែកចេញជាច្រើនផ្នែក ៖ ១. រូប​បដិមា នៅ​ក្នុង​រចនាបថ​ភ្នំដា​មាន​រូប​ពុទ្ធ​បដិមា និង​ទេវៈ​បដិមា​ជា​ច្រើន​នៅ​អង្គរ​បូរី កំពង់​ស្ពឺ ឧដុង្គ ។ ដោយ​ខ្លាច​រលំ គេ​ធ្វើ​ទម្ររ ឬ​ទំនប់​ទប់​រូប​បដិមា​មាន​រាង​ជា​ក្រចក​សេះ ​រាង​មូល​ទ្រវែង ជួនកាល​រាង​៤​ជ្រុង​ទ្រវែង ហើយ​ជួនកាល​ទៀត គេ​យក​កេតនភណ្ឌ ឬ​ជាយ​សំពត់​ទល់​រូប​ចម្លាក់​នោះ​តែ​ម្ដង ។ ជាទូទៅ រូប​បដិមា​នៅ​សម័យ​នោះ​ឈរ​មិន​ត្រង់​ទេ គឺ​មាន​រាង​កាច់​ចង្កេះ ហើយ​មាន​សម្លៀក​បំពាក់​បែប​ឥណ្ឌា (ឧ. រូប​គ្រិស្ណ​ទ្រ​ភ្នំ) ។ មក​ដល់​រចនាបថ​ព្រៃ​ក្មេង​ រូប​បដិមា​កាច់​ចង្កេះ​មិន​សូវ​មាន​ទៀត​ទេ ។ មាន​ការ​សាក​ល្បង​រចនា​បែប​ខ្មែរ ។ រូប​ហរិហរៈ​បាន​ទទួល​ការ​កោត​សរសើរ​ជា​ខ្លាំង​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្នា​ដៃ​ឯក​ក្នុង​សិល្បៈ​ខ្មែរ ។ ចំណែក​ឯ​ទម្ររ​ និង​ទំនប់​ត្រូវ​បាន​សាកល្បង​លុប​បំបាត់​ចោល​នៅ​រចនាបថ​កំពង់​ព្រះ ។ នៅ​រចនាបថ​ព្រះ​គោ សិល្បៈ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធ​សាធ ។ រូប​បដិមា​លែង​កាច់​ចង្កេះ​ទៀត​ហើយ មាន​វិវត្តន៍​ខាង​សម្លៀក​បំពាក់​ មាន​ចិញ្ចើម​ត្រង់​ហើយ​ជាប់​គ្នា មាន​ពុក​ចង្កា មាន​គ្រឿង​អលង្ការ​នៅ​ក​ដៃ​ក​ជើង ។ …

អានបន្ត »

ប្រភេទចម្លាក់ខ្មែរ – ប្រាសាទខ្មែរ

ប្រភេទចម្លាក់ខ្មែរ - ប្រាសាទខ្មែរ

ប្រភេទចម្លាក់ខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ថា ចម្លាក់​បូរាណ​ខ្មែរ​មាន ៣ ប្រភេទ​គឺៈ ចម្លាក់​លិប​ឬ​ចម្លាក់​រាក់ ចម្លាក់​លៀន​ឬ​ចម្លាក់​ជ្រៅ និង​ចម្លាក់​លោត​ក្លាយ​ទៅ​ជា​រូប​បដិមា ។ ១. ចម្លាក់​លិប ឬ​ចម្លាក់​រាក់ (Bas-relief) គេ​ឆ្លាក់​ក្បាច់​នេះ​នៅ​លើ​ផ្ទាំង​ថ្ម​ដោយ​លូក​ចូល​ទៅ​ក្នុង​ផ្ទៃ​ផ្ទាំង​ថ្ម មើល​ទៅ​មិន​សូវ​ឃើញ​ខ្ពស់​ឬ​ផុស​ចេញ​ពី​ផ្ទៃ​ផ្ទាំង​ថ្ម​ទេ ។ គេ​ច្រើន​ប្រើ​ចម្លាក់​លិប​នៅ​លើ​ជញ្ជាំង​ប្រាសាទ ។ ឧ. ក្បាច់​លិប​ជា​រឿង​នៅ​តាម​ថែវ​ជាន់​ទី​១​នៃ​ប្រាសាទ​អង្គរវត្ត ។ ២. ចម្លាក់​លៀន (Haut-relief) គឺ​ជា​ចម្លាក់​ដែល​គេ​ឆ្លាក់​លៀន​ចេញ​ពី​ផ្ទៃ​ផ្ទាំងថ្ម ។ គេ​ច្រើន​ឆ្លាក់​ចម្លាក់​លៀន​នៅ​លើ​ផ្ដែរ​ លើ​សរសរ​ពេជ្រ និង​លើ​ជញ្ជាំង ។ ៣. ចម្លាក់​លោត (Ronde-bosse) ម្ដង​នេះ​គេ​ឆ្លាក់​រូប​សត្វ ឬ​មនុស្ស​ពុំ​មែន​នៅ​លើ​ជញ្ជាំង​ទៀត​ទេ គឺ​ដាច់​ពី​ជញ្ជាំង ប៉ុន្តែ​ផ្អែក​នឹង​ជញ្ជាំង​ដោយ​យក​ជញ្ជាំង​ធ្វើ​ជា​ទម្ររ ។ លុះ​ក្រោយ​មក​ទៀត​គេ​ឆ្លាក់​រូប​បដិមាករ​ដោយ​ពុំ​ចាំ​ចាប់​មាន​ទម្រ​ទៀត​ ទេ ។ ប្រធាន​ចម្លាក់ ចម្លាក់​បុរាណ​ខ្មែរ​មាន​ច្រើន​យ៉ាងណាស់ ប៉ុន្តែ​យើង​លើក​យក​តែ​ចម្លាក់​ណា​ដែល​ទាក់​ទង​នឹង​សាសនា​ និង​ប្រាសាទ​មក​សិក្សា​តែ​ប៉ុណ្ណោះ ។ ១. …

អានបន្ត »

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ - ប្រាសាទខ្មែរ

សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ សិល្បៈ​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ​មាន​តាំង​ ពី​សម័យ​ហ្វូណន​ហើយ​ចេះ​តែ​វិវត្តន៍​ហូរ​ហែរ​រហូត​ដល់​សម័យ​បាយ័ន ។ គេ​និយម​ចែក​សិល្បៈ​សំណង់​ជា​រចនា​បថ​ដោយ​យក​ឈ្មោះ​ប្រាសាទ​សំខាន់ៗ​មក​ដាក់ ​ឈ្មោះ​រចនាបថ​ទាំង​នោះ​ដូច​ជា ៖ ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ (​សតវត្ស​ទី​១​ដល់​ទី​៨​) ១.​ រចនាបថ​ភ្នំដា (សតវត្ស​ទី​១​ដល់​ទី​៦​): ដំបូង​ខ្មែរ​យើង​បាន​ចោះ​ភ្នំ​ធ្វើ​ជា​ប្រាសាទ​ដូច​នៅ​ឥណ្ឌា​ដែរ (​ប្រាសាទ​ភ្នំដា​) ។ ២.​ រចនាបថ​សំបូរ (​​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​៧​): ប្រាសាទ​សង់​ដាច់ៗ​ពី​គ្នា​ហើយ​តូចៗ​ដោយ​ប្រើ​ឥដ្ឋ បូក​បាយ​អ​ម្យ៉ាង​ធ្វើ​ពី​កំបោរ​លាយ​ស្ករ ។ ឯ​ក្រប​ទ្វារ បង្អួច ផ្ដែរ និង​សសរ​ពេជ្រ​ធ្វើ​ឡើង​ពី​ថ្ម​ភក់​ដែល​ជា​ថ្ម​ម៉្យាង​ផ្សំ​ឡើង​ដោយ​គ្រាប់​ ខ្សាច់​ល្អិតៗ​លាយ​គ្នា​យ៉ាង​រឹង ។ ថ្ម​ភក់​មាន​ពណ៌​ប្រផេះ​ឬ​កូលាប ។ ៣.​ រចនាបថ​ព្រៃក្មេង (ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​៧​): ស្ថាបត្យកម្ម​ក្នុង​រចនាបថ​ព្រៃក្មេង​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​រចនាបថ​សំបូរ​ដែរ ។ ៤.​ រចនាបថ​កំពង់​ព្រះ (​សតវត្ស​ទី​៨​): ប្រាសាទ​សឹង​តែ​ទាំង​អស់​សង់​ដូច​រចនាបថ​មុនៗ គឺ​សង់​លើ​ដី​រាប​ស្មើ​លើក​លែង​តែ​ប្រសាទ​អកយំ​មួយ​ចេញ​ដែល​សង់​ច្រើន​ជាន់​ មាន​រាង​ដូច​ចេតិយ៍ ។ ស្ថាបត្យកម្ម​សម័យ​អង្គរ (​សតវត្ស​ទី​៩​ដល់​ទី​១៣​) ៥.​ រចនាបថ​​គូលែន (​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​៩​): …

អានបន្ត »

រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ

រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ រចនាសម្ព័ន្ធប្រាសាទខ្មែរ ចែកចេញជា​ច្រើន​ប្រភេទ​​ដូចជាៈ ១‑ ជញ្ជាំងៈ ធ្វើ​អំពី​ថ្ម​គឺ​គេ​យក​ថ្ម​ដែល​គេ​បាន​ត្រដុស​រំលីង​ហើយ​មក​ដាក់​បន្តុប​លើ​គ្នា ។ ២‑​ វូត ឬ​ដំបូល​ប្រាសាទៈ ធ្វើ​អំពី​ឥដ្ឋ ឬ​ថ្ម​ភក់​ នៅ​ស្រុក​ខ្មែរ​យើង​គេ​ធ្វើ​ដំបូល​ប្រាសាទ​ដោយ​រៀប​ដុំ​ថ្ម​ឲ្យ​លៀន​ចេញ​ពី​ គ្នា​បន្តិច​ម្ដងៗ​រហូត​ដល់​ជួប​គ្នា​ដល់​ដំបូល​លើ​បង្អស់ ។ ជួន​កាល​គេ​ធ្វើ​ពិដាន​បាំង​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​ដំបូល​ប្រាសាទ​បែប​ នេះ ។ ៣‑ ទ្វារ​‑​បង្អួចៈ ក្រប​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់ ឯ​បង្អួច​មាន​រាង​ការេ ឬ​រាង​ចតុកោណ​កែង ។ ជួនកាល​គេ​ធ្វើ​ទ្វារ​បង្អួច​បិទ​ជិត​ដោយ​ភាគ​អំពី​ថ្ម​បាយ​ក្រៀម ។ នៅ​តាម​ជញ្ជាំង​ខ្លះ​សិល្បៈករ​ខ្មែរ​បាន​ឆ្លាក់​ធ្វើ​ទ្វារ​បង្អួច​ បញ្ឆោត ។ ៤‑ ផ្ដែរៈ មាន​ទំហំ​ធំ និង​ទម្ងន់​ធ្ងន់​ផ្ដែរ​មាន​ពីរៈ ផ្ដែរ​ទី១ (ផ្ដែរ​ទម្ររ) គឺ​ជា​ផ្ទាំង​ថ្ម​ធម្មតា​ និង​ផ្ដែរ​ទី​២ (ផ្ដែរ​លម្អ) គឺ​មាន​ឆ្លាក់​រូប ឬ​រឿង​រ៉ាវ​ផ្សេងៗ ហើយ​ដាក់​បិទ​ពី​មុខ​ផ្ដែរ​ទី​១ ។ រចនា​សម្ព័ន្ធ​ទូទៅ គេ​សាង​ប្រាសាទ​សម្រាប់​ឧទ្ទិស​ថ្វាយ​អាទិទេព ប្រាង្គ​ដែល​ជា​លំនៅ​របស់​អាទិទេព​មាន​ទំហំ​តូចៗ​មាន​តែ​ពួក​ព្រាហ្មណ៍​ បុរោហិត …

អានបន្ត »

ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ

ប្រភេទប្រាសាទខ្មែរ - ប្រាសាទខ្មែរ

ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ប្រាសាទ​បុរាណ​​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​​ដូចជាៈ ១.​ ប្រាសាទ​មាន​ប្រាង្គ​តែ​មួយ​ហើយ​នៅ​ដាច់​តែ​ឯង ឧ. ប្រាសាទ​ភ្នំ​បាយង់ ប្រាសាទ​ភ្នំ​បាសិត ប្រាសាទ​ភូមិ​ប្រាសាទ ។​ល។ ២.​ ប្រាសាទ​មាន​ប្រាង្គ​ច្រើន​នៅ​លើ​ខឿន​តែ​មួយ​ជាន់ ឧ. ប្រាសាទ​ព្រះ​គោ ប្រាសាទ​លលៃ ។ល។ ៣.​ ប្រាសាទ​សង់​នៅ​ដី​រាប​គ្មាន​ខឿន​ទេ​គឺ​សង់​នៅ​លើ​ដី​រាប​ស្មើ ឧ. ប្រាសាទ​ភូមិ​ប្រាសាទ ប្រាសាទ​ព្រះខ័ន ។ល។ ៤.​ ប្រាសាទ​ភ្នំ​មាន​ទំហំ​ធំ​មាន​ខឿន​ច្រើន​ជាន់ ប្រាសាទ​ភ្នំ​មាន​២​យ៉ាងៈ ប្រាសាទ​ភ្នំ​ដែល​សង់​លើ​ភ្នំ​ធម្មជាតិ (ឧ. ប្រាសាទ​បាខែង) និង​ប្រាសាទ​ភ្នំ​ដែល​សង់​នៅ​លើ​ដី​មាន​ខឿន​ច្រើន​ជាន់ (​ឧ. ប្រាសាទ​បាគង ប្រាសាទ​បក្សី​ចាំក្រុង ប្រាសាទ​ធំ ប្រាសាទ​ប្រែ​រូប ប្រាសាទ​តាកែវ ប្រាសាទ​បាពួន ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ។ល។​) គេ​សាង​ប្រាសាទ​ភ្នំ​គឺ​ដើម្បី​ដំណាង​ភ្នំ​នេះ​ឯង ។ តាម​ទស្សនៈ​ឥណ្ឌា​ក្នុង​សាសនា​ព្រាហ្មណ៍ គេ​និយម​គោរព​ភ្នំ​ព្រះសុមេរុ​ថា​ជា​ឋាន​នៃ​អាទិទេព​ឥសូរ ។ នៅ​ស្រុក​ខ្មែរ​តាម​ជំនឿ​សាសនា​ព្រាហ្មណ៍​អំពី​អាទិទេព​គេ​បាន​សាង​រូប​ លិង្គ​ព្រះ​ឥសូរ​ដំកល់​ក្នុង​ប្រាសាទ​ដំណាង​ព្រះរាជា ដូចជា ប្រាសាទ​បាគង …

អានបន្ត »