Tuesday , April 16 2024

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក និងដំឡូងមីគឺជាមុខ ម្ហូបខ្មែរ ម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងដំឡូងសាច់ជ្រូក

  1. ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg
  2. ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន
  3. ដំឡូងមីកាត់ជាដុំចំនួន 0.45 kg
  4. ខ្ទឹមបារាំងហាន់ស្តើងចំនួន១
  5. ទឹកចំនួន៥កែវ
  6. ទឹកត្រីចំនួន២ស្លាបព្រា
  7. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  8. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  9. ជីរណាហាន់រួចចំនួន១កូនចាន

របៀបធ្វើ

  1. ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ
  2. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  3. ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *