Tuesday , March 19 2024

ស្នេហ៍ភ្លើងសាំង – កំណាព្យខ្មែរ

ស្នេហ៍ភ្លើងសាំង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ស្នេហ៍ភ្លើងសាំង - កំណាព្យខ្មែរ

ស្នេហ៍ភ្លើងសាំង – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ភ្លើងស្នេហ៍ភ្លឹកនឹកមិនទាន់ភាន់ក្បត់ម៉ែ
ភ្លើងសាំងស្នេហ៍ប្រែឱបថើបហើបជើងដៃ
ស្នេហ៍ស្រើបស្រួលផ្តួលស្នេហ៍ថែមផ្អែមរាល់ថ្ងៃ
ភ្លេចសាបប្រៃក្រៃជូរចត់បទនឿយណាយ ។
ឆ្អែតរួមរ័កទាក់ឆ្គាំឆ្គងរងភ័យភិត
ភ្លាត់ភ្លេចគិតពិតសាយសុសខុសខកកាយ
ស្នេហ៍លួចលាក់ទាក់ទោសទណ្ឌពាន់ខ្វល់ខ្វាយ
ខកចិត្តកាយស្តាយទង្វើធ្វើកន្លង ។
ស្នេហ៍ទំនៀមទាមទម្លាប់ភ្ជាប់វិន័យ
ស្នេហ៍ប្រពៃវៃរិះគិតពិតច្បាស់ច្បង
ក្រឹត្យក្រមស្នេហ៍ខ្មែរទម្លាប់ភ្ជាប់ច្បាប់ផង
កុំកន្លងហ្មងកុំក្បែរស្នេហាពិត ។

កំណាព្យពេញនិយមបន្ទាប់ ៖ ចងមិត្តល្អ បវរណាស់ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *