Tuesday , March 19 2024

ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

ស៊ុបពោះត្រីជាមួយសាច់ក្តាម គឺជាសម្លឬស៊ុបដែលមានតំលៃបំផុតដែលអ្នកតែងតែឃើញក្នុងតែពិធីការប៉ុណ្ណោះ ដោយសារព្រុយត្រីឆ្លាមកាន់តែកម្រហើយមានតំលៃថ្លៃ ជាទូទៅប្រជាជនប្រើពោះត្រីជំនួសវិញដែលមានតំលៃថោកជាង។

ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

មនុស្សចំនួនមិនចូលចិត្តបរិភោគពោះត្រីទេ ដោយគិតថាវាមិនស្អាតនិងមានក្លិនឆ្អាប ប៉ុន្តែបើសិនជាអ្នកសំអាតវាដោយយកចិត្តទុកដាក់នោះវានឹងក្លាយជាអាហារដែលមានរស់ជាតិឆ្ងាញ់បំផុត ក្នុងអាហារនេះយើងប្រើពោះត្រីគ្រាមជំនួសវិញ។

គ្រឿងផ្សំអាហារខ្មែរ ៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម

  1. ត្រាំពោះត្រីក្នុងទឹកក្តៅល្មមហើយសម្អាតនិងកាត់ជាដុំតូចៗល្មមចំនួន៨ពោះ
  2. ដំុសាច់ក្តាមកំប៉ុងចំនួន៦ដុំ
  3. ប្រហិតសាច់ក្តាមចំនួន៣ដុំ មិនបាច់ដាក់បាន
  4. ទឹកស៊ុបមាន់កំប៉ុងចំនួន២កំប៉ុង
  5. ទឹកចំនួន១កែវ
  6. ខ្ញីចំនួនកន្លះកូនស្លាបព្រាតូច
  7. ខ្ទឹមបារាំងចិញ្ចាំរួចចំនួនកន្លះផ្លែ
  8. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  9. ផ្សិតចំបើងចំនួន១០ផ្សិត
  10. បន្លែចំរុះចំនួនកូនចាន
  11. ទឹកប្រេងខ្យងកន្លះស្លាបព្រា
  12. អំបិលចំនួនកន្លះស្លាបព្រា
  13. ប្រេងស៊ីសេម​ (sesame oil) ចំនួនកន្លះស្លាបព្រា
  14. ស្ករចំនួន១ស្លាបព្រា
  15. ម្រេចចំនួន១កូនស្លាបព្រា
  16. ម្សៅពោតចំនួន១ស្លាបព្រា
  17. ទឹកចំនួន២ស្លាបព្រា
  18. ស៊ុតចំនួន២
  19. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  20. ប្រេងឆាចំនួន១ស្លាបព្រា

របៀបធ្វើ

  1. លាយម្សៅពោតជាមួយទឹក២ស្លាបព្រារួចទុកនៅម្ខាង
  2. កំដៅឆ្នាំងស៊ុប នៅពេលឆ្នាំងក្តៅហើយដាក់ប្រេងឆាចូល
  3. ដាក់ខ្ទឹមស ខ្ទឹមបារាំង ខ្ញីនិងពោះត្រីគ្រាមចូលរួចកូររហូតដល់ប្រែពណ៌ត្នោត តែប្រយ័ត្នខ្លោច
  4. ចាក់ទឹកស៊ុបមាន់កំប៉ុងចូល ហើយស្ងោនឹងភ្លើងតិចៗរហូតដល់ពោះត្រីផុយឆ្អិនល្អ
  5. ដាក់បន្លែនិងផ្សិតចំបើងចូល ចំអិនរហូតដល់បន្លែឆ្អិនល្អ
  6. បំបែកស៊ុតចូលរួចកូរឲ្យស៊ប់ល្អ
  7. ដាក់ទឹកម្សៅពោតនិងប្រហិតសាច់ក្តាមចូលហើយច្របល់ឲ្យល្អ
  8. ថែមគ្រឿងជាមួយស្ករ អំបិលនិងប្រេងខ្យងចូល
  9. ដាក់ស្លឹកខ្ទឹមនិងម្រេចចូលជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយឬបរិភោកទទេក៏បាន វាជាមុខម្ហូបដែលគេនិយមក្នុងពិធីសំខាន់ៗ ទោះវាមានតំលៃថ្លៃបន្តិចតែមានវាមានសារៈសំខាន់ច្រើនដល់សុខភាព។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា …

Leave a Reply

Your email address will not be published. Required fields are marked *