Friday , March 29 2024

ដៃជើងប្រឹង ថ្លឹងទង្វើ – កំណាព្យខ្មែរ

ដៃជើងប្រឹង ថ្លឹងទង្វើ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ដៃជើងប្រឹង ថ្លឹងទង្វើ - កំណាព្យខ្មែរ

ដៃជើងប្រឹង ថ្លឹងទង្វើ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ថ្លែងមិនគិតពិតមិនយល់ពុលពាក្យស្លែង
យល់ចេះឯងក្រែងចេះគេទ្វេថ្លៃថ្លា
គិតគាប់គុណមុននិយាយរាយខ្លឹមសារ
ស្តែងវាចាថាត្រូវឋានបានតម្លៃ ។
ផ្អែមពីរោះខ្ពស់ទន់ភ្លន់គុណទាក់ទង
ស្រស់បំព្រងរងសួរឆ្លើយខ្នើយនិស្ស័យ
ស្តែងស្តីត្រូវផ្លូវជីវិតពិតថ្លាថ្លៃ
ស្អាតដួងចៃដៃជើងប្រឹងថ្លឹងទង្វើ ។

កំណាព្យពេញនិយមបន្ទាប់ ៖ នឹកពុកម៉ែ ខែបុណ្យភ្ជុំ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *