Wednesday , April 24 2024

ប្រាសាទបាតជុំ – ប្រាសាទខ្មែរ

ប្រាសាទបាតជុំ – ប្រាសាទខ្មែរ ៖ ប្រាសាទ​បាតជុំ​កសាង​ឡើង​តាម​រចនា​បថ​ ប្រែរូប​ដោយ​ព្រះបាទ​រាជិន្ទ្រា​វរ្ម័ន នៅ​ពាក់កណ្ដាល​សតវត្ស​ទី១០ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ចុះ​ពី​ផ្លូវ​វង់​ធំ​ចន្លោះ​ប្រាសាទ​ប្រែរូប និង​ស្រះស្រង់​ប្រហែល ១ គម ។ ប្រាសាទ​បាតជុំ​មាន​ប្រាង​កំពូល​បី ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​ដំបូង​មួយ​ដែល​ត្រូវ​បាន​គេ​កសាង​ឡើងក្នុង​កំឡុង​ពេល​ដែល​ព្រហ្មញ្ញសាសនា​កំពុង​តែ​មាន​ឥទ្ធិពលខ្លាំង​ក្លា ។

ប្រាសាទបាតជុំ - ប្រាសាទខ្មែរ

ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា​ចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប។ ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ឥដ្ឋ មាន​បី​តួប៉ម បែរ​មុខទៅទិស​ខាង​កើត​។

ប្រាសាទបាតជុំ - ប្រាសាទខ្មែរ

យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣គស. បានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី​​ កាស្ថាបនា​ប្រាសាទនេះថា បានក​សាង​ឡើង ដោយមន្រ្តី​ខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហា​មន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារមិតា នៅក្នុងរាជ​ព្រះបាទរាជេន្ទ្រវរ្ម័ន សោយ​រាជ្យចន្លោះឆ្នាំ (៩៤៤-៩៦៨) នៃគ្រិស្តសករាជ។

ប្រាសាទបាតជុំ - ប្រាសាទខ្មែរ

គួរបញ្ជាក់ផងដែរថា ថ្វីបើក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គោរព​ព្រហ្មញសាសនា ហើយបានចាប់ផ្តើម កសាងប្រា​សាទ​បន្ទាយស្រី យ៉ាងល្អឆើត ដែលមានឈ្មោះថា ត្រីភូវនមហិស្វរៈ ថ្វាយចំពោះអាទិទេពទាំងបី ដោយព្រះគ្រូព្រហ្មណ៍ យជ្ញវ​រាហៈ​ ក៏ដោយ ក៏ក្នុងរាជព្រះអង្គបានធ្វើឲ្យមានការរីកចម្រើនទាំងព្រហ្មញសាសនា ទាំងពុទ្ធសាសនាផងដែរ ដោយសារ គេឃើញមានការជាវគម្ពីរដីកាព្រះពុទ្ធសាសនាមកតម្កល់ទុកសម្រាប់ប្រជារាស្ត្រប្រ​តិបត្តិទូទៅ និងជាមជ្ឈមណ្ឌលពុទ្ធសាសនានាស​ម័យ​​នោះ។ នេះបើយោង ទៅលើសិលាចារឹកបន្ទាយ​ស្រី។

បច្ចុប្បន្ន ប្រាសាទនេះ គេហៅថា បាតជុំ​(បាត=​បាតជើង, ជុំ=ព័ទ្ធជុំវិញ)

អត្ថបទពេញនិយម ៖ ប្រាសាទប្រីយ៍ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *