Thursday , March 28 2024

ខ្ទិះដូង – ម្ហូបខ្មែរ

ប្រជាជនខ្មែរចូលចិត្តប្រើ ខ្ទិះដូង ក្នុងការធ្វើម្ហូបអាហារប្រចាំថ្ងៃ ហើយវាជាគ្រឿងផ្សំដែលអាចប្រើបានសម្រាប់ធ្វើអាហារបានច្រើនមុខ។ ភាគច្រើនខ្ទិះដូង ត្រូវបានគេ យកទៅបន្ថែមជាមួយនឹងបង្ហែម ដើម្បីបង្កើននូវ រស់ជាតិឈ្ងុយប្រហើរ មិនតែប៉ុនណោះ ខ្ទិះដូងក៏មាន ប្រយោជន៍យ៉ាងច្រើន ចំពោះសរសៃសក់ផងដែរ។

ខ្ទិះដូង – ម្ហូបខ្មែរ

ចំណាំ៖ ខ្ទិះ​ដូង ដែលគេនិយម​យក​មកប្រើប្រាស់ ជា​គ្រឿងផ្សំ​ដាក់​នៅក្នុង​អាហារ និង​បង្អែម​សម្រាប់​ញ៉ាំ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ថែរក្សា​សម្រស់ សក់​និង​ស្បែក​ផងដែរ​។ ​ខ្ទិះដូង​ មាន​សមត្ថភាព ជួយ​ប្រឆាំង​ភាព​ចាស់ ធ្វើឲ្យ​ស្បែក​របស់អ្នក​ទន់និ​ងរលោង វា​មាន​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង ប្រឆាំងនឹង​ការ​រលាក​ផងដែរ​៕

គ្រឿងផ្សំអាហារខ្មែរ ៖ ខ្ទិះដូង

  1. ខ្ទិះដូងមួយកែវធំ ឬ មួយកំប៉ុង ឬដូងទុំមួយផ្លែ
  2.  ស្ករសកន្លះស្លាបព្រា
  3. ម្សៅពោតមួយស្រាបព្រា
  4. អំបិលកន្លះស្លាបព្រាតូច

របៀបធ្វើ

  1. យកដូងទំុមកកោរយកតែសាច់ដូង
  2. ច្របាច់យកតែទឹកខ្ទិះដាក់ក្នុងចាន
  3. យកស្បៃច្រោះយកតែទឹកខ្ទិះចេញ
  4. លាយគ្រឿងផ្សំទាំងអស់ក្នុងឆ្នាំងរួចកូរវាច្របល់គ្នារហូតដល់វាមានសភាពគោកស្វិត

កត់សម្គាល់

មានអ្នកខ្លះចូលចិត្តយកខ្ទិះដូងបន្ថែមលើបង្អែមដើម្បីថែមរសជាតិ ដូចជាបង្អែមចេកខ្ទិះ បង្អែមគ្រាប់ត្នោត…។ អ្នកខ្លះទៀតចូលចិត្តយកខ្ទិះដូងមកថែរក្សាសម្រស់ សក់​និង​ស្បែក​ផងដែរ ព្រោះវាធ្វើឲ្យ​ស្បែក​របស់អ្នក​ទន់និ​ងរលោង។

ម្ហូបខ្មែរដែលពេញនិយម៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា …

Leave a Reply

Your email address will not be published. Required fields are marked *