Friday , March 29 2024

សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

សេពគប់មិត្ត - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

មិត្តបវរកមង្គលយល់សុខសាន្ត
គាប់ថ្កើងថ្កានបានស័ក្តិយសខ្ពស់ឥតបី
បានមិត្តបាបឆ្អាបកេរ្តិ៍ឈ្មោះរស់អប្រីយ៍
ចៀសគិតខ្លីស្តីស្តែងស្តាប់ចាប់ខ្លឹមសារ ។
បាបបោកបាចខ្លាចខ្លៅខ្លោចបោចបោះបង់
សុខសាងសង់ត្រង់ត្រឹមត្រូវផ្លូវថ្លៃថ្លា
សេពគប់មិត្តពិតត្រូវរាប់គាប់ពិចារណ៍
កបកើតការតាផ្តែផ្តាំចាំចុះចៅ ។

កំណាព្យពេញនិយមបន្ទាប់ ៖ កតញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *