Friday , March 29 2024

បណ្តាំមេបា – កំណាព្យខ្មែរ

បណ្តាំមេបា – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

បណ្តាំមេបា – កំណាព្យខ្មែរ

បណ្តាំមេបា – កំណាព្យខ្មែរ

ត្រូវការប្រាក់កាសបំពានផ្តេសផ្តាសប្រើល្បិចពាលា
អំពើគម្រក់លាមកមិនជាកម្មកលមាយា
បន្លំលបលួច ។
បំពានក្រមច្បាប់ភ្លេចមេបាប្រាប់យល់ទាលថាស្រួច
បាត់បង់ជ្រះថ្លាប្រាថ្នាចិត្តកួចគិតគូរស្ដើងស្ដួច
លួចមិនកោតក្រែង ។
ពុកម៉ែផ្តាំប្រាប់លួចគេតាមចាប់ពាក្យពិតមិនក្លែង
លួចបានយល់គ្រាន់គេទាន់ចាប់ឯងភស្តុតាងជាក់ស្តែង
ដ្បិតឯងគិតស្ដួច ។
ទៀងមិនឈ្នះទ័លបុណ្យបាបអស់ស្គាល់ល្ងើដូចពុលក្តួច
ក្រកិច្ចក្រកលក្រផលកម្មកួចក្រគិតមិនស្រួច
លបលួចយកបាន ។
ហៃអស់ម្ចាស់ទ្រព្យការពារឲ្យជាប់ស្ងប់ចិត្តសុខសាន្ត
ប្រហែសបង់បាត់ប្រយ័ត្នគង់ថ្កានកុំអាងចាប់បាន
ច្រានចោរចូលគុក ។

កំណាព្យពេញនិយមបន្ទាប់ ៖ នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *