Friday , April 19 2024

ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសម្តង ឆ្គងមួយពេល ៖ ការ​លើក​អភ័យ​ដោយ​មនោសញ្ចេតនា ។

ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខុសម្តង ឆ្គងមួយពេល

នៅ​ក្នុង​អង្គភាព​នីមួយៗ​តែង​មាន​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ប្រធាន​អង្គភាព​ខឹង​ក្រេវក្រោធ រហូត​ដល់​ចង់​ដក​ហូត​មុខងារ ឬ​ដេញ​ចោល​ទៀត​ផង ។ ពេល​នោះ ចាស់ទុំ​ក្នុង​អង្គភាព​ជួយ​និយាយ​សម្រុះ​សម្រួល​បន្ធូរ​ភាព​ក្រេវក្រោធ​ថា ណ្ហើយ​… គួរ​លើក​អភ័យ​ឲ្យ​គ្នា​ម្ដង​ទៅ​ព្រោះ​កំហុស​នេះ​កើត​ឡើង​ដោយ​អចេតនា​ទេ បើ​ថ្ងៃ​ក្រោយ​នៅ​តែ​ប្រព្រឹត្ត​ទៀត សឹម​ធ្វើ​ទោស​តាម​ដំណើរ ។ ម្យ៉ាង​ទៀត គ្នា​ទើប​តែ​ខុស​ម្ដង​ឆ្គង​មួយ​ពេល​នេះ​ទេ ។ សេចក្ដី​អង្វរ​ក​ប៉ុណ្ណេះ អាច​ធ្វើ​ឲ្យ​ប្រធាន​ស្ងៀម និង​រំសាយ​កំហឹង​បាន​មួយ​កម្រិត​ដែរ ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *