Thursday , March 28 2024

សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរផ្លែស្ពឺជាមួយត្រី គឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។

សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែ​ឈើ​ដែល​មាន​ប្រភព​មក​ពី​ឧបទ្វីប​ម៉ាឡេ ហើយ​ត្រូវ​បាន​ប្រទេស​ផ្សេង​ទៀត​​យក​មក​ដាំ​ដូច​ជា សហរដ្ឋ​អាមេរិច​ខាង​ត្រូង, តំបន់​អាស៊ីអាគ្នេយ៍, ការ៉ាអីព និង​អាមេរិច​ឡាទីន។​ ផ្លែឈើប្រភេទនេះ មាន​ពណ៍​ក្រហម​នៅ​ពេល​ដែល​វា​ទុំ ហើយ​វាមាន​រសជាតិ​ជួរ និង​ផ្អែម​លា​យ​ឡំគ្នា​ ដោយ​រស​ជាតិ​របស់​វា​ប្រហាក់​ប្រហែល ​និង​ទំពាំង​បាយ​ជូរ​, ផ្លែព័រ និង​ក្រូច​ដែរ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺជាមួយត្រី

  1. ប្រេងឆា១ស្លាព្រាបាយ
  2. ខ្ទឹមសហាន់រូចចំនួន១ក្លែប
  3. ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានចំនួន១ស្លាបព្រា
  4. ទឹក៤កែវ
  5. ត្រីអណ្តែងឬត្រីប៉ាសា (filet basa) ចំនួន៥ខាំ (កន្លះគីឡូ) លាងជម្រះទឹកឲ្យស្អាតហើយកាត់ជាកង់ៗ
  6. ផ្លែស្ពឺហាន់ជាបន្ទះៗចំនួន២ផ្លែ
  7. ស្ពៃសែឡឺរី (Stalks celery) ចំនួន២គុម្ព
  8. ម្សៅស៊ុបអំពិលឬអំពិលទុំចំនួន១
  9. ទឹកត្រីចំនួន២ស្លាបព្រា
  10. ស្ករសចំនួន២ស្លាបព្រា
  11. ប៉េងប៉ោះហាន់ជាដំុៗចំនួន២ផ្លែ
  12. ស្លឹកខ្ទឹមចំនួន២គុម្ព
  13. ជីម៉ាអមចំនួន២​ឬ៣ដើម
  14. ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ស្លឹកគ្រៃចូលចំនួនពីរបីនាទីរួចដាក់ទឹកចូលហើយដាំរហូតដល់ទឹកពុះ
  3. ដាក់ត្រី ផ្លែស្ពឺ ស្ពៃសែឡឺរី (celery) ចូលទៅក្នុងទឹកក្តៅ កូរហើយស្ងោររហូតដល់ត្រីឆ្អិន
  4. ថែមរសជាតិដោយដាក់ម្សៅស៊ុបអំពិល ទឹកត្រី ស្ករស ប៉េងប៉ោះ រួចកូរឲ្យស៊ប់
  5. រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេសជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លម្ជូរត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមអំពិលទុំ ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *