Wednesday , March 27 2024

ខការីកន្ទុយគោ – ម្ហូបខ្មែរ

ខការីកន្ទុយគោ ជាមួយជីគឺជាម្ហូបខ្មែរមួយមុខដ៏មានរសជាតិឆ្ងាញ់របស់ជនជាតិខ្មែរ តាមជំនឿចាស់ៗការដាក់ល្ហុងខ្ចីចូលក្នុងមុខម្ហូបគឺធ្វើឱ្យសាច់ឆាប់ផុយដើម្បីកាត់បន្ថយពេលវេលាក្នុងការចម្អិនកន្ទុយគោព្រោះវាត្រូវការរយៈយូរដើម្បីធ្វើឱ្យកន្ទុយគោផុយ។

ខការីកន្ទុយគោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ ខការីកន្ទុយគោ

  1. កន្ទុយគោចំនួន 0.5 kg
  2. ល្ហុងខ្ចីចិតសំបកចេញនិងកាត់ជាដុំចំនួន១ចំហៀង
  3. ទឹកចំនួន៦កែវ
  4. ប្រេងឆាចំនួន២ស្លាបព្រា
  5. ខ្ទឹមសហាន់ចំនួន៤ក្លែប
  6. ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងចំនួន១
  7. ប៉េងប៉ោះហាន់ជាដុំចំនួន៣ផ្លែ
  8. សាច់គោហាន់ជាដុំចំនួន 0.5 kg
  9. ទឹកត្រីចំនយន១ស្លាបព្រា
  10. ទឹកស៊ីអីវចំនួន១ស្លាបព្រា
  11. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  12. ម្សៅការីចំនួន១ស្លាបព្រាកាហ្វេ​
  13. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  14. ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់កន្ទុយគោ ហ្ហុងខ្ចីនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោប្រហែល១ម៉ោងកន្លះឬស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ។ ខណៈពេលដែលកំពុងស្ងោកន្ទុយគោយកខ្ទះមកកំដៅឱ្យក្តៅ
  2. ពេលខ្ទះក្តៅហើយ ដាក់ខ្ទឹមស ខ្ទឹមបារាំង ប៉េងប៉ោះ សាច់គោរួចគោឱ្យល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកស៊ីអីវ ស្ករនិងម្សៅការីរួចកូរឱ្យស៊ប់ល្អហើយស្ងោប្រហែលបួនប្រាំននាទីបន្ទាប់មកដាក់កន្ទុយគោហើយបន្តស្ងោរហូតដល់សាច់ឆ្អិនល្អ
  4. ដាក់ជីនិងម្រេចជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគខលការីកន្ទុយគោជាមួយគុយទាវនិងនំប៉័ងឬក៏ជាមួយបាយក៏បាន ពេលបរិភោគជាមួយគុយទាវគេតែងតែដាក់សណ្តែកបណ្តុះនិងជីអង្កាមចូលក្នុងចានគោមរួចដាក់សរសៃគុយទាវជាមួយសម្លសារី ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …