Sunday , April 14 2024

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ ៖ បូរី​អូរ​ស្វាយ​ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ​នៃ​ស្រុក​ថាឡាបូរិវ៉ាត​ ហើយ​ទីនេះ​គឺជា​រមណីដ្ឋានមួយ ​ក្នុងចំណោម ​រមណីដ្ឋាន​ពេញ​និយម​ជាច្រើន​ទៀត ​ដែលភ្ញៀវ ​ទេសចរជាតិ ​និង​អន្តរជាតិ​តែងតែ ​មាន​បំណង​​​ចង់​មក​ទស្សនា​។ តំបន់​នេះ​គឺជា​ផ្នែកមួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យបុរាណ ​ និង​រាប់​បញ្ចូល​ ទាំង​រុំាសា ​(តំបន់អភិរក្ស​ លិចទឹក) ដែល​មាន​សត្វផ្សោត​ជា​ច្រើន​រស់​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​ សត្វបក្សាបក្សី​ សត្វព្រៃ​ ជា​ច្រើន​រស់​នៅ​តំបន់​ព្រៃឈើ​អភិរក្ស​ ដែល​រាជរដ្ឋាភិបាល​អណត្តិថ្មី​បាន ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពានយោល ​វត្តអារាម ​ដោយ​រាប់បញ្ចូលទាំង​ផ្ទះសំណាក់​ សាធារណៈ​(ផ្ទះសម្រាប់ស្នាក់នៅ)​ មជ្ឈមណ្ឌលព័ត៌មាន​ និង​កំពង់ផែ​ទូក​សម្រាប់​ភ្ញៀវទេសចរ​។​ល​។

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

​រមណីដ្ឋាន​បូរីអូរស្វាយ ​ប្រៀប​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​នៅ​ក្នុងទ្រូងព្រៃ ​ត្រូពិចពណ៌បៃតង​ ដែល​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេមេគង្គ​។ ​វាបាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជំរក​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​ ជា​ពិសេស ​ហ្វូងបក្សាបក្សី ​និង​ជា​ជម្រកត្រី​ដ៏ប្រសើរ​ ក្នុង​រដូវវស្សា ​ហើយ​មាន​ត្រីផ្សោត​ដ៏ច្រើន​ ដែលពេញ​និយម​សម្រាប់​ភ្ញៀវទេសចរ​។

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

នៅរដូវប្រាំង​ ពេល​ទឹក​ស្រក​ ទីនេះ​បាន​រំលេច​ឲ​ឃើញ​នូវឆ្នេខ្សាច់​ពណ៌ស​ដ៏​ស្រស់​ស្អាត​ ដែល​លាតសន្ធឹង​ តាម​បណ្តោយ​ដងទន្លេ​ គួរ​ឲ្យ​ចង់​ដើរលេងកំសាន្ត​ ហើយ​ក៏មាន​ព្រែក​ជាច្រើន​ ដោយមាន ព្រែក​ខ្លះ​មាន​ទឹក​ហូរ​លឿន​ ចំណែក​ព្រែកខ្លះទៀត​ ក៏មានទឹក​ហូរយឺត។​ចំនែក​ឯព្រៃចំការស្វាយ ​ក៏បាន​រំលេចទេសភាព​ស្រស់ត្រកាល ​តាម​បណ្តោយ​ដងទន្លេ​ ជា​មួយ​ថ្ម​ផុស​ដែលបាន​លេចឡើង​ យ៉ាង​ស្រស់​ស្អាត។​នៅ​តាម​បណ្តោឆ្នេរទន្លេ​ដែលមាន​ទេសភាព​ស្រស់​ត្រកាល ​ និង​ព្រែក​ដែលមាន​ទឹកហូរ​ខ្មួលខ្មាញ់ ​ជាញាប់គេតែងតែ​ឃើញមាន​ដានជើងសត្វព្រៃ​ ដែលមក​ទីនេះ​នៅ​ពេល​យប់។​នៅ​ទីនេះ​មាន​ទឹក​មាន​ល្បឿនលឿន ​ថ្លាល្អ​ និង​ធ្លាក់ចុះ​មកក្នុងកំពស់​ប្រាំម៉ែត្រ។​

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

ទឹក​ដែលហូរធ្លាក់ជា ​មួយល្បឿន​ដ៏លឿននេះ ​បាន​ផ្តល់​ឲ្យ​ទីនេះមាន​ទេសភាព​ល្អប្រណិត​គួរជា​ទីគយគន់​សម្រាប់ ភ្ញៀវ​ ទេសចរ​មកងូត ​និង​ហែល​ទឹ​ក​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ។នៅ​តាមបណ្តោយ​ទន្លេមេគង្គ​  ក្នុង​ឃុំស្វាយ​ តំបន់​អភិរក្ស​ដីល្បាប់​រុំសា ​ត្រូវ​បាន​ការពារ​ដោយច្បាប់​ ជា​ពិសេស​តំបន់ត្រីពង​ ដែលជា​​ទីកន្លែងផ្តល់​នូវការបង្ក​កំណើត​ដល់​ត្រីរាប់លាន​ក្បាល សត្វបក្សា​ បក្សី​ និង​សត្វ​ព្រៃ​ដ៏​ទៃទៀត ​ព្រម​ទាំង​មាន​ដើម​ឈើ​ជា​ច្រើនប្រភេទ​  ផ្តល់​ឲ្យ​តំបន់​នេះ​ក្លាយជា ​តំបន់អេកូឡូស៊ីដ៏ធំមួយ។

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

ចំណែក​ឯផ្លូវថ្នល់​បានតភ្ជាប់​ពីភូមិ​មួយទៅភូមិមួយ​ទៀត ដោយនៅតាម​ដងផ្លូវ​មានរុក្ខជាតិដុះអម ​សងខាងចោលម្លប់​ត្រឈឹង​ត្រឈៃ ​ព្រមទាំង​ឆ្លងកាត់​ចរន្តទឹកហូរ​ និងព្រែក​ទាំងឡាយ ​ដែលមាន ទឹក​ហូរ​រលេញ​គួរជា​ ទីភិសម័យ​។

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

​តំបន់​ព្រៃ​ភ្នំ​ទាំងនេះ​ត្រូវ​បាន​អភរិក្ស​ប្រៀបបាន​នឹងឋានសួគ៌​សម្រាប់​អ្នកបររទេះ​និង​អ្នកជិះកង់​ក្នុងព្រៃ​ អាច​ស្តាប់​ឭ​តន្រ្តី​ធម្មជាតិ​ នៃ​សម្លេង​សត្វបក្សាបក្សី​យំ​ខ្ញៀវខ្ញា​  និង​​ពេល​​ខ្លះ​​បាន​​ឃើញ​​សត្វព្រៃ រត់ឆ្លង​ ​កាត់​​យ៉ាង​​សប្បាយរី​​ករាយ។ឃុំអូរស្វាយ​​ មាន​​ភូមិ​ចំនួន៥​​ (ភូមិអូរស្វាយ ​​ភូមិ ​អូររុន​ ភូមិកោះព្នៅ ​ភូមិ ​កោះ ហី​ប ​និងភូមិ ​វឿន ​សែន )​ មានចំនួនផ្ទៃដី​ ១២០.០០០ហិកតា និងរាប់បញ្ចូលកោះបួនថែមទៀត។

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

​ប្រជាជន​ ​ភាគច្រើនជា​គឺជា​កសិករ​ និង​អ្នកនេសាទ​ ហើយ​ពួកគេ​ ប្រកបរបរ​នេះ​តាម​​បណ្តោយ​ព្រំប្រទល់​កម្ពុជា ​ឡាវ ។​ ឃុំអូរស្វាយ ​មាន​ចំងាយ​៥៧ គីឡូម៉ែត្រ​ ពី​ផ្លូវជាតិលេខ​៧ ​និង​អាច​ធ្វើ​ដំណើរ​តាម​ទន្លេមេគង្គ​ដែល​ហូរឆ្ពោះទៅ ​ទិសពាយព្យនៃ ក្រុង ស្ទឹងត្រែង។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *