Friday , March 29 2024

ស្រលាញ់ពេក – កំណាព្យខ្មែរ

ស្រលាញ់ពេក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ស្រលាញ់ពេក – កំណាព្យខ្មែរ

ស្រលាញ់ពេក – កំណាព្យខ្មែរ

ស្រឡាញ់ប្តីពេកដេកមិនលក់អង្គុយងុយងក់ជក់ប្រចណ្ឌ
ស្នេហ៍ស្និទ្ធតែមួយប្តីកំណាន់គ្រប់ច្រកប្រកាន់ខកធ្វើការ ។
ស្រឡាញ់ជ្រុលពេកដេកបញ្ចោររករឿងឆោឡោជេរផ្តាសា
ដៀលត្មះពូជពង្សវង្សដូនតាឈ្លក់រឿងស្នេហាភ្លេចស៊ីដេក ។
ស្រឡាញ់ពេកកូវក្រញូវជាប់ទៅជាទម្លាប់កាយស្លាំងស្លេក
ង៉ក់ងរប្រចាំខាំដូចសេកចឹកបោះចោលចេកបង្កឈ្លោះ ។
ស្រឡាញ់មិនថែបែរនាំភ្លើងរៀបរាប់គេយើងស្តីទ្រគោះ
ជួនខឹងពោលពាក្យមិនពីរោះជេរបោកបោះឈ្លោះអស់ទ្រព្យធន ។
ប្តីខ្លះមិនយល់ជ្រុលខឹងខ្លាំងឈ្លោះតបតតាំងខឹងប្រពន្ធ
ជេរវាយទាត់ធាក់ធ្លាក់ទោសធ្ងន់ប្តីណាយល់មុនមិនតប-ត ។
ប្តីខ្លះមិនតបបន្តខិលរមិលទ្រុស្ដសីលមិនស្មោះសរ
ស្វែងរកថ្មីទៀតឱ្យបានល្អយល់ថាបវរជាងប្រពន្ធ ។
កើតរឿងវរវឹកទទឹកស្ងួតបេះដូងថ្លើមសួតខ្សោយទោរទន់
វិបត្តិធ្ងន់ធ្ងរឈឺពេកពន់ទោសតក្រោយមុនបង្កើនទុក្ខ ។
មិនថាតែស្នេហ៍ប្តីប្រពន្ធហួសហេតុលើសលន់រែងផុយពុក
ស្នេហ៍ពេករឹងរឹតឱ្យកើតទុក្ខចង់ល្អទៅមុខស្នេហ៍ធម្មតា ។
តឹងពេកធូរពេកមិនប្រពៃសមល្មមលកលៃបានសុខា
រីករាយសប្បាយក្នុងចិន្តាឈ្មោះថាស្នេហាមានមង្គល ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *