Thursday , March 28 2024

ព្រះគុណថ្លៃ – កំណាព្យខ្មែរ

ព្រះគុណថ្លៃ – កំណាព្យខ្មែរ ៖ បទព្រហ្មគីតិ កើតនៅ សម័យអង្គរ ។ ១ វគ្គមាន ៤ ឃ្លា , ឃ្លាទី១ និង ទី ៣ មាន ៥ ព្យាង្គ , ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ។

ចង្វាក់ ៖ ទំលាក់សំឡេងលើព្យាង្គទី ២ ចំពោះឃ្លាដែលមាន ៥ ព្យាង្គ​ ។ ទំលាក់​សំឡេងលើព្យាង្គទី ៣ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ ។ បរិយាកាស ៖ បទនេះគេយកទៅប្រើដើម្បីសំដែងភាពលន្លង់លន្លោច សេចក្តីទុក្ខសោក ការព្រាត់ប្រាសគ្នា ប្រដៅ ផ្តែរផ្តាំ រឺ ការឈឺចាប់ចំពោះការជិះជាន់ ។

ព្រះគុណថ្លៃ – កំណាព្យខ្មែរ

ព្រះគុណថ្លៃ – កំណាព្យខ្មែរ
ដំបូន្មានបវរគុណគាប់ល្អប្រណិប័តន៍
ត្រងត្រាប់ជាប់មធ្យ័តរៀនស្ងប់ស្ងាត់សុខចិត្តកាយ ។
ដូចផ្កាពណ៌ស្រស់ល្អរូបបវរក្រអូបសាយ
ភមរជាតិទាំងឡាយរួមសប្បាយក្រេបកេសរ ។
ពុកម៉ែលោកវាចាដូចពណ៌ផ្កាចម្រុះល្អ
មិនស្រូបមិនអំណរមិនត្រេកអរមិនក្រអូប ។
ពាក្យពុកម៉ែយាយតាគុណញាតិសាត្រូវស្រង់ស្រូប
ព្រះគុណពេចន៍ក្រអូបប្រដូចស្ដូបទីឋានថ្លៃ ។
បណ្តាំដំបូន្មានប្រៀបដូចស្ពានឆ្លងយប់ថ្ងៃ
គាប់ចិត្តទាន់សម័យបីថ្លាថ្លៃកើតមង្គល ។

កំណាព្យពេញនិយមបន្ទាប់ ៖ កូនបីប្រភេទ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *