Tuesday , March 19 2024

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ ៖ ក្បាល​ហុង​ទឹក​ឆា មានទីតាំងស្ថិតនៅ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ​ក្បាល​ហុង​ទឹក​ឆាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

​ក្បាល​ហុង​ទឹក​ឆាមានទីតាំងស្ថិតនៅ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។

ក្បាល​ហុង​ទឹកឆា ជា​រមណីយដ្ឋាន​ចុះ​បញ្ជី​ក្នុង​ឆ្នាំ​២០១១ គឺជា​ទឹក​ផុស​ត្រជាក់​ដែល​ជ្រាប​ចេញ​ពី​ប្រភព​អាង​ស្ដុកទឹក​​​ថ្ម​ដា​​ ដែលទទួល​ភ្ញៀវ​រាប់​រយ​នាក់​រៀង​​រាល់​ថ្ងៃ ហើយ​ចំនួន​បាន​កើ​ន​ឡើង​រាប់​ពាន់​ក្នុង​រដូវ​បុណ្យ​ទាន​។

អាហារ​ដ្ឋាន​ស្ថិត​នៅ​ក្បែរ​ប្រភព​ទឹក​ផុស​នៃ​ក្បាល​ហុង​ទឹក​​ឆា ដែល​បាន​បើកអាជីវកម្ម​​ជិត​ពីរ​​ឆ្នាំ បាន​ឲ្យ​ដឹងថា​ រដូវ​បុណ្យ​ទាន​ មនុស្ស​មក​លេង​ទី​នេះ​ពាស​ពេញ​គ្រប់​ទីកន្លែង។

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

“ទឹកឆា”ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ដែលមានចំងាយប្រមាណជា ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានប្រាសាទបុរាណ និងទឹកផុសចេញពីដី។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ និមើលទឹកផុសធម្មជាតិ។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *