Friday , March 29 2024

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ គឺយកផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។​ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ

  1. បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ
  2. ម្សៅពោតចំនួនកន្លះស្លាបព្រា
  3. ទឹកត្រីចំនួន១ស្លាបព្រា
  4. ម្រេចចំនួនកន្លះស្លាបព្រាតូច
  5. មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ
  6. ម្រះធំល្មមចំនួន២ផ្លែ
  7. ទឹកចំនួន៦កែរ
  8. មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម
  9. ទឹកត្រីចំនួន១ស្លាបព្រា
  10. អំបិល១ស្លាបព្រា
  11. ស្ករចំនួន១ស្លាបព្រា
  12. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  13. ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា

របៀបធ្វើ

  1. នៅក្នុងកូនចានលាយបង្គាជាមួយម្សៅពោត ទឹកត្រី ម្រេច  មីសួរនិងខ្ទឹមបារាំងរួចច្របល់ចូលគ្នាឲ្យស៊ប់ហើយលើកទុកម្ខាង
  2. កាត់ផ្លែម្រះជាពីររួចហើយខ្វេះយកគ្រាប់និងស្នូរចេញរួចលាងទឹកឲ្យស្អាត
  3. ចាប់ផ្តើមញ៉ត់គ្រឿងសាច់បង្គាចូលទៅក្នុងម្រះរួចហើយទុកនៅម្ខាង
  4. នៅក្នុងឆ្នាំងធំល្មម ដាក់ម្រះដែលញ៉ត់គ្រឿងរួចជាមួយមើមក្តាតនិងទឹករួចហើយក្របគំរបឆ្នាំងស្ងោររហូតដល់ម្រះផុយនិងឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្ករ
  6. ដាក់ស្លឹកខ្ទឹមដែលហាន់រួចនិងម្រេចជាការស្រេច

កត់សម្គាល់

ផ្លែម្រះញ៉ត់សាច់បង្គាជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *