Friday , March 29 2024

សើច – កំណាព្យខ្មែរ

សើច – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

សើច – កំណាព្យខ្មែរ

សើច – កំណាព្យខ្មែរ

សើចសុខសប្បាយវង់ភ័ក្ត្រស្រស់ស្រាយបំព្រងភ្លឺថ្លា
សើចសមបានច្រើនចម្រើនបញ្ញាសើចស្រួលចិន្តា
សុខភាពមាំមួន ។
សើចកើតមង្គលសើចច្រើននិមលលើកសម្រស់ខ្លួន
សើចអារម្មណ៍ថ្លាភក្ត្រាសមសួនសើចច្រើនមាំមួន
ដួងចិត្តជ្រះថ្លា ។
សើចអភិរម្យសើចបានជួបជុំមិត្តភក្តិញាតិសា
សើចកាយរឹងប៉ឹងសើចប្រឹងធ្វើការសើចថែរក្សា
ទ្រព្យស្ថិរគង់វង្ស ។
សើចបំពេញការត្រូវក្បួនមាត្រាសើចថែទ្រព្យគង់
សើចចាកអំពល់កុសលទ្រទ្រង់សើចឆ្លាតមិនល្ងង់
សើចមានមង្គល ។

កំណាព្យពេញនិយមបន្ទាប់ ៖ ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *