Thursday , March 28 2024

ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនរស់ របស់បាន ៖ ជីវិត​មាន​តម្លៃ​ជាង​ទ្រព្យធន​នានា ។

ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្លួនរស់ របស់បាន

ក្នុង​ន័យ​ខាងលើ​នេះ លោក​ចង់​បង្ហាញ​ឲ្យ​ដឹង​អំពី​តម្លៃ​នៃ​ជីវិត​របស់​មនុស្ស ។ ព្រោះ​ពាក្យ​ថា «ជីវិត» គឺ​ការ​រស់​នៅ​នេះ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ។ ជីវិត​គ្មាន​ដាក់​លក់​នៅ​ទីផ្សារ ហើយ​ក៏​គ្មាន​គេ​ដើរ​លក់​ជីវិត​ដែរ ។ អ្នក​ខ្លះ​យល់​ច្រឡំ​ថា ទាហាន​គឺ​ជា​អ្នក​ដើរ​លក់​ជីវិត ។ យោបល់​នេះ​ពុំ​ត្រឹមត្រូវ​ឡើយ តាម​ពិត​ទាហាន​គឺ​ជា​អ្នក​បូជា​ជីវិត​ចំពោះ​មាតុភូមិ​ជាទី​ស្នេហា​របស់​ខ្លួន​ទេ ។ ដូច្នេះ «ជីវិត» នៅ​តែ​ជា​របស់​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ដដែល ។ លោក​ប្រាប់​ថា ធ្វើ​ម្ដេច​ឲ្យ​ខ្លួន​រស់​សិន​សឹម​គិត​ពី​ទ្រព្យសម្បត្តិ​ជា​ខាង​ក្រោយ ។ ព្រោះ​បើ​កាល​ណា​ជីវិត​រលត់​ហើយ អ្វីៗ​ក៏​រលត់​រលាយ​ទៅ​ទាំង​អស់​ដែរ ។ ឧទាហរណ៍ ៖

ខ្លួន​កំពុង​ឈឺ បើ​មាន​អ្វី​ដែល​អាច​លក់​ដើម្បី​ព្យាបាល​ខ្លួន​បាន ក៏​គួរ​នឹង​លក់​ទៅ ។ កាលណា​ខ្លួន​បាន​ជានា​ហើយ សឹម​រក​របស់​នោះ​មក​វិញ ប៉ុន្តែ​បើ​ស្លាប់ គឺ​ចប់​ទាំង​អស់ ។

មាន​ពួក​ចោរ​កំណាច​ចូល​មក​ប្លន់ បើ​យល់​ថា​ឱកាស​ពុំ​ល្អ​ទេ គេ​ពុំ​គួរ​នឹង​ធ្វើ​ការ​តតាំង​នឹង​ពួក​វា​ឡើយ ព្រោះ​បើ​ហ៊ាន​តតាំង វា​នឹង​សម្លាប់ ។ ដូច្នេះ គេ​ត្រូវ​រក្សា​ជីវិត​ឲ្យ​គង់​នៅ​សិន ទ្រព្យ​សម្បត្តិ​បាត់​បង់​អាច​រក​បាន​វិញ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *