Wednesday , March 13 2024

ប្រវត្តិសាស្រ្តកម្ពុជា

ប្រវត្តិសាស្រ្តកម្ពុជា មាន​ជាង ២០០០ ឆ្នាំ​មកហើយ។ រីឯ​ការប្រើប្រាស់​តួអក្សរ​ក៏មាន​ចំណាស់​ដូចគ្នា​ដែរ ទោះបីជា​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ ការអប់រំ​ការបង្រៀន​អក្សរ ឬ​ការផ្សព្វផ្សាយ និង​ការប្រើប្រាស់​តួអក្សរ​ពុំទាន់​មាន​លក្ខណៈ​ទូលំទូលាយ​ក៏ដោយ។ នៅលើ​ជ្រោយ​ឥណ្ឌូចិន ជនជាតិខ្មែរជា​ជនជាតិ​ចាស់​ជាងគេដែលស្ថិតនៅក្នុង​អម្បូរ​មន-ខ្មែរ ហើយ​ជនជាតិ​នេះ​មាន​វប្បធម៌-អារ្យធម៌​របស់ខ្លួន​ផ្ទាល់​យ៉ាងហោចណាស់​ក៏​ប្រហែល ១ លាន​ឆ្នាំ និង ៦៨០.០០០ ឆ្នាំមុន​គ.ស​មកហើយ​ដែរ។ វប្បធម៌​នេះ​មាន​ការវិវត្ត​ពី​សម័យមួយ​ទៅ​សម័យមួយ​ពី​ភាពសម្បូរ​បែប​ដល់​ភាព ​លូតលាស់​រុងរឿង​លើ​គ្រប់​វិស័យ។

ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍ធំៗ ដែលជា​សមិទ្ធផល​នៃ​សង្គម កាលប្រវត្តិ​សាស្ត្រ​កម្ពុជា​ត្រូវគេ​បែងចែក​ជា​ពីរ​សម័យកាល គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ។ គេ​អាច​ចែក​កាល ឬ​យុគនីមួយៗខាងលើនេះ​ជាច្រើន​កង់​ថែមទៀត ដូចជា​សម័យ​ថ្ម​បរម​បុរាណ សម័យ​ថ្ម​ក្រួស​បំបែក សម័យ​លោហធាតុ សម័យ​ប្រវត្តិសាស្ត្រ​យុគ​បុរាណ យុគកណ្តាល និង​យុគ​ទំនើប។

​សម័យ​កាល​ទី ២ នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ឡើង​នៅ​ស.វ​ទី ១ នៃ​គ.ស គឹជា​សម័យ​ប្រវត្តិសាស្ត្រ។ ក្នុង​សម័យនេះ​ខ្មែរ​យើង​មាន​អក្សរ​ប្រចាំ​ជាតិ​របស់ខ្លួន​ដោយ​អ្នកដឹកនាំ​ បាន​ខ្ចី​តួអក្សរ​ឥណ្ឌា​មក​ចងក្រង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ ប៉ុន្តែ​ការប្រើប្រាស់​តួរ​អក្សរ​នៅ​ពុំទាន់​បាន​ផ្សព្វផ្សាយ​ចូល​គ្រប់​ ច្រកល្ហក​ពេញ​ប្រទេស​នៅឡើយ​ទេ។

ប្រវត្តិសាស្រ្តកម្ពុជា

បុរេប្រវត្តិសាស្ត្រ

ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំ មគ. មកម៉្លេះ (មុនសម័យធម្មតា)។ ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជា ដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំ មគ. ស្ថិតក្នុងវប្បធម៌សម័យថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ។ លោកហេង-សុផាឌី (២០០៧) បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន និងស្ថានីយ៍បន្ទាយគូនៅភាគខាងកើតកម្ពុជា។ មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ពីចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍​ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។ វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស. បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃបន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។1 ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។

ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជាភាគពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា ជាពិសេសនៅត្រង់ក្បាល ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។

សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។

នគរភ្នំឬហ៊្វូនណន

នគរដែលគេស្គាល់ដំបូងគេបង្អស់ក្នុងតំបន់នេះ គឺនគរភ្នំដែលបានរុងរឿងរីកចម្រើន ប្រហែលចាប់ពីសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានស្នងបន្តដោយចេនឡាដែលបានគ្រប់គ្រងប៉ែកដ៏ធំនៃ កម្ពុជា វៀតណាម លាវ និង ថៃ សម័យទំនើបនេះ។

អាណាចក្រភ្នំបានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពលនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មានន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវបានគេរកឃើញនៅស្ថានីយ៍បុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២ និង ទី៣។ យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់បេងកាល់ឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ. (ពីមុនការប្រើប្រាស់ជាសកលនៃភាសាសំស្ក្រឹតដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា)។ រួមជាមួយពាណិជ្ជកម្ម ឥណ្ឌាបាននាំមកនូវឥណ្ឌូបនីយកម្មចូលក្នុងវប្បធម៌នគរភ្នំ និង សាសនាព្រហ្មញ្ញ។ នគរភ្នំ និង សង្គមជាច្រើនបន្តពីនគរភ្នំបានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់ព្រហ្មញ្ញសាសនាជាសាសនាធំអស់រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌និងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាបានបន្តគង់វង្សក្នុងសង្គមខ្មែរ​មកទល់ពេល​សព្វថ្ងៃនេះ​នៅឡើយ។

អាណាចក្រនេះបានពង្រីកវិសាលភាពទូលំទូលាយបំផុតក្រោមរជ្ជកាលនៃព្រះបាទស្រីមារ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា។ អ្នកនគរភ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏រឹងមាំ និងឯកវិក្កយភាពពាណិជ្ជកម្ម ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញនៃអាណាចក្រភ្នំមានរុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ភ្លុកដំរី កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជា ក្រវាញ ស្បែក ម្រ័ក្សណ៍ខ្មុក និង ឈើក្រអូប។ ព្រះបាទស្រីមារបានបង្កបង្កើនកងទ័ពសំពៅ និងពង្រីកចំនួនការិយាធិបតេយ្យនគរភ្នំដោយបង្កើតជាទម្រង់បែបសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណក្នុងតំបន់ឱ្យនៅដដែលច្រើន ជាពិសេសទៅទៀតនោះការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។ អានបន្ត »

សម័យចេនឡា

ចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។

ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គ ក្នុងតំបន់បាសាក់ប្រទេសឡាវ សព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្ត នឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ា ក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្ម នាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន … ។

មហាក្សត្រល្បីៗសម័យចេនឡា

* ព្រះបាទភវវរ្ម័នទី១(៥៥០ – ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា។
* ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ – ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា។
* ព្រះបាទឥសានវរ្ម័នទី១(៦១៥ – ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ។
* ព្រះបាទជ័យវរ្ម័នទី១(៦៥៧ – ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)។ អានបន្ត »

សម័យមហានគរ

សម័យមហានគរ​ គឺ​ជា​សម័យ​កាល​មួយ​ ដែល​កម្វុជទេឝរីកចំរើន​ដល់​កំពូល​ លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំរបស់​ព្រះបាទជយវម៌្មទី៧។

សង្គមសម័យមហានគរ

ប្រជាជនសម័យមហានគរចែកជាបី៖

ក្រុមសាសនា មាន ព្រាហ្មណ៍ និង បព្វជិត
ក្រុមអ្នកធ្វើចំបាំង មានក្សត្រ និង នាម៉ឺន
ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ។

ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបំរើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។ អានបន្ត »

សម័យក្រោយអង្គរ

បើតាមឯកសាររឿងព្រេងខែ្មរភាគ៥ របស់ក្រុមជំនុំទំនៀមទម្លាប់ ខែ្មរបញ្ជាក់ថា ទីក្រុងឧដុង្គចាប់ កសាងឡើងក្នុងសតវត្សរ៍ទី១៧ក្នុង រជ្ជកាល ព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២។ ក្នុងពុទ្ឋសករាជ ២១៦៤នៃគ្រិស្ត សករាជ ១៦២០ ព្រះបាទ សមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះរាជ វាំងល្វាឯម ទ្រង់ បាននាំ សេនាបតី និងនាម៉ឺន សព្វមុខមន្រ្តីចុះព្រះរាជ ទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់ អូរក្រុងលាយក្នុងខេត្ត សំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លា ជាយូរ ថៃ្ងរួចសេ្តចយាងទៅ ក្រសាល នៅតាដុងយាយ ជ័យទ្រង់ក៏ទតឃើញ ទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាព ល្អក៏ ទ្រង់ចាប់ព្រះ ទ័យហើយទ្រង់មានព្រះតម្រាស់ ជាមួយមន្រ្តី មានហោធិបតីជាដើម ថា យើង ចង់សាងព្រះរាជវាំងគង់ នៅទីនេះតើ អស់អ្នកទាំងពួងយល់ ថាមេ្តច? ឧកញ្ញ៉ាហោរាធិបតីមុំគន់គូរ ពិនិត្យ មើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា” ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួន ទាយ ថា នឹងមានឬទ្ឋិ តេជះ ឈ្នះអស់សត្រូវទាំង ៨ទិស ” ព្រះរាជាទ្រង់ ជ្រាបដូច្នោះ ក៏ចាត់ឧកញ៉ាក្រឡា-ហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជ វាំង នៅតំបន់ ស្រះកែវនេះ នៅ ថៃ្ង៥កើត ខែផល្គុណ ឆ្នាំវក ទោស័កពុទ្ឋ-សករាជ ២១៦៤ គ្រិស្តសករាជ១៦២០ សេ្តចបានតាំង ព្រះ នាមព្រះនគរ (ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហានគរឧដុង្គ-មានជ័យបុរីរម្យឧត្តមរាជនិ វេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ។ អានបន្ត »

សម័យអាណានិគមនិយមបារាំង

ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយ គិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ នៅឆ្នាំ១៨៦៣កម្ពុជា ក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមបាន ប្រែជាប្រទេសក្រោមអាណាព្យាបាលបារាំង។ នៅខែតុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូ ចិន) ដែលនៅពេលនោះបានបញ្ចូលកម្ពុជា គឺជាភាពជាម្ចាស់បារាំងស្វ័យតរួចរាល់ទៅហើយ និងតំបន់ទាំងបីនៃវៀតណាម(តុងកឹង អណ្ណាម និងកូសាំងស៊ីន)។ នៅឆ្នាំ១៨៩៣ ឡាវត្រូវបាន រាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែងដល់ព្រះបាទចុល្លាង្ករសៀមជាមួយនឹងសង្គ្រាម ដោយហេតុនោះក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនេះ។ អានបន្ត »

សម័យសង្គមរាស្រ្តនិយម

សម័យសង្គមរាស្រ្តនិយម (១៩៥៤ – ១៩៧០) ទង់ជាតិនេះដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៤៨ ​ដល់ឆ្នាំ ១៩៧០។

១. ការបង្កើតសង្គមរាស្ត្រនិយម

រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ បានកំណត់ឲ្យកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ
រាល់ទស្សនះនយោបាយព្រះមហាក្សត្រត្រូវធ្វើសេចក្ដីស្នើរសុំទៅសភាទើបមានសុពលភាព
គណបក្សក្នុងសភាជារបាំងជានិច្ចទោះបីកម្មវិធីព្រះមហាក្សត្រល្អយ៉ាងណាក៏ដោយ
ព្រះរាជតម្រិះរបស់ព្រះបាទនរោត្តមសីហនុ គឺចង់អោយគណបក្សនយោបាយមហាជនរស់ជុំវិញព្រះមហាក្សត្រ។ ព្រះអង្គមិនចង់ឃើញបញ្ហាផ្ទៃក្នុងដែលនៅតែប្រេះស្រាំ គ្មានឯកភាពជាតិ។

អាស្រ័យហេតុនេះទើបនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តម សីហនុ បានថ្វាយរាជបល្ល័ង្កទៅព្រះបិតានាម នរោត្តមសុរាម្រិត។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៥៥ សម្ដេចនរោត្តមសីហនុ បានបង្កើតអង្គការនយោបាយ សង្គមរាស្រ្តនិយម ហៅកាត់ថាសង្គម។ អង្គការនេះចូលរួមបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដែលមានបក្សជាច្រើនចូលរួមប្រកួតប្រជែង។ អានបន្ត »

សម័យអាណានិគមជប៉ុន

សម័យអាណានិគមជប៉ុន ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើនៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ អានបន្ត »

សម័យសាធារណរដ្ឋខ្មែរ

សម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០ ។ សាធារណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។ អានបន្ត »

របបកម្ពុជាប្រជាធិបតេយ្យ

របបកម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះរដ្ឋរបស់ខ្មែរក្រហមក្នុងរយៈពេលគ្រប់គ្រងប្រទេសកម្ពុជា ជារដ្ឋមាន​គណៈបក្សតែមួយ​ និងផ្ដាច់ការដែលបានបង្កើតឡើងក្នុងចន្លោះ​ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមទទួលបានជ័យជំនះលើរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។​ នៅពេលបក្ស​កុម្មុយនិស្ដកម្ពុជា អនុម័តរដ្ឋធម្មនុញ្ញដែលបានបើកឱកាសឲ្យមានការបោះឆ្នោត និងកសាងនីតិបញ្ញត្តិ បែរជាអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យទៅវិញ។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន​បែង​ចែក​ជា​៧ភូមិភាគ និង២តំបន់ពិសេស ហើយរបបនេះមិនមានតុលាការ ចៅក្រម ច្បាប់ ឬការជំនុំជម្រះ​អី្វទាំងអស់។ របបកម្ពុជាប្រជាធិបតេយ្យបាន​ដួល​​រលំនៅពេលកងទ័ពវៀតណាមវាយលុកប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ រហូត​ដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ អានបន្ត »

សាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩ – ១៩៩៣

I. ការរំដោះប្រទេសកម្ពុជាប្រជាធិបតេយ្យ

១. កំណើតរណសិរ្សសាមគ្គីសង្គ្រោះកម្ពុជា

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងមូលដ្ឋានតស៊ូក្នុងស្រុកស្នួល ខេត្តក្រចេះ មហាសន្និបាតបានប្រារព្ធឡើងដោយមានតំណាងកម្លាំងរដោះគ្រប់តំបន់ទូទាំងប្រទេសចូលរួម។ មហាសន្និបាតបានសម្រេចជាឯកច្ឆ័ន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង ធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាការមជ្ឈឹមរណសិរ្សដែលមានសមាជិក១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។ អានបន្ត »

កម្ពុជាបច្ចុប្បន្ប ១៩៩៣

នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្និសីទក្រុងប៉ារីសបានកោះប្រជុំម្ដងទៀតដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ដែលប្រគល់អំណាចទាំងស្រុងឲ្យ អសបជ (UN) ដើម្បីឱ្យត្រួតពិនិត្យលើបទឈប់បាញ់ ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាមបណ្ដោយព្រំដែនថៃ ដកហូតអាវុធ និងរំសាយកងទ័ពគ្រប់ភាគី និងរៀបចំប្រទេសសម្រាប់ការបោះឆ្នោតជាសកល និង យុត្តិធម៌។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧកជក) និងសមាជិកដទៃផ្សេងទៀតនៃ ឧកជក ត្រឡប់មកទីក្រុងភ្នំពេញវិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការការផ្សះផ្សាជាតិនៅកម្ពុជា។ បេសកកម្មនាំមុខ សបនក ដើម្បីកម្ពុជា (បជសបជក រឺ UNAMIC) ត្រូវបានសំដែងចេញនៅពេលដូចគ្នា ដើម្បីថែរក្សាសម្ពន្ធការចំណោមបក្សសម្ព័ន្ធ និងចាប់ផ្ដើមការប្រត្តិបត្តិការដោះមីនដើម្បីធ្វើមាតុភូមិនិវត្តន៍នៃប្រជាជនកម្ពុជាប្រហែល ៣៧០០០០ នាក់ ឲ្យ​ឆាប់រហ័សចេញពីប្រទេសថៃ។

នៅថ្ងៃទី ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមនូវប្រត្តិបត្តិការ នៃផែនការកិច្ចព្រមព្រៀងរបស់ អសបជ (UN)។ គណៈកម្មាធិការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តិន៍ទ្រង់ទ្រាយធំនៅខែ មីនា ១៩៩២។ អ៊ុនតាក់ បានបង្កើនកងកម្លាំងរក្សាសន្តិភាពទាំងយោធា និង អសេនិកយ៉ាងច្រើន ២២០០០ នាក់ ដើម្បីធ្វើការបោះឆ្នោតដោយយុត្តិធម៌ បង្កើតសភាធម្មនុញ្ញ។

ប្រជាជនកម្ពុជាជាង ៤ លាន នាក់ (ប្រហែល ៩០% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះឆ្នោតខែ មីនា ១៩៩៣ ទោះបីយ៉ាងណាពួកខ្មែរក្រហម រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) មិនបានចូលរួម ហើយ កងកម្លាំងរបស់ខ្លួនមិនបានទម្លាក់អាវុធចុះ រឺក៏ រំសាយកងទ័ពឡើយ លើសពីនោះពួកគេក៏ថែមទាំងបានរារាំងប្រជាជនមួយចំនួនមិនឱ្យចូលរួមការបោះឆ្នោតថែមទៀតផង។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាគណបក្សដែលទទួល​បានសំឡេងឆ្នោតខ្ពស់​ដែលមាន​សំឡេង ៤៥,៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានសំឡេងរៀងៗគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃៗទៀតដែល​បានចូលរួមក្នុង​ការបោះឆ្នោត។ គណបក្សទាំងប៉ុន្មានខាងលើបានជ្រើសតាំងបានសមាជិកសភា ១២០ រូប ហើយក៏បានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញក៏បានបង្កើតឡើងនូវ របបប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងក្របខណ្ឌ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីតសម្ដេចព្រះសីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និង លោកហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (ររក)។ រដ្ឋធម្មនុញ្ញផ្ដល់ឲ្យនូវការគោរពសិទ្ធិមនុស្សពេញទីដែលទទួលស្គាល់ដោយអន្តរជាតិ។

នៅថ្ងៃទី ៤ តុលា ២០០៤ សភាជាតិកម្ពុជាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិលើកាបង្កើតនូវសាលាក្ដី ដើម្បីបង្ខំឲ្យមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទទួលខុសត្រូវចំពោះទារុណកម្មដ៏យង់ឃ្នងដែល​បានប្រព្រឹត្តិដោយ​ពួកខ្មែរក្រហម។ ប្រទេសផ្ដល់ជំនួយបានសន្យាផ្ដល់ជំនួយអន្តរជាតិចំនួន ៤៣ $ លាននៃថវិកាសាលាក្ដីរយៈពេលបីឆ្នាំ ពេលនោះរដ្ឋាភិបាលកម្ពុជាក៏ជួយជាថវិកា ១៣,៣ $ លានដែរ។ សាលាក្ដីបានចាប់ផ្ដើមធ្វើការសាកសួរលើមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមនៅឆ្នាំ ២០០៨។ កម្ពុជាក៏កំពុងតែដោះមីនដែលត្រូវបានដាក់ដោយពួកខ្មែរក្រហម និង យួនជាច្រើន ដែលត្រូវចំណាយពេលប្រហែលមួយទសវត្សដើម្បីដោះមីនដ៏ច្រើនចេញពីប្រទេសកម្ពុជា។

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *