Friday , March 29 2024

ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ

ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ

ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ

កុំស្តាប់សូរសព្ទជេរផ្តាសាស្តីឥតខ្លឹមសារគ្មានប្រយោជន៍
កុំអានសំណេរន័យអសោចអានស្តាប់ហិនហោចខ្លោចផ្សាថែម ។
សោយសព្វមនោសញ្ចេតនាប្រៀបដូចអាហារជូរចត់ល្ហែម
អាហារស្អាតល្អគួរសោយថែមស្អុយផ្អូមអស់ផ្អែមគួរកុំសោយ  ។
រូបភាពមិនល្អមិនគួរមើលអាសអាភាសព្រើលកុំតាមដោយ
ក្លិនក្លែបអសោចកុំស្រូបសោយស្រូបស្រង់នាំខ្សោយសោយមិនល្អ ។
ចៀសសព្វរសជាតិមានពិសពុលចៀសក្តីបាបជ្រុលទើបបវរ
មើលស្តាប់ស្រង់ក្លិនរសជាតិល្អពាក្យពេចន៍ស្មោះសរគួរត្រងត្រាប់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ អត្ថប្រយោជន៍របស់មេត្តាចិត្ត – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *