Friday , March 29 2024

ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង – ម្ហូបខ្មែរ

ប្រជាជនខ្មែរចូលចិត្តអាហារបែប ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ណាស់។ ក្នុងប្រទេសកម្ពុជា អាហារខ្មែរ បែបឆ្នាំងភ្លើងភាគច្រើនពិសារក្នុងឱកាសពិសេសប៉ុណ្ណោះ ដូចជាក្នុងការជួបជំុមិត្តភ័ក្រឬបងប្អូនហើយនិងក្នុង ពិធីមង្គលការ ជាដើម។

ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង – ម្ហូបខ្មែរ

ម្ហូបខ្មែរមួយមុខនេះធ្វើឡើងពីត្រីរ៉ស់ឬត្រីផ្ទក់បកឆ្អឹងចេញរួចញ៉ត់គ្រឿង គេក៏អាចធ្វើជាមួយត្រីទឹកសាបដ៏ទៃទៀតក៏បាន។ ម្ហូបត្រីញ៉ត់គ្រឿងផ្សំជាមួយសាច់ជ្រូកចិញ្ចាំមពិតជាឆ្ងាញ់អស្ចារ្យណាស់។

គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង

  1. ត្រីផ្ទក់ឬត្រីរ៉ស ១ ខាំ
  2. សាច់ជ្រូកចិញ្ចាំ ២ខាំកន្លះ
  3. មីសួរកាត់ជាកង់ខ្លី ចំនួន១ដុំ
  4. ផ្កាចេកស្ងួតចំនួនកន្លះខាំ
  5. ផ្សិតខ្មៅចិនចំនួនកន្លះខាំ
  6. ស្លឹកខ្ទឹមហាន់ជាពីរចំនួន២គល់
  7. ទឹកត្រីចំនួនកន្លះស្លាបព្រាបាយ
  8. ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា
  9. ខ្សែសម្រាប់ចងត្រី
  10. ប្រេងឆា២ស្លាបព្រាបាយ
  11. ខ្ទឹមបារាំងចំនួន១ចំហៀង
  12. ការ៉ុតចិតសំបករួចហាន់ជាដុំៗចំនួន១មើម
  13. ឆៃថាវចិតសំបកហាន់ជាដុំៗចំនួន១មើម
  14. ស៊ុមមាន់មួយកំប៉ុង
  15. ស្ករស១ស្លាបព្រា
  16. ជីវ៉ាន់ស៊ុយហាន់រួចចំនួន១គុម្ព
  17. ស្ពៃវ៉ត់ថឺដ្រិស (watercress) ចំនួន៣ខាំ

របៀបធ្វើ

  1. សម្អាតត្រីរួចបកស្រកាត្រីចេញបន្ទាប់យកគ្រឿងក្នុងចេញទុកតែក្បាលនិងកន្ទុយ។ ប្រើកាំបិតមុតដើម្បីវះយកឆ្អឹងខ្នងត្រីចេញបន្ទាប់មកវះយកឆ្អឹងកនិងឆ្អឹងកន្ទុយចេញដោយប្រើកន្ត្រៃ ព្យាយាមយកឆ្អឹងត្រង់ពោះឲ្យអស់រួចហើយដាក់នៅម្ខាង។
  2. ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំមជាមួយមីសួរ ផ្កាចេញ ផ្សិត ស្លឹកខ្ទឹម ទឹកត្រី ទឹកស៊ីអ៊ីវ​ និងម្រេចម៉ត់រួចច្របល់ឲ្យស៊ប់ល្អ។
  3. ញ៉ត់គ្រឿងសាច់ចូលទៅក្នុងត្រីរួចយកខ្សែចងឲ្យផ្ចិតទាំងសងខាងដើម្បីកំុឲ្យគ្រឿសាច់លេចចេញមកខាងក្រៅ
  4. កំដៅឆ្នាំងខ្ទះឲ្យក្តៅ
  5. ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆានិងត្រីចូល ចៀនរហូតដល់ត្រីឆ្អិនល្អប្រែទៅជាពណ៍ត្នោត
  6. រៀបចំ ខ្ទឹមបារាំង ការ៉ុត ឆៃថាវ ដាក់ពីលើត្រីរួចចាក់ម្សៅស៊ុបពីលើ
  7. បន្លែមរស់ជាតិដោយថែមស្ករ ទឹកត្រី និងម្រេចម៉ត់
  8. ដាក់ជីវ៉ាន់ស៊ុយពីលើ ហើយកំុភ្លេចយកខ្សែចងផ្ចិតត្រីចេញផង
  9. ពិសារពេលក្តៅៗ ជាមួយបាយនិង ស្ពៅវាត់ធឺក្រិស (watercress)

ការរៀបចំពិសារ

រៀបចំដាក់ចង្រ្កាននៅចំកណ្តាលតុ រួចដាក់ស៊ុបនៅលើចង្រ្កាន ជ្រលក់ស្ពៃវាត់ធឺក្រិស (watercress) ចូលទៅក្នុងឆ្នាំងកំពុងពុះក្នុងកំឡុងពេលពិសារ។

ជនជាតិខ្មែរចូលចិត្តពិសារឆ្នាំងភ្លើងបែបនេះជាមួយបាយ ក៏ប៉ុន្តែគេក៏អាចពិសារទទេលេងក៏បាន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *