Friday , March 29 2024

ឃើញថាមិនត្រូវ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញថាមិនត្រូវ ៖ ដឹង​ច្បាស់​តែ​រក​ភស្តុតាង​មិន​បាន ។

ឃើញថាមិនត្រូវ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ឃើញថាមិនត្រូវ

នៅ​ក្នុង​ករណី​ណា​មួយ​ដែល​គេ​ដឹង គេ​ឮ​គ្រប់​គ្នា​ហើយ តែ​រក​វត្ថុតាង ឬ​ភស្តុតាង​មិន​បាន ។ ការ​ដែល​ចាប់​ភស្តុតាង​មិន​បាន​យ៉ាង​នេះ គេ​មិន​ហ៊ាន​និយាយ ហ៊ាន​ថា​បាន​ទេ ។ ព្រោះ​ការ​ដែល​គេ​ហ៊ាន​និយាយ​ក្នុង​លំហ​អាកាស គេ​អាច​ចាត់​ទុក​ថា ជា​បទ​បរិហាកេរ្តិ៍​គេ​បាន ។ ហេតុដូច្នេះ​ហើយ ដែល​លោក​ថា ពិត​ប្រាកដ​ណាស់ ឃើញ​ហើយ តែ​ថា​មិន​ត្រូវ និយាយ​មិន​កើត ។ ក៏​ព្រោះ​តែ​គេ​មិន​អាច​រក​អ្វី​មក​ជា​សំអាង យក​មក​បង្ហាញ​ឲ្យ​ឃើញ​ថា នេះ​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង ។ ឧទាហរណ៍ ៖

មន្ត្រី​ពុក​រលួយ​ម្នាក់ បាន​កឹប​កេងប្រវ័ញ្ច​ប្រាក់​រដ្ឋ​រាប់​លាន​ដែល​មហា​ជន​ដឹង​ឮ​សឹង​តែ​គ្រប់​គ្នា ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​រក​ឯកសារ​ណា​មួយ​មក​បង្ហាញ​គេ​បាន ។ ព្រោះ​ជន​កំហូច​នេះ​មាន​បច្ចេកទេស និង​មធ្យោបាយ​កម្រិត​ខ្ពស់​ណាស់ ។ ជួនកាល ជន​ពុករលួយ​នេះ​ជា​កូន​អ្នកធំ​ដែល​មាន​អំណាច​ខ្លាំង ។ ទោះ​ជា​ឃើញ​ភស្តុតាង​ហើយ ក៏​មិន​ហ៊ាន​ថា​ដែរ ព្រោះ​បារម្ភ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន ។

ស្ដេច​ប្រេងកាត​ម្នាក់ នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​លិខិត​ខ្ចី​ប្រាក់​ពី​ធនាគារ​រាប់​លាន​ដុល្លា ។ លុះ​ដល់​គ្រប់​ថ្ងៃ​កំណត់​កិច្ច​សន្យា​ត្រូវ​សង​ប្រាក់ ស្រាប់​តែ​ធនាគារ​រក​លិខិត​ខ្ចី​ប្រាក់​នោះ​មិន​ឃើញ ។ ដូច្នេះ ធនាគារ​ត្រូវ​បង់​ខាត​ប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់ ព្រោះ​តែ​រក​ភស្តុតាង​មិន​ឃើញ ពិត​មែន​តែ​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា មាន​លិខិត​ខ្ចី​ប្រាក់​ពិត​ប្រាកដ​ក៏​ដោយ ។ ការ​ពិត​លិខិត​ខ្ចី​ប្រាក់​នោះ គេ​ធ្វើ​ពី​ក្រដាស​ដោយ​ផ្សំ​ពី​ជាតិ​គីមី កាលណា​ដល់​កំណត់​ថ្ងៃ វា​នឹង​រលាយ​បាត់​រូប​ទៅ​ក្នុង​លំហ​អាកាស​ទាំង​អស់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *