Friday , March 29 2024

សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

សម្លល្ពៅសាច់ភ្លៅគោ គឺជា អាហារខ្មែរ ពិសេសម្យ៉ាងដែលមានរសជាតិឆ្ងាញ់ដែលប្រជាជននិយមធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ វាងាយស្រួលចម្អិនហើយសំបូរជីវជាតិសម្រាប់រាងកាយមនុស្ស។

សម្លល្ពៅសាច់ភ្លៅគោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅសាច់ភ្លៅគោ

  • សាច់ភ្លៅគោចំនួន២ដុំប្រហែល 0.5 kg
  • ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
  • ស្ពៃសែឡឺរីចំនួន១បាច់
  • ស្ករចំនួន១ស្លាបព្រាតូច
  • ទឹកចំនួន៦កែវ
  • ល្ពៅចិតសំបករួចហើយកាត់ជាដុំតូចៗចំនួន១ផ្លែ
  • ទឹកត្រីចំនួន២ស្លាបព្រា
  • ស្ករចំនួន១ស្លាបព្រា
  • ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់សាច់ភ្លៅគោជាមួយខ្ទឹមបារាំង ស្ពៃសែឡឺរី អំបិលនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  2. ដាក់ល្ពៅរួចហើយបន្តចម្អិនរហូតដល់ល្ពៅផុយល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបកន្ទុយគោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *