Tuesday , March 19 2024

ទ្វេគាប់គុណ ទុនស្នេហា – កំណាព្យខ្មែរ

ទ្វេគាប់គុណ ទុនស្នេហា – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ទ្វេគាប់គុណ ទុនស្នេហា - កំណាព្យខ្មែរ

ទ្វេគាប់គុណ ទុនស្នេហា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ថ្លែងល្អគេទ្វេគាប់គុណទុនស្នេហា
សរសើរការថ្លាដួងចិត្តស្និទ្ធរាប់អាន
លើកតម្កើងឡើងយសពិតមិត្តកល្យាណ
សមទាំងប្រាណបានទាំងចិត្តស្និទ្ធមេត្រី ។
ចៀសស្តែងស្តីអ្វីអាក្រក់ល្អក់រឿងគេ
ចៀសដៀលជេរមេមីអាការអប្រីយ៍
ចៀសឆ្គាំឆ្គងរងទ្រគោះទោះប្រុសស្រី
ខុសប្រណីស្តីប្រដៅឆៅកុំស្តែង ។
ចៀសរំពៃន័យអាក្រក់ល្អក់រឿងគេ
ចៀសវៀចវេររេរិះល្បិចកិច្ចបង្វែង
ចៀសច្រណែនដែននិន្ទាជាតែឯង
ចៀសក្លាយក្លែងស្តែងអាក្រក់ល្អក់ដល់គេ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហ៍ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *