Friday , March 29 2024

គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេខុសកុំអាលអរ គេសាទរកុំអាលអួត ៖ ត្រូវ​តាំង​ចិត្ត​ជា​ឧបេក្ខា មិន​ញោច​អារម្មណ៍​ចុះ​ឡើង ។

គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គេខុសកុំអាលអរ គេសាទរកុំអាលអួត

ក្នុង​ន័យ​នេះ លោក​ឲ្យ​មនុស្ស​ប្រកាន់​ចិត្ត​ជា​ឧបេក្ខា គឺ​ស្ថិត​នៅ​ជា​កណ្ដាល ស្មើៗ អារម្មណ៍​នឹង​ធឹង មិន​លោត​ចុះ​លោត​ឡើង ។ ដូចជា ៖

បើ​ឃើញ​គេ​ដល់​នូវ​ក្ដី​អន្តរាយ​ដោយ​ប្រការ​ណា​នីមួយ ឬ​ធ្វើ​អ្វី​ដែល​ជា​កំហុស ទោះ​ជា​គូ​សត្រូវ​ក៏​ដោយ លោក​ប្រាប់​ថា កុំ​សាធុ កុំ​ទះ​ដៃ កុំ​ផ្ដន្ទា​ថែម កុំ​អាល​អរ​នឹង​កំហុស​របស់​គេ ។ ព្រោះ​កំហុស​តែង​រេ​ចុះ​រេ​ឡើង គ្មាន​អ្នកណា​ជៀស​រួច​ទេ គ្រាន់​តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ ។

បើ​មាន​គេ​សាទរ គឺ​គេ​អបអរ​ពោល​សរសើរ​គុណសម្បត្តិ​ឯង លោក​ប្រាប់​ថា កុំ​ឲ្យ​ឡើង​ជោរ ឡើង​អំនួត​ក្អេងក្អាង​ថា ឯង​គ្រាន់​បើ​ឲ្យ​សោះ ព្រោះ​ពាក្យ​សរសើរ និង​ពាក្យ​និន្ទា​នៅ​ជិត​គ្នា​ណាស់ ។ ម្ដង​គេ​ថា​ល្អ ម្ដង​គេ​ថា​អាក្រក់ ។ ព្រោះ​លោកធម៌​ដែល​ព្រះបរមគ្រូ​បាន​ត្រាស់​សម្ដែង​មក​ថា វា​ជា​គូៗ​គ្នា ដូចជា សុខ​គូ​និង​ទុក្ខ ល្អ​គូ​និង​អាក្រក់ មាន​យស​គូ​និង​ឥត​យស ។ល។

ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា បើ​ឃើញ​គេ​ខុស​កុំ​អាល​អរ ប្រយ័ត្ន​ឯង​ខុស​វិញ​ម្ដង ។ បើ​គេ​សរសើរ​កុំ​អាល​ជោរ ប្រយ័ត្ន​គេ​ជេរ​វិញ​ម្ដង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

 

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *