Thursday , March 28 2024

កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  កុំរាមុខដឹង កុំទទឹងមុខទ័ព ៖ កុំ​នៅ​ពី​មុខ​អ្នក​មាន​អំណាច​ខ្លាំង ។

អត្ថាធិប្បាយ កុំរាមុខដឹង កុំទទឹងមុខទ័ព

«ដឹង» គឺ​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ចាំង​ឈើ ។ វា​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​ផ្លែ​វា​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​ធ្វើ​ឲ្យ​មាន​លំនឹង មិន​ផ្លាត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ផង និង​ជួយ​យោល​យោគ​នៅ​ពេល​ចាំង​ផង ។

កុំរាមុខដឹង

នៅ​ពេល​គេ​កំពុង​ចាំង​ឈើ គេ​មិន​ត្រូវ​ទៅ​នៅ​ពី​មុខ​ដឹង​ឡើយ ព្រោះ​ផ្លែ​វា​អាច​រង្គោះ​ខ្ទាត​ចេញ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បង្ក​របួស​ស្នាម​ជា​ទម្ងន់ ។ ម្យ៉ាងទៀត អ្នក​ចាំង​ពុំ​សូវ​បាន​មើល​អ្វី​ក្រៅ​ពី​ចំណុច​ដែល​ត្រូវ​ដាក់​ផ្លែ​ដឹង​ ដើម្បី​ចាំង​នោះ​ទេ ។

កុំទទឹងមុខទ័ព

កាល​ដើម​ឡើយ ចាស់ៗ​តែង​និយាយ​ប្រាប់​កូនចៅ​ថា ពេល​ស្រុក​មាន​អសន្តិសុខ ក្បួនទ័ព​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ​ដោយ​ថ្មើរ​ជើង ។ ពេល​កំពុង​យាត្រា​ដូច្នេះ ចាស់ៗ​តែង​ចាប់​កូន​ចាប់​ចៅ ដោយ​ខ្លាច​ក្រែង​វា​រត់​កាត់​មុខ​ទ័ព ព្រោះ​កាល​ជំនាន់​នោះ កាលណា​មាន​ក្បួន​យាត្រា​ទ័ព អ្នក​ស្រុក​ប្រយ័ត្ន​ណាស់ ជាពិសេស​មិន​អាច​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់​មុខ​ទ័ព​ទេ ព្រោះ​គេ​ប្រកាន់​ថា វា​នឹង​នាំ​មក​ភាព​បរាជ័យ ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល ។

នៅ​ពេល​ស្រុក​ជឿនលឿន ក្បួន​យាត្រា​ទ័ព គេ​ធ្វើ​តាម​រថយន្ត ប៉ុន្តែ​យាត្រា​ទ័ព​ក៏​នៅ​តែ​មាន​អាជ្ញា​សឹក​ពិសេស​ដដែល ព្រោះ​ទ័ព​នេះ​ហើយ​ជា​អ្នក​ការពារ​ជាតិ​មាតុភូមិ និង​បូរណភាព​ទឹក​ដី ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំទុំមុនស្រគាល – សុភាសិតខ្មែរអធិប្បាយ

កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *