Thursday , April 18 2024

ស្នេហាជាអ្វី? – កំណាព្យខ្មែរ

ស្នេហាជាអ្វី? – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ស្នេហាជាអ្វី? – កំណាព្យខ្មែរ

ស្នេហាជាអ្វី? – កំណាព្យខ្មែរ

ស្នេហាគឺជារសទឹកឃ្មុំដ៏ផ្អែមភិរម្យក្នុងជីវិត
ស្នេហាប្រៀបបានទឹកអម្រិតប្រស់ព្រំដួងចិត្តមានរស្មី។
ស្នេហាគឺជាថ្នាំបំពុលវិលវល់វង្វេងអស់ស្មារតី
សប្បាយក្លាយទុក្ខសោករីងរៃប្រុសស្រីឆ្កួតចិត្តត្បិតស្នេហា។
ស្នេហាគឺជាតូរ្យតន្ត្រីសណ្តំហឫទ័យឲ្យសុខា
ស្នេហាមានឫទ្ធិខ្លាំងចេស្តាបានជួបកាលណាវង្វេងខ្លួន។
ស្នេហាគឺជាភ្លើងអគ្គីទន្ទ្រានញាំញីសោកផ្ទួនៗ
ស្នេហាជាទ្រព្យសុខនឹមនួនបើសិនភ្លេចខ្លួនអាចស្ងួនអវិចិយ៍៕

កំណាព្យពេញនិយមបន្ទាប់ ៖ ផ្កាឈូក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *