Friday , March 29 2024

ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា ៖ កម្លាច​មិន​សម​ហេតុផល ។

ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា

ខ្លា​នៅ​ពេល​នេះ លោក​ពោល​សំដៅ​ទៅ​លើ​អ្នក​មាន​អំណាច​ណា​ម្នាក់ ។ ឯ​អាចម៍​ខ្លា លោក​សំដៅ​ទៅ​លើ​អ្នក​ដែល​នៅ​អែប​អង្គ​អ្នក​មាន​អំណាច​នោះ ។ បើ​កាល​ណា​គេ​ចង់​ចូល​ទៅ​ជួប​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ធំ​នោះ គេ​ត្រូវ​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ចូល​ទៅ​ជួប​នឹង​អ្នក​ធំ​នោះ​ឲ្យ​បាន ។ មាន​អ្នក​ខ្លះ​គ្រាន់​តែ​ទៅ​ដល់​មាត់​ទ្វារ ក៏​ត្រូវ​អ្នក​យាម​ទ្វារ​សម្លុត​តែ​បន្តិច ក៏​ខ្លាច​លែង​ហ៊ាន​ទៅ​រក​អ្នក​ធំ​នោះ​តែ​ម្ដង ។ ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា «ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា» ។ តាម​ពិត​ទៅ អ្នក​ចាំ​ទ្វារ​តែង​តែ​កាច​បន្តិច ហើយ​បើ​មិន​កាច​ក៏​គេ​មិន​ឲ្យ​ចាំ​យាម​មាត់​ទ្វារ​ដែរ ។ ប៉ុន្តែ​បើ​គេ​ចេះ​មាន​ទំនាក់​ទំនង​ល្អ​វិញ គេ​នឹង​ចូល​បាន​យ៉ាង​ស្រួល ។ មិន​តែ​ប៉ុណ្ណឹង អ្នក​យាម​ទ្វារ​ថែម​ទាំង​ជួយ​ណែនាំ​អំពី​របៀប​ដែល​ត្រូវ​ចូល​ទៅ​ជួប​ទៀត​ផង ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *