Tuesday , March 19 2024

ម្ហូបខ្មែរ

ម្ហូបខ្មែរ ឬ អាហារខ្មែរ មានរសជាតិឆ្ងាញ់ហើយមានដើមកំណើតតាំងពីមុខសម័យអង្គរ។​ ម្ហូបខ្មែរមានអាចចម្អិនតាមរបស់ សម្ល ចៀន អាំង ស៊ុប គុយទាវ និងតាមរបៀប បង្អែមខ្មែរ ។ បង្អែមខ្មែរនិងភេសជ្ជៈរបស់ជនជាតិមានច្រើនប្រភេទដោយផ្សំឡើងដោយប្រើគ្រឿងក្នុងស្រុកទាំងអស់។ អាហារជាចំបងរបស់ជនជាតិខ្មែរគឺបាយ ហើយម្ហូបភាគច្រើនរបស់ខ្មែរធ្វើពីបន្លែនិងសាច់ដោយម្ហូបខ្លះជនជាតិខ្មែរចូលចិត្តដាក់ប្រហុក ឬខ្ទិះដូង។

ម្ហូបខ្មែរ អាហារខ្មែរ បង្អែមខ្មែរ សម្ល គុយទាវ

១. ម្ហូបចំហុយ

ចំហុយគឺជាវិធីចង្អិនម្ហូបយ៉ាងដោយប្រើចំហាយទឹក។​ ជាទូទៅដើម្បីងាយស្រួលក្នុងការចម្អិនម្ហូបចំហុយគេតែងតែប្រើឆ្នាំងចំហុយ តែប្រជាជនខ្មែរនិយមប្រើកញ្ជើជំនួសវិញ។ ប្រជាជនខ្មែរបានបង្កើតមុខម្ហូបជាច្រើនប្រភេទដែលប្រើប្រាស់ពិធីចំហុយក្នុងការចម្អិនហើយមានតាំងពីរាប់ពាន់មកហើយ។ អានបន្ត »

២. ម្ហូបខ

ខគឺជាវិធីចង្អិនម្ហូបយ៉ាងដោយប្រើពេលវេលាចម្អិនរាងយូរបន្តិចហើយប្រើភ្លើងតិចៗ។​ ជាទូទៅសម្រាប់មុខម្ហូបខប្រជាជនខ្មែរនិយមប្រើសាច់ដែលស្វិតយកទៅរម្ងស់ជាមួយបន្លែ ដោយប្រើភ្លើងតិចៗរហូតដល់សាច់ផុយ។ ម្ហូបខគឺម្ហូបខ្មែរមួយប្រភេទដែលមានតាំងពីយូរលង់ ហើយជាអាហារខ្មែរដ៏ពេញនិយម។ អានបន្ត »

៣. ម្ហូបឆា

ឆាជាវិធីចម្អិនមុខម្ហូបខ្មែរមួយប្រភេទដែលប្រើប្រេងឆា​ឬខ្លាញ់ វាស្រដៀងទៅនឹងការបំពងដែរ។ ជាទូទៅប្រជាជានខ្មែរចូលចិត្តប្រើខ្ទះដើម្បីឆាដោយប្របល់ប្រលប់ចុះឡើងពីរបីសារ។ ជនជាតិខ្មែរបានបង្កើតអាហារខ្មែរជាច្រើនមុខប្រើប្រាស់វិធីចម្អិនដោយប្រើវិធីឆានេះ ហើយវាមានរសជាតិឆ្ងាញ់យ៉ាង។ អានបន្ត »

៤. គុយទាវ

គុយទាវគឺជាម្ហូប​ចិន​ម្យ៉ាង ធ្វើ​ដោយ​សរសៃ​ម្សៅ​ខ្សាយ​ដែល​ហាន់ ស្រុះ​លាយ​នឹង​សាច់​ចិញ្ច្រាំ ផ្សំ​នឹង​គ្រឿង​ផ្សេង​ៗ ។ សរសៃ​ម្សៅ​ហាន់​នោះ ក៏​ហៅ គុយទាវ ដែរ ។ អានបន្ត »

៥. សម្លការី

សម្លការីមានប្រភពដើមពីប្រទេសឥណ្ឌា ការស្លសម្លការីមានភាពពិបាកបន្តិចដោយវាត្រូវប្រើគ្រឿងច្រើនយ៉ាងផ្សំចូលគ្នាហើយប្រើពេលវេលាយូរបន្តិច។​ អានបន្ត »

៦. អាំង

អាំងគឺជាវិធីចម្អិនម្ហូបយ៉ាងដែលប្រើធ្យូងដុតពីក្រោមសាច់ឬបន្លែ។ ជាទូទៅគេប្រើប្រដាប់អាំងដាក់លើចង្ក្រានហើយដាក់សាច់ឬបន្លែពីលើ។ អានបន្ត »

៧. ស៊ុប

ស៊ុបគឺជាមុខម្ហូបយ៉ាងដែលភាគច្រើនសម្បូទឹក វាផ្សំឡើងដោយបន្លែនិងសាច៉ ហើយជាទូទៅគេនិយមស្លោស៊ុបពីសាច់ដែលស្វិតឬពីឆ្អឹងគោជាដើម៕ មុខម្ហូបស៊ុបវាស្រដៀងនិងសម្លដែល ប៉ុន្តែម្ហូបសម្លសំបូរដោយបន្លែរីឯស៊ុបសំបូរទៅសាច់។ អានបន្ត »

៨. សម្ល

សម្លគឺជារបៀបធ្វើម្ហូបយ៉ាងដែលស្លោដោយប្រើទឹកច្រើនជាទូទៅគេប្រើឆ្នាំងដើម្បីស្ងោសម្ល។ គ្រឿងផ្សំដែលគេនិយមយកមកធ្វើម្ហូបសម្លដូចជា បន្លែ សាច់ ត្រី ។ អានបន្ត »

៩. គួង

នំគួងគឺជាមុខម្ហូបខ្មែរយ៉ាងដែលរុំមូលជាដុំទ្រវែងជាមួយបន្លែនិងសាច់ ហើយជាទូទៅគេហូបជាមួយទឹកត្រីជ្រលក់។ នំគួងគឺជាមុខម្ហូបដែលពេញនិយមនៅតំបន់អាស៊ី។ អានបន្ត »

១០. ទឹកជ្រលក់

ទឹកជ្រលក់គឺជាគ្រឿងបន្ថែមរសជាតិឲ្យអាហារកាន់តែឆ្ងាញ់ពិសារ។ ម្ហូបខ្មែរសម្បូរដោយទឹកជ្រលក់ច្រើនប្រភេទ ដូចជា ទឹកត្រីកោះកុង ទឹកកាពិជាដើម។ អានបន្ត »

១១. ឆ្នាំងភ្លើង

ម្ហូបបែបឆ្នាំងភ្លើងគឺមុខម្ហូបខ្មែរមួយបែបដែលមានដើមកំណើតពីប្រទេសចិន​ អាហារបែបឆ្នាំងភ្លើង ត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តដោយបានរៀបចំពិសារប្រើឆ្នាំងកំដៅជាមួយភ្លើងនៅកណ្តាលតុបណ្តើរ ញ៉ាំបណ្តើរ។ អានបន្ត »

អត្ថបទពេញនិយមបន្ទាប់ ៖ ចំណេះដឹងទូទៅ